02/02/2016 10:27 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មី


សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយដោយការអភិវឌ្ឍន៍របស់ប្រទេសជាតិ

នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅហុងកុង(ចិន) អគ្គស្ថានកុងស៊ុលវៀតណាម​ ប្រចាំនៅហុងកុងនិងម៉ាកាវ (ចិន) បានរៀបចំកម្ម​វិធីបុណ្យចូលឆ្នាំថ្មី​សហគមន៍​២០១៦។ ថ្លែងមតីនៅទី​នេះ អគ្គកុង​ស៊ុល​វៀត​ណាម​ប្រចាំ​នៅហុង​កុង និងម៉ាកាវ លោក Hoang Chi Trung បានវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍន៍របស់ប្រទេសវៀត​ណាម ក្នុង​ឆ្នាំ​២០១៥ ដោយបង្ហាញតាមរយៈ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច បន្តកើនឡើង​សន្តិ​សុខ ការពារ​ជាតិ​ត្រូវ​បាន​រក្សា​រឹង​មាំ និង​ទំនាក់ទំនង​ការទូត មាន​ជំហាន​អភិ​វឌ្ឍន៍ខ្លាំងក្លា។ លោក Hoang Chi Trung បានសង្កត់ធ្ងន់ថា៖ “និទាឃ​រដូវ​បាន​មកដល់​ក្នុងបរិយាកាស មហាសន្និបាតបក្ស​នីតិកាលទី១២ ប្រកប​ដោយជោគ​ជ័យ បក្ស​កម្មុយ​នីស្ត​វៀត​ណាម បានមាន​គោលមាគា៏ថ្មី ជាពិសេសគឺផែនការ៥ឆ្នាំ អភិវឌ្ឍន៍​ប្រទេស​ជាតិ នាំប្រទេស​វៀត​ណាម​ក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម នាឆ្នាំ​២០២០ នាំវៀតណាមក្លាយទៅជាប្រទេសសម្បូរធូធារ និងរឹង​មាំ បូរណភាព​ដែន​ដី និងបន្ត​មានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។ ដោយសមិទ្ធិ្ផលដែល​ទទួលបានក្នុងឆ្នាំ​២០១៥នេះ យើងសង្ឃឹមថា៖ ឆ្នាំ ២០១៦ មានឱកាសថ្មីច្រើនជាង​ខិតជិតមកដល់ គោលដៅកសាងសង្គមនិយម យុត្តិធម៌ ប្រជាធិបតេយ្យ និង​អរិយធម៌​៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ