05/10/2014 12:48 GMT+7 Email Print Like 0

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អាច​ប្រឈមមុខ​នឹង​ច្បាប់ រឿង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម

ភ្នំពេញ: នៅព្រឹកថ្ងៃទី៤ខែតុលានេះ ក្រុមសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ និង
សហគមន៍ខ្មែរកម្ពុជាក្រោម បានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃ ទៅប្រមូលផ្តុំគ្នា នៅជិត
ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ការពិត
ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម និងសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ប៉ុន្តែការធ្វើការតវ៉ា
នេះ គឺមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ដោយធ្វើទាំងបំពានច្បាប់។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រាប់គេហហទំព័រ CEN ឲ្យដឹងនៅថ្ងៃ
ទី៤ ខែតុលា នេះ ថា សហគមន៍ខ្មែរកម្ពុជាក្រោមធ្វើនេះ គឺបានបំពានទៅនឹងកិច្ចព្រមព្រៀងកំ
ណត់ហេតុរួមរបស់សាលារាជធានីភ្នំពេញ ហើយគាត់នឹងប្រឈមមុខចំពោះមុខច្បាប់។ ប៉ុន្តែ
សាលារាជធានីភ្នំពេញ កំពុងតែពិនិត្យមើលតើគោលការណ៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម ធ្វើជ្រុលដល់កម្រិតណា។

លោកបានលើកឡើងថា៖ សាលារាជធានីភ្នំពេញ និងសហគមន៍ខ្មែរកម្ពុជាក្រោម បានប្រជុំជា
មួយគ្នាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ កន្លងមកនេះ អំពីការធ្វើបាតុកម្មរបស់សហគមន៍ខ្មែរ
កម្ពុជាក្រោម ហើយសាលារាជធានីភ្នំពេញបានប្រាប់ថា អ្វីដែលនៅសេសសល់នឹងស្នើសុំទៅ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច ប៉ុន្តែពួកគាត់
នេះមិនបានស្តាប់នូវអ្វីដែលបានជជែកគ្នានោះទេ បែរជាសហគមន៍ខ្មែរកម្ពុជាក្រោមទៅប្រព្រឹត្ត
ការធ្វើបាតុកម្មនៅមុខស្ថានទូត ដោយមិនគោរពចំពោះការប្រជុំនោះទេ។

លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងកសាងឯកសារ ដែលសហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើល្មើសនឹងបទបញ្ញត្តិ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹក
នាំ។

សូមជម្រាបថា តាមគំរោងសហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិ
ប្រជាធិតេយ្យ គ្រោងធ្វើបាតុកម្មរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី៤ដល់ថ្ងៃ៨ខែតុលាឆ្នាំ២០១៤
ដោយធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ រួចធ្វើការហែរក្បួនដាក់ញ្ញត្តិតាមស្ថាប័ន
រដ្ឋាភិបាល និងស្ថានទូតវៀតណាម បារាំង និងអង្គការសហហប្រជាជាតិ និងដើរបិទស្ទីកឃ័រ
តាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ
សហគមន៍ខ្មែរកម្ពុជាក្រោម សម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ធ្វើការជួបជុំសម្តែងមតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ការពិតទាក់ទងប្រវត្តិសាស្ត្រខ្មែរកម្ពុជា
ក្រោមនៅទៅលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ដោយមិនអនុញ្ញាតឲ្យមាន
ការដើរហែរក្បួន និងបិតស្ទីកឃ័រ និងចែកខិត្តប័ណ្ណ នៅតាមផ្សារនានា នៅក្នុងរាជធានីភ្នំពេញ
នោះទេ៕
                                                                      តាមគេហទំព័រ
http://www.cen.com.kh/

បណ្តាអត្ថបទបានផ្សាយ