23/11/2015 09:28 GMT+7 Email Print Like 0

សហគមន៍ជនឥស្លាមនៅអ៊ីតាលីធ្វើបាតុកម្មប្រឆាំងភេរវកម្ម


សហគមន៍ជនឥស្លាមនៅអ៊ីតាលីធ្វើបាតុកម្មប្រឆាំងភេរវកម្ម (Image: VNA)

នាថ្ងៃទី ២១ខែ​វិច្ឆិកាឆ្នាំ​២០១៥​ សហគមន៍ជនឥស្លាមនៅអ៊ីតាលីបានដំណើរ​ការដង្ហែ​ក្បួន​ប្រឆាំង​លិទ្ធិ​ភេរវកម្ម​ក្នុងទូទាំង​ប្រទេស​នេះ។ សកម្មភាពពោលខាង​លើសម្តែង​ការ​ខឹង​សម្បា​រចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​អង្គកា​រ​ដ្ឋឥស្លាម​ស្វ័យប្រកាស (IS) បានបណ្តាលឡើងទៅលើទីក្រុងប៉ារីសរបស់បារាំង ព្រមទាំង​សម្តែង​នូវចំណង​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋបារាំងផងដែរ។ ការធ្វើបាតុកម្មនា​នា ត្រូវបាន​រៀបចំឡើ​ង​ក្នុង​កាលៈ​ទេសៈការ​ព្រួយ​បារម្មណ៍​ អំពីការវាយប្រហារ​ភេរវកម្មតម្រង់ទៅលើអ៊ីតាលីកំពុងកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ គោលដៅ​នៃសកម្ម​ភាព​ របស់សហគមន៍ជនឥស្លាមនៅអ៊ីតាលី មិនត្រឹមតែប្រឆាំងអំពើ​ឃរឃៅ​របស់​ពួក​ឥស្លាម​ជ្រុលនិយម​ប៉ុណ្ណោះ​ទេថែម​ទាំងផ្ញើរ​សារអំពីសុឆ័ន្ទៈ​សំរាប់ប្រជាពល​រដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងលិទ្ធិភេរវកម្មទៀត​ផង។ ជន​អ៊ីតាលី​ជាច្រើន​នាក់ ក៏បានចូលរួមការធ្វើបាតុលម្មនេះផងដែរដែលសម្តែងសាមគ្គីភាព​ ជាមួយសហគមន៍ជន ឥស្លាម​នៅប្រទេស​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ