20/02/2017 09:53 GMT+7 Email Print Like 0

សហករណ៍បែបថ្មី “សសរទ្រូង” នៃវិស័យកសិកម្ម

រយៈពេល​កន្លងទៅ​ ទម្រង់រូបភាព​សហករណ៍​​បែប​ថ្មី បាន​​ពង្រាយ​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​​លើ​ទូទាំង​​ប្រទេស​ នាំ​មក​នូវ​ប្រសិទ្ធភាព​ខ្ពស់​ ជា​ពិសេស​ក្នុង​ការ​ផលិត​កសិកម្ម​។ ឧទាហរណ៍​មួយ​ក្នុង​ចំណោម​​ឧទាហរណ៍​​គំរូ​ គឺ​សហករណ៍​បន្លែអក្សរ​​បីតួ នៅ​ឃុំ​វឹនហូយ​ (Van Hoi) ស្រុក​ដុង​អាញ​ (Dong Anh) ក្រុង​ហាណូយ​​។

មក​ដល់​សហករណ៍​អក្សរបីតួ​​ នៅ​ឃុំ​វឹនហូយ​ (Van Hoi) ស្រុក​ដុង​អាញ​ (Dong Anh) ក្រុង​ហាណូយ​ បងស្រី ​ង្វៀនធី​ហ្វៀន (Nguyen Thi Huyen)​​ប្រធានសហករណ៍​) នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​នូវ​រាល់​​ចម្ការ​បន្លែ​ស្អាត​ របស់​សមាជិកនៃ​​​សហករណ៍​។ នោះ​គឺជា​​ចម្ការ​បន្លែ​​បាន​ដោត​ផ្លាកសញ្ញា​មួយ​ ដែល​បាន​សរសេរ​​ឈ្មោះ​ម្ចាស់​ចម្ការ​​ ថ្ងៃ​ដាំ ​​និង​​អក្សរ​មួយ​​ឃ្លា​ថា​ “​សុវត្ថិភាព​​ពី​ចម្ការ​ យក​​ចេញពី​គ្រួសារ”​។ តាម​បងស្រី​ ង្វៀន​ធី​ហ្វៀន​ (Nguyen Thi Huyen) រាល់​​សមាជិកនៃ​​សហករណ៍​​ សុទ្ធតែ​​មាន​សៀវ​ភៅ​ទិន្នានុលេខ​​​ចម្ការ​ ក្នុងនោះ​កត់ត្រា​ច្បាស់លាស់​​នូវ​ថ្ងៃដាំ​ គម្លាត​ពេល និង​​ការ​​ប្រមូល​ផលរបស់​​​ចម្ការ​បន្លែ​នោះ​។ លក្ខន្តិកៈ​​នេះ​ បាន​អនុវត្ត​​ចាប់ពីពេល​​សហករណ៍​អនុវត្ត​ធ្វើ​​ទម្រង់​រូបភាព ​​ដាំ​បន្លែ​ស្អាត ​​តាម​បែប​ PGS​ ( Participatory Guarantee System - ប្រព័ន្ធ​ធានា​រួម​គ្នា​) ​ដោយ​​នាយកដ្ឋាន​ការពាររុក្ខជាតិក្រុង​​ហាណូយ​ដាក់​​ចេញ​។ នេះ​​ជា​ប្រព័ន្ធ​​ធានា​ពឹង​ផ្អែក​ទៅ​​លើ​ការ​ចូលរួម ​របស់​អង្គការ​​និង​បងប្អូន ដែល​មានការ​ពាក់​ព័ន្ធ​​ផ្ទាល់​ជាមួយ​​​សង្វាក់​​ផ្គត់​ផ្គង់​​​សរីរាង្គ។ តាម​នោះ​ ប្រភេទបន្លែ​ ដែល​បាន​​នាំចេញ​ទៅឲ្យ​​ឈ្មួញ​​ សុទ្ធ​តែ​​បាន​​សហករណ៍​រក្សាទុក​មក​នូវ​បន្លែ​​គំរូ​ និង​​សន្យា​ទទួល​​ខុស​​ត្រូវ​​ទាំង​​ស្រុង ​បើ​មាន​​បញ្ហា​អ្វី​ដល់​​សុវត្ថិភាព​​អាហារ​។
 
ក៏​តាម​​បងស្រី​ហ្វៀន​  (Huyen) ទម្រង់​​រូបភាព​សហករណ៍​បែប​​ថ្មី​​មាន​គុណ​ប្រយោជន៍​​ គឺ​​​​​ផលិតផលនៃ​​សហករណ៍ ​ដែលបាន​​ផលិតចេញ​​មាន​តម្លែ​ខ្ពស់​ជាង​​ តាម​​នោះ​​ប្រយោជន៍ផ្ទាល់​ខ្លួន​ នៃ​រាល់​​សមាជិកនៅក្នុង​​សហករណ៍​ បាន​ច្បាស់​លាស់​ជាង​ ​​ផ្លូវច្បាប់​​​ក៏​ជាក់​លាក់​និង​ស្ថេរភាព​ជាង​។ ជាក់​ស្តែង​​ ការ​លើកម្ពស់​​តម្លៃ​ផលិតផល នោះ​គឺរាល់​សមាជិក​នៃ​សហករណ៍​​នឹង​បាន​សិក្សារៀន​សូត្រ​ និង​ពង្រាយ​​​ទម្រង់​រូបភាព​​ PGS - ប្រព័ន្ធ​​ធានា​​គុណភាព​​ក្នុ​ង​ផលិត​បន្លៃ​​សារីរាង្គ​ បន្លែ​សុវត្ថិភាព គឺ​មាន​ន័យ​ថា​ផលិតផល​​​ដែលបាន​​ផលិត​ចេញ ត្រូវ​មាន​​បណ្ណ​ទទួល​ស្គាល់​​​សុវត្ថិភាព​​​មកពី​ចម្ការ​ កម្រិត​គម្លាត​​គ្រប់​គ្រាន់​ ហើយពីនោះ​​អាច​អះអាង​បាន​ពាណិជ្ជសញ្ញា​​បន្លែ​​ស្អាត​​របស់​​​សហករណ៍​។​



តំបន់ដាំបន្លែរបស់សហករណ៍បន្លែអក្សរបីតួ នៅឃុំវឹនហូយ (Van Hoi) ស្រុកដុងអាញ (Dong Anh) ក្រុងហាណូយ មួយក្នុងចំណោមសហករណ៍បែបថ្មីគំរូរបស់ក្រុងហាណូយ។

សព្វថ្ងៃ សហករណ៍បន្លែអក្សរបីតួ កំពុងផ្គត់ផ្គង់បន្លែស្អាត ជូនអង្គភាពទិញនិងចែកចាយលើទូទាំងភូមិសាស្រ្តក្រុងហាណូយ។

បន្លែដាំបានបណ្តុះនៅលើចម្ការនៃសហករណ៍។

ការអនុវត្តបទដ្ឋាន PGS រាល់ដំណាក់កាលថែទាំដាក់ជី សុទ្ធតែបានអនុវត្តតាមស្តង់ដា ពេលវេលានិងបានកត់ត្រាច្បាស់លាស់ នៅលើទិន្នានុលេខចម្ការ។

ដើមប៉េងប៉ោះដាំតាមស្តង់ដា PGS របស់សហករណ៍បន្លែអក្សរបីតួ។

បន្លែស្អាតបានសមាជិកនៃសហករណ៍ច្នៃដំបូងហើយថ្លឹងនៅនឹងចម្ការ តាមលិខិតកក់ទំនិញរបស់ឈ្មួញល្មមនិងតូចប្រមូលទិញ ។

សហករណ៍បន្លែអក្សរបីតួ មានសរុបផ្ទៃដីគឺ៣២ហិកតា ក្នុងនោះមាន១៧ហិកតា មានប័ណ្ណទទួលស្គាល់ សម្រេច​
ស្តង់ដាផលិតបន្លែសុវត្ថិភាព របស់សាខានាយកដ្ឋានការពាររុក្ខជាតិក្រុងហាណូយ។ ១៥ហិកតា នៅ​មកបាន​
សាខានាយកដ្ឋានការពាររុក្ខជាតិក្រុងហាណូយសង្កេតពិនិត្យ សម្រេច​ស្តង់ដា​និង​កំពុង​ក្នុង​បទដ្ឋាន​សម្រេច​
សំណុំបែបបទផ្តល់ប័ណ្ណទទួលស្គាល់។


កន្លងហើយ សហសម្ពន្ធសហករណ៍ប្រើប្រាស់កសិផលសុវត្ថិភាពវៀតណាម (UCA) បាន​បើក​ប្រព័ន្ធ​ផ្សារទំនើប​អាហារ​
កសិផលសុវត្ថិភាពវៀតណាម (UCA Mart) នៅហាណូយ ដើម្បីឧទ្ទេសនាមកសិផលសុវត្ថិភាព របស់​សហករណ៍​កសិកម្ម​
ទាំងឡាយ នៅលើទូទាំងប្រទេស ទៅដល់ដៃអ្នកប្រើប្រាស់។


ផលិតផលនីមួយៗ មានដាក់លក់នៅក្នុង UCA Mart សុទ្ធតែបានបិទលេខកូដ លើផលិតផល
ដើម្បីអ្នកប្រើប្រាស់ងាយស្រួលរកប្រភពដើម។


ក្នុងប្រព័ន្ធផ្សារទំនើបកសិផលសុវត្ថិភាព UCA Mart អ្នកប្រើប្រាស់អាចប្រើប្រាស់ទូរសព្ទស្វែងរកប្រភពដើម
នៃផលិតផល។

អត្ថន័យ​សំខាន់​របស់​ PGS គឺ​អ្នក​​ផលិត​ចូល​រួ​ម​បទដ្ឋាន​​សង្កេត​​ពិនិត្យ​ខ្វែង​គ្នា​​។ គុណ​ប្រយោជន៍​​​របស់​ប្រព័ន្ធ​​ពិនិត្យ​ PGS គឺ​លើកទឹក​ចិត្ត​​ការ​ចូលរួ​ម​ផ្ទាល់​ របស់​កសិករ ​​និង​​អ្នកប្រើប្រាស់​​បក្នុង​ទដ្ឋាន​​ទទួល​ស្គាល់​ផលិតផល​  អាច​​កាត់​បន្ថយ​​បាន​ការងារ​ធ្វើ​សំណុំ​បែប​បទ​ បញ្ជី​ ​​ក្នុង​ប្រព័ន្ធ​ ជួយ​អ្នក​ផលិត​​ទម្រង់​រូបភាព​តូច​ អាច​ចូល​រួមបាន​​ ជា​ពិសេស ​ប្រាក់​ចំណាយ​លើ​បណ្ណ​ទទួល​ស្គាល់ក្នុង​​កម្រិត​ទាប​។​
 
លោកស្រី​ ​ទឺធីតៀត​ញូង​​​ (Tu Thi Tuyet Nhung) ប្រធាន​​ចែក​ចាយ PGS ​នៅ​វៀត​ណាម​ឲ្យ​ដឹង​​ថា​ PGS កំពុង​​​អនុវត្ត​បើក​​ទូលាយ​នៅ​ក្នុង​ប្រទេសនានា​នៃ​​លោក​​ខាង​​លិច​ និង​ប្រទេសមួយ​ចំនួន​​នៅ​ទ្វីប​អឺរុប​។ នៅ​វៀត​ណាម​ PGS កំពុង​បាន​គម្រោង​ការ​មួយ​ចំនួន ​​នៃ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ឧទ្ទេសនាម ​​និង​​អនុវត្ថ​​ក្នុង​ការ​​​សង្កេត​​​​​ពិនិត្យ​​ គ្រប់​គ្រង​គុណភាព​បន្លែសរីរាង្គ ​​បាន​​ផលិត​ដោយ​កសិករ​ ដែល​​មាន​ទម្រង់​រូបភាព​​តូច​តាច​ នៅ​តាម​​មូលដ្ឋានជាច្រើន​​​​​ទូទាំងប្រទេស​។​
 
ដោយការ​​​អនុវត្ត​​​ប្រព័ន្ធ​​ PGS ​មានប្រសិទ្ធភាព​លើ​សកម្មភាព ​របស់​ទម្រង់​រូបភាព​​សហករណ៍​​​កសិកម្ម​​បែប​ថ្មី ​ដូច​​ជា​​ទម្រង់​​រូបភាព ​​របស់​សហករណ៍​​បន្លែ​អក្សរ​បីតួ​ កំពុង​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​ភាព​​អះ​អាង​៕
 

អត្ថបទ៖ ថាវ​វី​ រូបថត៖ តឹត​សើន​

បណ្តាអត្ថបទបានផ្សាយ