28/06/2015 09:32 GMT+7 Email Print Like 0

សហគមនអន្តរជាតិថ្កោលទោសការវាយប្រហារនៅបារាំង-ទុយនេស៊ីនិងគុយវ៉ែត

ក្រោយ​ពីរាល់ការវាយប្រហារប្រព្រឹត្តទៅ​ជាបន្តបន្ទាប់​នៅបារាំង ទុយ​នេស៊ី និងគុយវ៉ែត បណ្តាលឲ្យមនុស្ស​ចំនួន​៦០នាក់​ត្រូវ​ស្លាប់  នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥​ អគ្គលេខាធិ​ការអ.ស.ប លោក Ban Ki- moon រួមជា​មួយថ្នាក់​ដឹកនាំ​របស់​ប្រ​ទេស​ជាច្រើន បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះអំពើ​នេះ។ តាម​ប្រមុខអង្គការ​ពហុភាគី​ធំបំផុត​ពិភព​លោក​នេះគឺជនដៃដ​ល់ទាក់ទិន​រាល់កា​រវាយប្រហារនេះ​ត្រូវយក​ទៅវិនិច្ឆ័យ​ទោសភ្លាម​មួយ​រំពេច។​តំណាង​ទទួលបន្ទុក​គោលន​យោបាយ​កិច្ច​ការបរទេស​របស់សហភាព​អឺរ៉ុប EU លោក​ស្រី Federica Mogherini បានអំពាវ​នាវ​ឲ្យមាន​ការ​រក្សា​សាមគ្គី​ភាព រវាងអឺរ៉ុបជាមួយពិភពអារ៉ាប់ផងដែរ។

​សេតវិមានបានជូនដំណឹងដោយសម្តែង​នូវការសាមគ្គី ជាមួយបារាំង ទុយ​នេស៊ី និង​គុយវែត ព្រម​ទាំង​សំណើ​ផ្តល់រាល់​ការជួយឧបត្ថម្ភ​ចំបាច់សម្រាប់ ប្រ​ទេស​ទាំង​បីនេះ។ ថ្នាក់ដឹកនាំប្រទេស​អឺរ៉ុបមួយ​ចំនួ​នដូច​ជា អាល្លឺម៉ង់ អង់​គ្លេស​ អ៊ីតាលី​ក៏បានសម្តែង​នូវការព្រួយបារម្ភចំពោះរាល់ការ វាយប្រហារនេះ។ ក្នុងពេល​ជាមួយ​គ្នានោះ នៅ​អេហ្ស៊ីប កង​កម្លាំងប្រឆាំង​លទ្ធិជ្រុលនិយម បានចាត់ទុកថា​រាល់ការវាយ​ប្រហារ​នេះ បាន​បំផ្លាញ​រូបភាព​នៃ​លិទ្ធិ​ឥស្លាម​និយម​ដោយ​មិន​ធ្លាប់​មាន​តាំងពីមុន​មក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ