02/08/2017 10:29 GMT+7 Email Print Like 0

សហគមន៍អាស៊ាន៖ អនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិ


សហគមន៍អាស៊ាន៖ អនុម័តផែនការជំរុញកិច្ចការព័ត៌មាន
ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  ទើបនឹងបានចុះហត្ថលេខាលើការអនុម័តផែនការជំរុញកិច្ចការព័ត៌មានឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិលេចធ្លោដំណាក់កាល ២០១៧ - ២០២០ សំដៅលើកកំពស់និងជំរុញយ៉ាងខ្លាំងប្រសិទ្ធភាពនូវលទ្ធផលកិច្ចការព័ត៌មានឃោសនា ផ្សព្វផ្សាយស្ដីពី សមាហរណកម្មអន្តរជាតិ។ ព្រមទាំងនាំរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាម បណ្ដាសមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាមទៅកាន់សហគមន៍នៅក្នុងនិងក្រៅប្រទេស រួមវិភាគទានលើកកំពស់ឋាណៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ផែនការជំរុញយ៉ាងខ្លាំងកិច្ចការ​​ព័ត៌មាន ឃោសនាស្ដីពីព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិលេចធ្លោសំដៅលើកកំពស់មនសិការសម្រាប់​កម្មភិបាលតាក់តែងគោលនយោបាយ គ្រប់គ្រង បណ្ដាអង្គការ សហគ្រាសនិងប្រជាជនយល់ដឹងច្បាស់ស្ដីពី​បណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិជាដើម ហើយរួមចំណែកកសាងវប្បធម៌សមាហរណកម្មសម្រាប់មូលដ្ឋាននិងប្រជាជនតាមទិស "ស្នេហាជាតិ - ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត - សហប្រតិបត្តិការទទួលខុសត្រូវ” បង្ហាញរូបភាព​វៀតណាមសមាហរណកម្មយ៉ាងស៊ីជម្រៅ ផ្លាស់ប្ដូរសកម្មនិងជាទីមកដល់ប្រកបដោយសុវត្ថិភាព។ ជាពិសេស​គឺជនបរទេសដែលជាប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ាន បណ្ដាប្រទេសមានទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនៃវៀតណាម បណ្ដាប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ​វៀត​ណាម​៕​

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ