24/11/2015 10:28 GMT+7 Email Print Like 0

សហគមន៍អាស៊ាន-សុបិន​បាន​ក្លាយ​ជាការពិត

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរដ្ឋធានីគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក​​នាយក​រដ្ឋ​មន្រ្តី ង្វៀន​តឹន​យុង ជាមួយថ្នាក់​ដឹកនាំនៃ​បណ្តាប្រទេស​អាស៊ាន បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ប្រកាស​គួឡាឡាំ​ពួរ ស្តីពី​ការ​បង្កើត​សហគមន៍​អាស៊ាន​ឆ្នាំ២០១៥ និង​ប្រកាស​គួឡា​ឡាំពួរ​ស្តីពី​ទស្សនៈ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០២៥​។

សេចក្តីប្រកាសគួឡា​ឡាំពួរស្តីពីការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ ជាព្រឹត្តិការណ៍​មួយ​បោះ​ជំហាន​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​តំបន់ និង​​ជា​ចំណុច​សំខាន់​​មួយ​របស់​អាស៊ាន ក្នុង​រយៈពេល៤៨ឆ្នាំបង្កើត​និង​អភិវឌ្ឍន៍។

ហើយក៏ដូចជាសម្តី​របស់លោកនាយករដ្ឋមន្រ្តី ម្ចាស់ផ្ទះម៉ាឡេស៊ី Najib Razak អាស៊ាន​ជាកត្តា​សម្រេច នាំមក​ការ​ផ្លាស់​ប្តូរ​យ៉ាងច្បាស់លាស់​ឲ្យអាស៊ីអាគ្នេយ៍ តាំងពីតំបន់ក្រីក្រ បែង​ចែក  ជម្លោះ អស្ថេរភាព ក្លាយ​ជា​សហគមន៍​មួយ​សន្តិភាព ស្ថេរភាព រុងរឿងនិងសហប្រតិបត្តិការ។ បណ្តា​ប្រទេស​ជាសមាជិក​បាន​ឆ្លង​កាត់​របង​ឧបសគ្គ​និង​ភាព​ខុសគ្នាអាច​រួមគ្នាក​សាង​សហគមន៍មួយ “ឯកភាពក្នុង​ភាព​សម្បូរ​បែប”។

ក្នុងកិច្ច​ចុះហត្ថលេខាលើសេចក្តីប្រកាស​គួឡាឡាំពួរ សហគមន៍អាស៊ាន បានចាប់​បដិសន្ធិនិង​ផ្តើមធ្វើដំណើរ​ថ្មី ចាប់​ពីថ្ងៃទី១ខែ​មករាឆ្នាំ​២០១៦។ ម្យ៉ាងវិញទៀត  ប្រការនោះ មិនមាន​ន័យ​ថា​បញ្ចប់​ដំណើរ​ការ​កសាង​តំបន់​នោះ​ទេ តែនេះ​គ្រាន់តែជាការចាប់ផ្តើម។ ដូច្នេះហើយ ចាប់​ពីពេលនេះ​ទៅ​បណ្តា​ប្រទេស​​ជា​សមាជិក ត្រូវ​​ប្រឹង​​ប្រែង​សាមគ្គី​​និង​​សមាហរណកម្ម​អស់ពីចិត្ត ដើម្បី​កសាង​អាស៊ានក្លាយ​ជាសហគមន៍​មួយឯកភាព សន្តិភាព ស្ថេរភាព និង​រុងរឿង​ស្តុកស្តម្ភ​ដូច​បំណង។


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងថ្នាក់ដឹកនាំបណ្តាប្រទេស ជាសមាជិកនៃអាស៊ាន ចុះហត្ថ​លេខាលើសេចក្តី​ប្រកាស​គួឡា​ឡាំពួរ​
ស្តីពីការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ និងសេចក្តីប្រកាសគួឡាឡាំពួរ ស្តីពីទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកនៃអាស៊ាន ថតរូបរួមគ្នាក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសគួឡាឡាំពួរឆ្នាំ២០១៥។
ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងថ្នាក់ដឹកនាំបណ្តាប្រទេសនានាបានអញ្ជើញចូលរួមពីធីជប់លៀង ស្វាគមន៍សន្និសីទដោយ
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងលោកជំទាវធ្វើជាអធីបតី។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក៏ក្នុង​សន្និសីទ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិក​អាស៊ាន និងប្រទេសជា​ដៃគូ បាន​ពិភាក្សា​ស៊ីជម្រៅ​ពីស្ថាន​ភាព​ក្នុង​តំបន់ និងអន្តរជាតិ ដែលជាបញ្ហាយក​ចិត្តទុក​ដាក់​រួមគ្នា ក្នុងនោះ​មានស្ថាន​ភាពនៅលើសមុទ្រ​ខាង​កើត។ ថ្នាក់​ដឹកនាំ​អាស៊ានបាន​ចែករំលែក​ក្តីព្រួយបារម្ភជ្រាល​ជ្រៅ ពីការប្រែប្រួលស្មុគ​ស្មាញ​នៅសមុទ្រ​ខាង​កើត  សង្កត់​ធ្ងន់​ដោះស្រាយ​ជម្លោះដោយ​វិធានការ​សន្តិភាព សម​ស្រប​ជាមួយ​ច្បាប់​សមុទ្រ​អន្តរជាតិ​និង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្ត​ពេញ​លេញ​និង​ប្រសិទ្ធភាព​ប្រកាស​ពីការ​ប្រតិ​បត្តិ​នៃ​ភាគី​នានា​នៅសមុទ្រ​ខាងកើត(DOC) និង​សម្រេចបាន​ឆាប់រហ័ស​​ក្រុម​ប្រតិបតិ្ត​នៅ​សមុទ្រខាង​កើត(COC) អំពាវ​​នាវ​ភាគីនា​​នា​អត់ធ្មត់ ​និងមិនដំណើរការ​សកម្មភាព អាចធ្វើឲ្យស្ថានភាព​កាន់​តែ​ស្មុគស្មាញ ឬបង្កើនភាព​តាន​​តឹង ឯកភាព​​ត្រូវលើក​​កម្ពស់​តួនាទី​​របស់​អាស៊ាន ក្នុង​ការ​វិនិច្ឆ័យ​បញ្ហា​នេះ។


លោកនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ីខាងកើតលើកទី១០។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ទទួលជួបលោកនាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev នៅក្រៅផ្លូវការនៃសន្និសីទ។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងលោកប្រធានាធិបតី អាមេរិក Barack Obama ក្នុងសន្និសីទកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ទទួលជួបលោកនាយករដ្ឋមន្ត្រី ជប៉ុន Shinzo Abe
នៅក្រៅផ្លូវការនៃសន្និសីទ។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ទទួលជួបលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo
នៅក្រៅផ្លូវការនៃសន្និសីទកំពូលអាស៊ានលើកទី២៧។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាឱ​កាស​នេះ លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង បានអញ្ជើញចូលរួមព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន ទទួល​ជួប​និង​សំណេះសំណាល​ជាមួយថ្នាក់ដឹក​នាំ នៃ​ប្រទេសជាច្រើនលើពិភពលោក​ដូចជា៖ រុស្ស៊ី អាមេរិក ជប៉ុន អូស្រ្តាលី និង​ឥណ្ឌូនេស៊ី។ល។៕

 

សហគមន៍អាស៊ានរួមមាន១០ប្រទេស​ ដែលជា​សមាជិក​​ចំណុះ​សហគម​​​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍ បាន​បង្កើត​​និង​​អភិវឌ្ឍន៍​ពឹង​ផ្អែក​លើ​សសរស្តម្ភ​សំខាន់​​ទាំងបី​រួមមាន៖ សហគមន៍​​នយោ​បាយ​​-សន្តិសុខ សហគ​មន៍អាស៊ាន​សេដ្ឋកិច្ច សហគមន៍​វប្បធម៌-សង្គម។ ក្រោយ​​ពី​បង្កើត​សហគមន៍​​អាស៊ាន និងបង្កើត​ជាតំបន់​​ពាណិជ្ជកម្ម​សេរី ធំទូលាយ​​ដោយមាន​​ប្រជាជន​ចំនួន៦២៥​​នាក់ និង​​សរុបផលិត​ផល​​ក្នុង​ប្រ​ទេស​​ឡើង​​ដល់​​២៦០០ពាន់​លានដូល្លា​អាមេរិក​។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ