08/03/2017 10:10 GMT+7 Email Print Like 0

សហគមន៍អង្គភាពអាជីវកម្មអាមេរិកសន្យាវិនិយោគយូរអង្វែងនៅវៀតណាម


ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានរៀបចំសន្និសីទកាសែត (VOV)
គណៈប្រតិភូអង្គភាពអាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក - អាស៊ាន បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ មិនាឆ្នាំ២០១៧ ដោយមានវត្តមានអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ៣០ សម្ព័នក្រុមហ៊ុនជួរ មុខប្រទេសអាមេរិក។ នៅក្នុងសន្និសីទកាសែតបានរៀបចំឡើងនាថ្ងៃទី៦មិនានៅទី​ក្រុងហាណូយ លោក Christian Bennet ប្រធានគណៈកម្មាធិការវៀតណាមចំណុះក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានអះអាងថា គាំទ្ររាល់ការខ្នះខ្នែងកែលំអបិរយាកាសធ្វើអាជីវកម្មរបស់រដ្ឋាភិបាល វៀត ណាម ព្រមទាំងអះអាងជាថ្មីម្តងទៀត​ នូវការសន្យាធ្វើការវិនិយោគយូរអង្វែងរបស់អង្គភាពអាជីវកម្មអាមេរិកសម្រាប់ទីផ្សារ វៀតណាមផងដែរ។ រីឯលោក Mars Meanly អនុប្រធានទទួលបន្ទុកគោលនយោ​បាយរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានថា៖

“អាស៊ាននិងវៀតណាមជាផ្សារមួយក្នុងចំណោមបណ្តាទីផ្សារដែលក្រុមហ៊ុននានារបស់អាមេរិកចង់វិនិយោគធ្វើអជីវកម្ម។ ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP គ្មានការចូលរួមរបស់អាមេរិកក៏ដោយ ប៉ុន្តែប្រទេសនៅសល់ចំនួន១១នេះ នៅតែសន្យាត្រៀមរៀបចំកិច្ចប្រជុំនៅប្រទេសឈីលីនាថ្ងៃខាងមុខ។​ តាមនោះ នៅមាន ​ឱកាស​ជាច្រើនសម្រាប់សហគមន៍អង្គភាពអាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្មអាមេរិកធ្វើអាជីវកម្មការសន្យារបស់ប្រទេសសមា ជិក TPP ទាំង១១នេះ”។

តាមរបៀបវារៈ ក្នុងអំឡុងពេល៤ថ្ងៃស្នាក់នៅវៀតណាម គណៈប្រតិភូអង្គភាពអាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋសភាវៀតណាមក៏ដូចជារដ្ឋមន្ត្រីមួយចំនួនពាក់ព័ន្ធនឹង វិស័យអាជីវកម្មផងដែរ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ