05/11/2014 11:16 GMT+7 Email Print Like 0

សហគមសេដ្ឋកិច្ចអាស៊ាន (AEC) និងឱកាសអភិវឌ្ឍន៍របស់វៀតណាម។

សហគមសេដ្ឋកិច្ចអាស៊ាន (AEC) គ្រោងនឹងបង្កើតឡើង នាចុងឆ្នាំ២០១៥ ដែលកំពុងបានចាត់ ទុក​ ដូចជារបត់ៗមួយ គូសចំណាំការសមាហរណកម្មយ៉ាង​គ្រប់ទ្រង់ទ្រាយនូវ​ខឿនសេដ្ឋកិច្ច ​នៃ​តំបន់​អា​ស៊ី​​​អាគ្នេយ៍ ក្នុងចំណោមនេះមានទាំងប្រទេសវៀតណាម។

 AEC បង្កើតឡើង នឹងលាយក្នុងខឿនសេដ្ឋកិច្ចនៃប្រទេសសមាជិកទាំង១០ ក្លាយជាប្លុកផលិត ពាណិជ្ជកម្ម និង​វិនិយោគមួយ បង្កើតទីផ្សាររួមរបស់តំបន់មួយ ដែលមានប្រជាជនចំនួន ៦០០ លាននាក់ និង​ផលិត​ផល​ ក្នុងស្រុកសរុប (GDP) មួយឆ្នាំទទួលបាន ៣០០០ ពាន់លាន ដុល្លាអាមេរិក ។

នៅពេល AEC ចាប់ផ្តើមធ្វើសកម្មភាព នឹងបង្កើតចេញទីផ្សារតែមួយគត់ ពាំនាំ​មក​នូវការ​ធ្វើ​អាជីវកម្ម​យ៉ាង​អតិបរមា​ នូវបណ្តាអាទិភាពពាណិជ្ជកម្មសេរី (FTA)។ ពន្ធចរាចរទំនិញរវាងបណ្តាប្រទេសក្នុងតំបន់ នឹង​កាត់​បន្ថយជាបណ្តើរៗ ចុះមក 0% ។

លោកត្រឹនថាញ់ហាយ នាយករងនៃនាយកដ្ឋាននីហរ័ណ - អាហរ័ណ (ក្រសួងឧស្សាហ - ពាណិជ្ជកម្ម) ឲ្យដឹង​ថា៖ នៅពេល AEC បានបង្កើតឡើង បណ្តាសហគ្រាសវៀតណាម នឹងមានទីផ្សារធំជាង ប៉ុន្តែត្រូវ​ជួប​សម្ពាធ​អំពីការប្រកួតប្រជែងពីទំនិញនាំចូល ផលិតផលសេវាកម្ម វិនិយោគរ​បស់​បណ្តា​សហគ្រាស​ធំ​ ក្នុង​បណ្តា​ប្រទេស ក្នុង ASEAN ផ្សេងៗទៀត។

 

នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ចូលរួមកិច្ចពិភាក្សា “ជំរុញសហគមសេដ្ឋកិច្ច ASEAN តាមរយៈបង្កើនសហការរដ្ឋ - ឯកជន” របស់វេទីការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ី ខាងកើត ២០១៤ រៀបចំឡើងនៅហ្វីលីពីន។ រូបថត៖ ឌឹកតាម /ទីភ្នាក់ងារ សារព័ត៌មានវៀតណាម។

បណ្តាអ្នកតំណាងចូលរួមសិក្ខាសាលា “ លើកកម្ពស់ទីតាំងរបស់វៀតណាមឆ្ពោះទៅ សហគមសេដ្ឋកិច្ច ASEAN ២០១៥ និងក្រោយ ២០១៥” ។ រូបថត៖ ត្រឹនវៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

សិក្ខាសាលាលើកទី៣ “សមាហរណកម្ម ASEAN តាមរយៈច្បាប់ ” ក្រោមប្រធានបទ ”សហគមសេដ្ឋកិច្ច ASEAN ” ។ រូបថត៖ យ័នតឹន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

សន្និសីទតូចរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី២០ របស់សម្ព័ន្ធសមាគមន៍បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ (ASEAN) រៀបចំឡើងនៅប្រទេសសិង្ហបុរី។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 

«តាមតួលេខស្ថិតិរបស់នាយកដ្ឋានអាហរ័ណ-នីហរ័ណ តាម​ជញ្ជីង​ពាណិជ្ជកម្ម​របស់​វៀត​ណាម​​ ជាមួយប្លុក ASEAN បាន​មាន​បំរែបំរួល​យ៉ាង​ច្បាស់លាស់។ បើសិនជាឆ្នាំ២០១១ តំលៃ​​ពាណិជ្ជកម្មនាំចេញ-នាំចូល​របស់​វៀត​ណាម​ ទៅដល់ បណ្តា ​ប្រទេស​ក្នុង​ប្លុក​ ASEAN​ស្មើ​នឹង ១៣.៥ ពាន់លាន​ដុល្លា​អាមេរិក​ និង ២០.៩ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០១៣ គឺ ​១៨.៤ ពាន់លានដុល្លាអាមេរិក និង ២១.៣ ពាន់​​លាន​ដុល្លា​អាមេរិក។ ដោយឡែក រយៈ​ពេល​0៦ ខែដើមឆ្នាំ ២០១៤ តំលៃ​ពាណិជ្ជកម្ម​ទ្វេ​ទិស ប៉ាន់ស្មានទទួលបាន ២០.៤៥ ពាន់​លាន​​ដុល្លាអាមេរិក កើន ៣.៦% ប្រៀប​នឹង​រយៈ​​ពេល​ដ​ដែល​​ នៅឆ្នាំ២០១៣ និង ឈរ​ក្រោយ​​តែផ្សារធំ​ៗ​ពីរ គឺអាមេរិក និង សហភាព​អឺរុប (EU) ។

ប្រការនេះ បង្ហាញគម្លាត​រវាងការនាំ​ចេញ​និង​ការ​នាំ​ចូលរបស់
វៀតណាម បានកាត់បន្ថយ និង​តួលេខនាំចេញ​ក៏កើនឡើង​យ៉ាង​ឆាប់​រហ័ស​។


          
                                                            »

ជាពិសេស ក្នុងដំណាក់កាលពីឥឡូវនេះ ដល់ឆ្នាំ២០១៥ និង​បណ្តាសំណូមពរ​កាន់តែ​ខ្ពស់​ចំពោះ​ផលិតផលនាំចេញ នឹង​ជា​ការសាកល្បង​មិន​តូច​ទេ ​ចំពោះ​បណ្តា​សហគ្រាស​វៀត​ណាម​ ជា​ពិ​សេស​​ក្នុង​ស្ថានភាព ដែលបណ្តាវិធានការ​ស្តីពី​ការការពារ​ពាណិជ្ជកម្ម កំពុងមាន​និន្នាការ​កើន​ឡើង។​

ហេតុនេះ ដំណាក់កាល ២០១៤ - ២០១៥ នឹងជា “ការ​រត់​សាប់​” ​ដើម្បីឈាន​ទៅដល់ទិសដៅ​ក​សាង​​ AEC ។ ប្រការនេះ​ធ្វើឲ្យបណ្តា​សហគ្រាស​វៀត​ណាម ជាពិសេសគឺសហគ្រាស​ទំហំ​ល្មម​និង​តូច មិនអាចមានចក្ខុវិស័យត្រឹមតែក្នុងខេត្ត ទី​ក្រុង​​ ឬក្នុង​ក្របខណ្ឌប្រទេសតែប៉ុណ្ណោះ ប៉ុន្តែ​ត្រូវបើក​ទូ​លាយ​ជាង ទៅ​ដល់ទូទាំង​ពិភព​លោក​។

​តាមលោកត្រឹនថាញ់ហាយ នៅពេល AEC បង្កើត​ឡើងបណ្តា​សហគ្រាសវៀតណាម  អាចលក់ផលិតផលទៅដល់ប្រទេស​នា​នាក្នុងតំបន់ ASEAN ប្រហាក់​ប្រហែល​ដូច​ការ​លក់​ដូរ​ក្នុង ប្រទេស ។ នេះគឺមួយក្នុងបណ្តាការងាយស្រួល ចំពោះ​ការ​​ធ្វើ​ចរាចរ​ទំ​និញ​របស់បណ្តាសហគ្រាស។ ជាង​នេះ​ទៅ​ទៀត​បណ្តាបែបបទនាំចេញ-នាំចូល នឹង​បានកាត់បន្ថយ ​ឲ្យ ​តិច​ស្មុគ​ស្មាញ​ជាង និងការកែទម្រង់​បែបបទ​ប្រភព​ផលិត​ផល​ឈានទៅ​ដល់​អនុញ្ញត្តិ​ឲ្យ​បណ្តា​សហគ្រាស​បញ្ជាក់​ប្រភព​ផលិតផល ដោយខ្លួនឯង ក៏នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់សហគ្រាសឆ្លងគយព្រំដែនចំ​ពោះ​​ផលិតផល ទៅដល់បណ្តាទីផ្សារក្នុងតំបន់ ASEAN។

ក៏តាមលោកហាយ បណ្តាសហគ្រាសវៀតណាម ចង់ឆ្លៀតយកយ៉ាងប្រសិទ្ធភាពបំផុតបណ្តាឱកាស ដែល AEC ផ្តល់ឲ្យ ត្រូវតែ លើកកម្ពស់គុណភាព និងការប្រកួតប្រជែងរបស់ផលិតផលនាំចេញជានិច្ច ពិសេស​ គឺ​បណ្តា​សំណើអំពីលក្ខណៈវិនិច្ច័យនៃបទដ្ឋានប្រភពផលិតផល ដើម្បីទទួលបានអាទិភាពអំពីពន្ធគយ។ ក្រៅ​ពីនេះ បណ្តាសហគ្រាស ត្រូវការម្ចាស់ការកសាងលទ្ធផលផលិត ធ្វើពាណិជ្ជកម្ម កែលំអគុណភាព រូប​រាង​ផលិតផល ដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងកសាង ពាណិជ្ជសញ្ញា។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម ង្វៀនកឹមទូ ឲ្យដឹងថា៖ ក្រោយពេល AEC បានបង្កើតឡើង គ្មាន​របង​​​​ពន្ធគយ ឬពន្ធនាំចេញស្មើ ០ គឺជាផលប្រយោជន៍ធំបំផុត នៅពេល AEC កកើតរូបរាង ពីព្រោះ​នេះ​គឺជា​ ”ថ្នាំបំប៉នសុខភាព” ជំរុញការនាំចេញ ទាក់ទាញវិនិយោគ និងបង្កើនសេដ្ឋកិច្ច​របស់បណ្តា​ប្រទេស​ជា​សមាជិក។​

វៀតណាមសព្វថ្ងៃនេះ គឺជាប្រទេសមួយមានរបៀបខ្លាំងនូវការនាំចេញបណ្តាមុខទំនិញ៖កសិផល ជលផល វាយនភ័ណ្ឌ​។ រូបថត៖ ឯកសារទីភ្នាក់ងារសារព័ត៌មានវៀតណាម និងឯកសារកាសែតរូបភាពវៀតណាម។






 

ប៉ុន្តែ បើសិនរបងពន្ធគយ ត្រូវបានដោះចោលទាំងស្រុង និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចធំ ពេល​នោះ​បទបញ្ញត្តិ​ស្តីពីប្រភពផលិតផលក៏លេចឡើងដូចជារបងថ្មីមួយ ចំពោះ សហគ្រាស។ ពីព្រោះ​ដើម្បី​ទទួល​បាន​បណ្តាអាទិភាពខាងលើ ទំនិញរបស់បណ្តាប្រទេសក្នុងប្លុក ASEAN ត្រូវបញ្ជាក់​បាន​ប្រភព​ផលិតផល​ពី​បណ្តា​ប្រទេសនេះ តាមអត្រាត្រូវបានកំណត់ជាក់ស្តែងចំពោះមុខទំនិញនិមួយៗ។ នេះគឺជាសម្ពាធចំពោះ បណ្តាសហគ្រាស ដែលត្រូវមានផែនទីបង្ហាញផ្លូវ សម្របសំរួលនិងការប្រែប្រួលយ៉ាងសមស្រប។

ដើម្បីទទួលបានបណ្តាទិសដៅខាងលើ តាមអនុរដ្ឋមន្ត្រី ង្វៀនកឹមទូ សហគមសេដ្ឋកិច្ច ASEAN ត្រូវ​បន្ត​ពង្រឹង​ និងខិតខំប្រឹងប្រែង ក្លាយជាមជ្ឈមណ្ឌលរបស់បណ្តាញផលិតកម្ម និងខែ្សផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជា​ទូទាំង​ពិភពលោក សំដៅជំរុញកំណើននិងការសមាហរណកម្មសេដ្ឋកិច្ចបន្ថែមទៀត បង្កលក្ខណៈឲ្យ ASEAN ទទួលបានកំរិតអភិវឌ្ឍន៍ខ្ពស់ជាង។ នាពេលខាងមុខនេះ នៅពេលចូលរួមក្នុងសហគមសេដ្ឋកិច្ច ASEAN ២០១៥ វៀតណាមត្រូវខិតខំប្រឹងប្រែងច្រើនជាង ដើម្បីលើកកម្ពស់ទីតាំងរបស់ខ្លូន ក្នុងនោះ យក​ចិត្ត​ទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឃោសនាផ្សព្វផ្សាយ គឺជាកត្តាសំខាន់ និងជាគន្លឹះ ដើម្បី​អភិវឌ្ឍ​យ៉ាង​ស្ថេរភាព៕

អនុវត្តន៍៖ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀត​ណាម \ កា​សែត​រូប​ភាព​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ