11/02/2017 10:05 GMT+7 Email Print Like 0

សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម


សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម

ក្នុងក្របខ័ណ្ឌ”រាត្រីសេដ្ឋកិច្ចក្រៅប្រទេស រដ្ឋ Bayern” សហគ្រាស​រដ្ឋ Bayern របស់អាល្លឺម៉ង់ បានសម្ដែងនូវការយកចិត្តទុកដាក់ និងគោល​បំណង​ស្វែងរកដៃគូសហប្រតិបត្តិការអាជីវកម្មជាច្រើននៅវៀតណាម។
ព្រឹត្តិការណ៍​​លើកនេះបានប្រព្រឹត្តទៅនាថ្ងៃទី៨កុម្ភះ នៅទីក្រុង Coburg ដោយមានការចូល​រួម​របស់ដំណាងក្រ
សួងស្ថាប័នសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងរដ្ឋ Bayern ដំណាងស្ថាន​ទូត​វៀតណាមប្រចាំនៅអាល្លឺម៉ង់ រួមជាមួយ​សហគ្រាស​រាប់រយនៅរដ្ឋ Bayern ​និងតំបន់ជំវិញ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung បានមានជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទូរគមនាគមន៍​ថាមពលនិងបច្ចេកវិទ្យា​រដ្ឋ Bayern លោក Franz Josef Pschierer សំដៅជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀត​ណាមនិងអាល្លឺម៉ង់រួម និងជាមួយរដ្ឋ Bayern និយាយដោយឡែក។ លោក Doan Xuan Hung ក៏មានជំនួប​សន្ទនាជាមួយដំណាងសហគ្រាស ដើម្បីទាក់ទាញសហគ្រាសរដ្ឋ Bayern និង​តំបន់ផ្សេងៗ ​មក​វៀត​ណាម​វិនិយោគ​និងធ្វើអាជីវកម្ម៕

​តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ