21/01/2017 09:03 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅកម្ពុជានិងអាល់ហ្សេរីរៀបចំពិធីទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧


ប្រគល់ប័ណ្ណសរសើរសម្រាប់អាណិកជនដែលរួមចំណែគសកម្មសម្រាប់សហគមន៍

នាយប់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថានទូត​វៀតណាមប្រចាំ​នៅ​កម្ពុជា បាន​រៀបចំពិធី​ជប់លៀង ទទួល​បុណ្យ​តេត​សហគមន៍​​២០១៧។ អញ្ជើញថ្លែង​មតិ ក្នុង​ពិធី​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅកម្ពុជា លោក Thach Du បាន​​ឲ្យដឹង​​​ថា​ទំនាក់​ទំនង​វៀត​ណាម​-កម្ពុជា បន្តបាន​ពង្រឹងនិងពង្រីក​លើគ្រប់​វិស័យ។ ហើយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ក៏បានគូសបញ្ជាក់នូវទស្សនៈមុន ក៏ដូច​ជាក្រោយ​របស់បក្ស​និង​រដ្ឋ​វៀត​ណាម គឺ​ជានិច្ចកាល​ចាត់ទុ​ក​សហគមន៍​ជន​​វៀតណាម នៅ​ឯបរទេស​និយាយរួម​និង​សហគមន៍ជនវៀតណាម នៅកម្ពុជានិយាយ​ដោយ ឡែក​ជាផ្នែក​​មួយ​ ​មិន​អាច​កាត់ផ្តាច់​ចេញពី សហគមន៍បណ្តាជនជាតិវៀតណាមបានឡើយ។
 
ហើយនាយប់​ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំ​នៅ អាល់​ហ្សេរីក៏បាន​​រៀប​ចំ​ពិធី​បុណ្យតេតសហគមន៍ និទាឃរដូវឆ្នាំរកានព្វស័ក២០១៧ផង​ដែរ។ ថ្លែង​មតិ​នៅទី​​នេះ ឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំ​នៅ​អាល់ហ្សេរី លោក Pham Quoc Tru បាន​ទទួល​ស្គាល់​រាល់ការ​ខ្នះខ្នែង របស់សហគមន៍ជនវៀតណាម នៅ អាល់​ហ្សេរី​នា​​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ និងមានបំណងថា អាណិកជនវៀតណាម​ជា​និច្ច​កាល​រក្សាម​នោសញ្ចេតនា ឆ្ពោះទៅ​មាតុ​ប្រទេស​ជាពិសេស​ពូនជ្រុំ​ឲ្យ​​ចំណង សាមគ្គីភាព រវាង​វៀត​ណាម​​ជាមួយ​អាល់ហ្សេរី៕ 

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ