08/10/2014 10:23 GMT+7 Email Print Like 0

សម្រែកសុំជួយសង្រ្គោះរបស់ដំរី តៃង្វៀន។

ដំរីជានិមិត្តិរូបវប្បធម៌មួយ ដ៏វិសេសវិសាលរបស់តៃង្វៀន។ ហើយដាក់ឡាក់ បានគេទទួលស្គាល់ថាជាដីដំរីរបស់វៀត
ណាម។ កាលពីមុន តៃង្វៀនមានហ្វូងដំរីធំៗ ជាច្រើនពាស
ពេញ ស្ទើរគ្រប់ទីកន្លែងនៅក្នុងដែនព្រៃ ដំរីបានជួយបងប្អូន
តៃង្វៀនរក្សាព្រៃ រក្សាដី និងការពារភូមិស្រុក។ ក៏ប៉ុន្តែសព្វថ្ងៃ
នេះដោយសារការបំផ្លាញព្រៃឈើ និងការលួចប្រមាញ់ដំរី
ខុសច្បាប់បានធ្វើអោយដំរីតៃង្វៀន 
កំពុងរងនៃហានិភ័យផុត
ពូជ។

ដំរីដាក់ឡាក់ផុតពូជជាបណ្តើរៗ៖
ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ដោយសារការផ្លាស់ប្តូរធំអំពីលក្ខណៈធម្មជាតិ និងការជះឥទ្ធពលច្រើនមុខអំពី
មនុស្ស បានធ្វើឲ្យថយចុះនៃទំហំព្រៃធម្មជាតិនិងបរិស្ថានរស់នៅរបស់ដំរី។ ប្រការទាំងនេះបានប៉ះពាល់
ដោយផ្ទាល់ដល់ជម្រកនិងទំលាប់រស់នៅរបស់ដំរី ធ្វើឲ្យចំនួនដំរីព្រៃក៏ដូចជា៖ ដំរីស្រុកមានការថយចុះយ៉ាង
ឆាប់រហ័សក្នុងរយៈពេល៣៤ឆ្នាំកន្លងមក។ តាមការសន្និដ្ឋានរបស់អ្នកជំនាញការក្នុងប្រ​ទេសនិងអន្តរជាតិ ដំរីរបស់វៀតណាមកំពុងប្រឈរមុខនឹងហានិភ័យផុតពូជនៅអនាគតមិនឆ្ងាយទេ។

ទំហំដីព្រៃថយចុះដោយសារការបំផ្លាញព្រៃឈើខុសច្បាប់ បានបណ្តាលឲ្យដំរីបាត់បង់ដែនជម្រក និងទីរស់
នៅ។ ហេតុដូច្នេះប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ 
នៅតៃង្វៀនច្រើនតែកើតមានឡើងនូវស្ថានភាពដំរីព្រៃចោលព្រៃ
នាំគ្នាមកបំផ្លាញចំការដំណាំ រកចំណី បង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បតិ្ត និងជីវិតមនុស្ស ការជំលោះរវាងដំរី
និងមនុស្សចេះតែកើនឡើងចាប់តាំងពីពេលនោះមក។ លេចធ្លោជាងគេគឺករណីនាឆ្នាំ២០១៣ ហ្វូងដំរី
ព្រៃប្រមា​​ណ១​​៧ក្បាល បាននាំគ្នាមកកន្លែងមួយ មានចំងាយពីកណ្តាលស្រុកអៀស៊ុបតែ៥គឺឡូម៉ែត្រ
ប៉ុណ្ណោះ។

លោកផាមង៉ុកឡាង នាយករងនៃមជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់បានឲ្យដឹងថា៖ “រយៈពេលថ្មីៗនេះ
ស្ថានភាពដំរីព្រៃរងការកាប់សម្លាប់មាននិន្នាការកើនឡើង។ យើងខ្ញុំបានខិតខំប្រឹងប្រែងសហការជាមួយ
ស្ថាប័ននគបាលមូលដ្ឋាន ដើម្បីអនុវត្តន៍បណ្តាវិធានការទប់ស្កាត់ ប៉ុន្តែពួកចោរព្រៃអនុវត្តន៍កាន់តែស្មុគ ស្មាញនិងប្រថុយប្រថានជាង” ។

កងកម្លាំងនគបាលធ្វើការត្រួតពិនិត្យកន្លែងកើតហេតុនៃការសម្លាប់ដំរីព្រៃ២ក្បាលនៅក្នុងឧទ្យានជាតិយ៉កដូន
នាខែសីហាឆ្នាំ២០១៣។ រូបថត៖ ឯកសារ


នាឆ្នាំ២០១៣ កូនដំរីព្រៃមានអាយុប្រមាណ៣ឆ្នាំស្លាប់នៅស្រុកអៀស៊ុប (ខេត្តដាក់ឡាក់)។
រូបថត៖ ឯកសារ


ជំងឺដុះពកលើស្បែកដំរីស្រុក។ រូបថត៖ ឯកសារ

ស្ថានភាពលួចបំផ្លាញព្រៃឈើខុសសច្បាប់ បានបណ្តាលឲ្យដែនជម្រករបស់ដំរីនៅខេត្តដាក់ឡាក់
កាន់តែថយចុះ។ រូបថត៖ តឹតសើន


ភាគច្រើននៃដំរីនៅតៃង្វៀន ត្រូវបាត់ភ្លុកដោយមូលហេតុផ្សេងៗ។
រូបថត៖ តឹត សើន


បណ្តាវត្ថុអនុស្សាវរីយ៍ដែលធ្វើពីភ្លុក ឆ្អឹង និងរោមកន្ទុយដំរី បានគេដាក់តាំងលក់នៅភូមដូន។
រូបថត៖ តឹត សើន


ចិញ្ចៀនធ្វើពីរោមកន្ទុយដំរី បានគេដាក់តាំងលក់នៅភូមិដូន។
រូបថត៖ តឹតសើន


បងង្វៀនកុងទ្រុង នាយករងនៃមជ្ឈមណ្ឌលអភិរក្សដំរីនៅខេត្តដាក់ឡាក់ កំពុងពិនិត្យ និងព្យាបាលជំងឺឲ្យដំរីស្រុកនៅភូមិដូន។ រូបថត៖ ទ្រីញបូ

បងដាំងណាំងឡុងជនជាតិអេដេ ជាអ្នកដែលមានដំរីចំនួន១០ក្បាលក្នុងចំណោមដំរីស្រុក២៤ក្បាលក្នុងទូទាំងស្រុកដាក់ឡាក់ កំពុងបន្ថែមអំបិលក្នុងចំណីរបស់ដំរី។ រូបថត៖ តឹតសើន

ថ្នាំឯកទេសមួយចំនួនក្នុងវ៉ាលីសំរាប់ព្យាបាលជំងឺឲ្យដំរីរបស់គ្រូពេទ្យ
មជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់។ រូបថត៖ ទ្រីញបូ


គ្រូពេទ្យនៃមជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ នៅខេត្តដាក់ឡាក់ កំពុងព្យាបាលឲ្យដំរីស្រុក ដែលគេបោចអស់រោមកន្ទុយនាឆ្នាំ២០១០។ រូបថត៖ ឯកសារ

តាំងពីពេលមជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ បានបង្កើតឡើង មានដំរីស្រុកជាច្រើនក្បាលរបស់ខេត្តដាក់ឡាក់
ទទួលបានការពិនិត្យព្យាបាលជំងឺ និងធ្វើស្ថិតិតាមកំណត់ ដែលជាការងារដ៏ចាំបាច់មួយដើម្បីអភិរក្សដំរីនៅតៃង្វៀន។
រូបថត៖ តឹតសើន


នាខែឧសភាឆ្នាំ២០១៣ មជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ បានរួមសហការជាមួយឧទ្យានជាតិយ៉កដូន

សង្គ្រោះយ៉ាងជោគជ័យកូនដំរីព្រៃមួយក្បាលដែលជាប់អន្ទាក់ក្នុងតំបន់ឧទ្យានជាតិយ៉កដូន។ រូបថត៖ ឯកសារ
 
«យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលអភិរក្សដំរីខេត្ត ដាក់ឡាក់ នៅក្នុងរយៈពេល៣៤ឆ្នាំ (១៩៨០ - ២០១៤) ចំនួនដំរីនៅ ដាក់ឡាក់ មានការថយចុះ
ប្រមាណ៩០%។ គិតដស់ ឆ្នាំ១៩៨០ខេត្តដាក់
ឡាក់ មានដំរីស្រុកសរុបទាំងអស់៥០២ក្បាល
និងដំរីព្រៃជាង២០០០ក្បាល។ ប៉ុន្តែសព្វថ្ងៃនេះ ចំនួនដំរីបានក្លាយជាតួលេខមួយ ដែលគួរឲ្យ “ឈឺចិត្ត” ពេលដែលទូទាំងខេត្តដាក់ឡាក់
នៅសល់ដំរីស្រុកតែ៥៣ក្បាល និងដំរីព្រៃពី៦០
- ៦៥ ក្បាលប៉ុណ្ណោះ។

          »
ក៏តាមស្ថិតិរបស់មជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ ពីឆ្នាំ
២០០៩ដល់បច្ចុប្បន្ននេះ ចំនួនដំរីព្រៃស្លាប់ឡើងដល់១៧ក្បាល ហើយសព្វថ្ងៃចំនួនដំរីព្រៃសរុបសល់ប្រមាណ៤ហ្វូង គឺប្រមាណ ៦០ - ៦៥ក្បាល ដែលកំពុងរស់រួមតូចក្រៀម
ក្រមក្នុងតំបន់ Dipterocarp forests របស់ស្រុកបួន ដូននិង ស្រុកអៀស៊ុប។

ស្ថានភាពលួចបាញ់សម្លាប់ដំរីនៅខេត្តដាក់ឡាក់ ក្នុងប៉ុន្មាន
ឆ្នាំកន្លងមកនេះ មាននិន្នាការកើនឡើងដោយមិនចេះឈប់
ឈរ។ ជាពិសេសករណីដំរីស្លាប់ ដែលទាក់ទងដល់មនុស្ស
មានការកើនឡើងខ្ពស់។ ក្នុងចំណោមដំរី១៧ក្បាលស្លាប់
ពីឆ្នាំ២០០៩មកដល់ពេលនេះមានយ៉ាងតិច៥ករណីដំរីស្លាប់ ដោយមួលហេតុមកពីមនុស្សផ្ទាល់។ ភស្តុតាង
បញ្ជាក់គឺនៅកន្លែងកើតហេតុ សាកសពដំរីត្រូវបាត់បង់ច្រើនផ្នែកនៃរាងកាយដូចជា៖ភ្លុក បាតជើង
និងកន្ទុយ។

នៅខែសីហាឆ្នាំ២០១២ នាពេលទៅដើរល្បាតព្រៃ គណៈកម្មាការគ្រប់គ្រងឧទ្យានជាតិយ៉កដូនបានរកឃើញ
សាកសពដំរី២ក្បាល ត្រូវគេសម្លាប់ដើម្បីយកភ្លុក នៅកន្លែងកើតហេតុគេរកបានសំបកគ្រាប់កាំភ្លើង៧គ្រាប់។ ហេតុការទាំងនេះបានបញ្ជាក់ពីស្ថានភាពបាញ់សម្លាប់ និងកាប់សម្លាប់ដំរី ជាពិសេសគឺដំរីឈ្មោល ដើម្បីយកភ្លុកជៈឥទ្ធពលយ៉ាងធំដល់រចនាសម្ព័ន្ធហ្វូងសត្វ និងជាមូលហេតុមួយធ្វើឲ្យអត្រាឈ្មោលនិងញី
បាត់បង់ស្ថេរភាព ធ្វើឲ្យការបង្កើតកូនរបស់ដំរីព្រៃមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងស្ថានភាពប្របាញ់ ស្ថានភាពទិញលក់និងប្រើប្រាស់បណ្តាផលិតផលធ្វើពីដំរីដូចជា៖ភ្លុកដំរី ឆ្អឹងដំរី
រោមកន្ទុយដំរី ក៏កំពុងដំណើរការយ៉ាងវិកវរនៅលើទីផ្សារ។ សកម្មភាពទាំងនេះបានបន្តដៃ ធ្វើឲ្យការលួច
បាញ់សម្លាប់ដំរីខុសច្បាប់វិវឌ្ឈសាហាវឡើង។

ជាពិសេសប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ កើតមានស្ថានភាពលួចកាត់កន្ទួយដំរីស្រុក។ គិតតាំងពីឆ្នាំ២០០៨ដល់សព្វថ្ងៃនេះគេបានរកឃើញ៣ករណីលួចកាត់កន្ទុយដំរី។ តាមលោកង្វៀនកុងទ្រុង នាយករងនៃ
មជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ ជាអ្នកទទួលបន្ទុកកិច្ចការអភិរក្សដំរីស្រុកបានអោយដឹងថា៖ “រោមនៃ
កន្ទួយដំរីមានតួនាទីដេញរុយ មួស និងសត្វល្អិត បើគ្មានវាដំរីនឹងងាយរងនៃការវាយប្រហាររបស់ពួកសត្វ
ល្អិត។ហេតុដូច្នេះ ការលួចតាត់កន្ទុយដំរីដើម្បីយករោមធ្វើវត្ថុវិចិត្រសិល្បៈ មានលក្ខណៈជំនឿ នឹងបង្ក
គ្រោះថ្នាក់ផ្ទាល់ដល់ជីវិតរបស់ដំរី” ។

បច្ចុប្បន្នហ្វូងដំរីស្រុកនៅដាក់ឡាក់ សល់តែ៥៣ក្បាលដែលមានអាយុពី១៨ឆ្នាំដល់៦០ឆ្នាំ រស់ប្រមូលផ្តុំ
នៅស្រុកបួនដូន និងស្រុកឡាក់ (ស្រុកបួនដូនមាន២៩ក្បាល ស្រុកឡាក់មាន២៤ក្បាល)។

ជាក់ស្តែងក្នុង២០ឆ្នាំកន្លងមកនេះ ហ្វូងដំរីស្រុករបស់ខេត្តដាក់ឡាក់ គ្មានកើតកូនឡើយ មូលហេតុសំខាន់
ជាងគេគឺ ដោយសារបរិស្ថានដែលគេព្រលែងកាន់តែតូចចង្អៀត ការខ្វះចំណី និងការខ្វះខាតប្រភពទឹកក្នុង
រដូវប្រាំង ធ្វើឲ្យសុខភាពរបស់ដំរីមានការធ្លាក់ចុះ។ ការគ្រប់គ្រងដំរីស្រុកដោយឡែកដូចសព្វថ្ងៃនេះ ក៏ជា
មួលហេតុមួយធ្វើឲ្យដំរីបាត់បង់សមត្ថភាពកើតកូនផងដែរ។

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ការកាល់ញីមានរយៈពេល៣ខែ ប៉ុន្តែខួបមេជីវិតញីធាក់មានរយៈ
ពេលតែ១ថ្ងៃតែប៉ុណ្ណោះ។ ហេតុនេះហើយបើចង់ឲ្យដំរីបង្កាត់ពូជ ដំរីត្រូវនៅជាមួយគ្នាជាយូរថ្ងៃ និងបានដាក់
នៅទីជម្រកមាន គ្រប់លក្ខណៈជីវជាតិនិងលាក់ជិត។ និយាយរួម នេះ
ជាការងារដ៏ស្មុគស្មាញនិងម៉ត់ចត់។

ការពារដំរីជាការងារត្រូវធ្វើបន្ទាន់៖

ប្រឈរមុខនឹងស្ថានភាពដំរីនៅដាក់ឡាក់ រងហានិភ័យផុតពូជ នាឆ្នាំ២០១២មជ្ឈមណ្ឌលអភិរក្សដំរីបាន
បង្កើតឡើងតាមសេចក្តីសំរេចរបស់លោកនាយករដ្ឋមន្ត្រី។ មជ្ឈមណ្ឌលមានមុខងារអនុវត្តន៍ភារកិច្ចថែរក្សា
សុខភាព និងបន្តពូជរបស់ដំរីស្រុក ត្រួតពិនិត្យដំរីព្រៃ បង្កើតផែនការអភិរក្ស ត្រួតពិនិត្យ និងបញ្ជៀសទំនាស់
រវាងមនុស្សនិងដំរីស្ថេរភាពទីជម្រករបស់ដំរី ព្រមទាំងរក្សានិងអភិវឌ្ឈន៍បណ្តាតំលៃវប្បធម៌ប្រពៃណី ដែល
ទាក់ទងនឹងការផ្សាំងដំរីបុណ្យប្រពៃណីដំរី។

ប៉ុន្មានថ្ងៃដំបូងនាពេលទើបបានបង្កើត ទោះបីនៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌលនៅតែ
ខិតខំប្រឹងប្រែងជំនេះរាល់ឧបសគ្គ ដើម្បីអនុវត្តន៍ជោគជ័យការពិនិត្យព្យាបាលជំងឺឲ្យដំរីជាច្រើនក្បាល ដែល
កាលពីមុនម្ចាស់ដំរីចេះតែព្យាបាលតាមវិធីបុរាណ ដោយមិនសូវមានប្រសិទ្ធភាព។ ការពិនិត្យព្យាបាលជំងឺ
តាមកំណត់ឲ្យដំរី ក៏បានគ្រូពេទ្យរបស់មជ្ឈមណ្ឌលយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ដើម្បីជៀសវាងពី
ស្ថានភាពដំរីមានជំងឺយូរថ្ងៃពិបាកព្យាបាល។

ជាពិសេសនៅខែមិនាឆ្នាំ២០១៣ មជ្ឈមណ្ឌលបានរួមសហការជាមួយឧទ្យានជាតិយ៉កដូន បានប្រើដំរីស្រុក
ចូលព្រៃជួយសង្គ្រោះជោគជ័យកូនដំរីព្រៃមួយក្បាល ដែលត្រូវជាប់អន្ទាក់។ ក្រោយរយៈពេល១០ថ្ងៃ
ព្យាបាល មុខរបួសរបស់កូនដំរីបានជាសះស្បើយ និងបានលែងចូលក្នុងព្រៃវិញដោយសុវត្ថិភាព។ ចំណុច
នេះបញ្ជាក់ពីប្រសិទ្ធភាពរបស់ការដើរល្បាតជាប្រចាំ និងការតាមដានផ្លូវចេញចូលរបស់ដំរី ដែលកំពុងរស់
នៅក្នុងតំបន់ស្រុកបួនដូន ។

ក្នុងការធ្វើដំណើរចូលឧទ្យានជាតិយ៉កដូនជាមួយមន្ត្រីរុក្ខាភិបាលរបស់ឧទ្យាន ដើម្បីតាមដានផ្លូវចេញចូល
របស់ដំរី។ យើងខ្ញុំទើបយល់ច្បាស់លាស់នូវការនឿយហត់របស់បណ្តាអ្នកធ្វើការងារអភិរក្សដំរីទាំងនេះ។

លោកអ៊ីមឹតជនជាតិអេដេ ជាអ្នកមានបទពិសោធន៍ធ្វើការនៅគណៈកម្មាការគ្រប់គ្រងឧទ្យានជាតិយ៉កដូន
ជាង២០ឆ្នាំ បានចែករំលែកថា៖ “មានពេលខ្លះដើរល្បាតក្នុងព្រៃ តែមិនឃើញសញ្ញារបស់ដំរីបន្សល់ដូចជា៖
មែកឈើបាក់ លាមកដំរី។ល។ ពួកខ្ញុំបារម្ភណាស់ បានប្រញាប់ប្រញាល់ចែកគ្នា ពង្រីកតំបន់យាមល្បាត
ដើម្បីរកមើលថា៖ តើដំរីមានចូលតំបន់រស់នៅរបស់ប្រជាពលរដ្ឋដែរឬទេ? បើវាចូលមែនពិតជាគ្រោះថ្នាក់
ណាស់!” ។

កូនដំរីព្រៃមួយដែលជាប់អន្ទាក់ កំពុងបានព្យាបាលរបួសនៅឧទ្យានជាតិយ៉កដូន ។
រួបថត៖ ឯកសារ


បងង្វៀនកុងទ្រុង នាយករងនៃមជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ កំពុងស្រាវជ្រាវ ជំងឺដែលច្រើនកើតមានចំពោះដំរីនៅបន្ទប់ធ្វើការរបស់ខ្លួន។ រូបថត៖ ឯកសារ

កម្មាភិបាលឧទ្យានជាតិយ៉កដូន ត្រួតពិនិត្យស្នាមបាតជើងដំរី ដើម្បីត្រួតត្រាផ្លូវចេញចូលរបស់ដំរី។
រូបថត៖ តឹតសើន


មជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ ធើ្វប្រតិបត្តិក្នុងព្រៃ ដើម្បីតាមដានផ្លូវចេញចូលរបស់ហ្វូង
ដំរីព្រៃនៅក្នុងឧទ្យានជាតិយ៉កដូន ។ រូបថត៖ ទ្រីញ បូ
ក្នុងគម្រោងអភិរក្សដំរី ការតាមដានផ្លូវចេញចូលរបស់ដំរីជាបញ្ហាមួយ ដែលបានយកចិត្តទុកដាក់ជាចំបង
ដើម្បីបញ្ជៀសពីការប៉ះគ្នា មិនគួរមានរវាងដំរី និងមនុស្ស។ គណៈកម្មការគ្រប់គ្រងឧទ្យានជាតិយ៉កដូន
បានរួមសហការជាមួយមជ្ឈមណ្ឌលអភិរក្សដំរីខេត្តដាក់ឡាក់ បង្កើតក្រុមការពារមួយ ដែលមានមុខងារធ្វើ
ប្រតិបត្តិចូលព្រៃ ដើម្បីតាមដានផ្លូវចេញចូលរបស់ដំរី។ បន្ទាប់មកក្តាប់ព័ត៌មាន ហើយជូនដំណឹងយ៉ាងទាន់
ពេលដល់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបណ្ដេញទាន់ពេលខណៈពេលដំរីព្រៃមកបំផ្លាញ ការពារសុខភាព
ជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការការពារហ្វូងដំរីផងដែរ។

ចំពោះដំរីស្រុក គណកម្មការគ្រប់គ្រង់ឧទ្យានជាតិយ៉កដូន បានធ្វើការពិសោធន៍លើដំរី៤ក្បាល ដែលជា
កម្មសិទ្ធរបស់ឧទ្យាន ដោយការបង្កើតតំបន់ព្រលែងដំរីនៅក្នុងបរិវេណឧទ្យានជាតិយ៉កដូន។ តំបន់ព្រលែង
ដំរីនេះពោរពេញទៅដោយចំណីជាច្រើនប្រភេទ ស្ថិតនៅក្នុងតំបន់សុវត្ថិភាព និងទទួលបានការតាមដានជា
ញឹកញាប់ពីក្រុមការពារ អាចជួយដំរីស្រុកមានសមត្ថភាពក្នុងការបង្កើតកូន។

ក្នុងគម្រោងអភិរក្សដំរីនៅដាក់ឡាក់ ក្រៅពីការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចនៅ មានទាំងការចូលរួម
គាំទ្រពីប្រជាជនទៀតផង។

យើងខ្ញុំវត្តមាននៅស្រុកឡាក់ ដើម្បីជួបបងដាំងណាំងឡុងជនជាតិអេដេ ជាម្ចាស់របស់ដំរីស្រុក១០ក្បាល
ក្នុងចំណោម២៤ក្បាលរបស់ស្រុកឡាក់។ និយាយដល់បងឡុង មានមនុស្សជាច្រើនស្គាល់គាត់ដោយសារ
គម្រោង“ជួយដំរី ស្រុកបង្កើតកូន” របស់គាត់។

បងឡុងបានរំលែកថា៖ “ខ្ញុំបានកើតឡើងនិងធំដឹងក្តីក្បែរពួកដំរី។ នាឆ្នាំ១៩៧០ ឱពុកខ្ញុំមានដំរីស្រុកដល់
ទៅ១២ក្បាល ខ្ញុំធ្លាប់បានមើលផ្ទាល់ភ្នែកនៃការបង្កើតកូនរបស់ពួកវានាពេលនោះ។ ហើយបច្ចុប្បន្ននេះ
ក្នុងហ្វូងដំរីរបស់ខ្ញុំ នៅមានដំរី៣ក្បាលដែលបានបង្កើតដោយដំរីស្រុកនោះគឺអ៊ីម៉ឹម បក់ណង និងហឺទុក”។

បងឡុងបានរៀបរាប់ថា៖ ពីនាឆ្នាំ២០០៥គាត់បានឆាប់មើលឃើញថា៖ ក្នុងអំឡុងពេល២០ឆ្នាំទៀត ដំរីស្រុក
នៅដាក់ឡាក់ អាចនឹងរងហានិភ័យផុតពូជ ពីព្រោះអាយុបង្កើតកូនរបស់ដំរីស្រុក៥៣ក្បាលនោះ វាជិតអស់
បាត់ទៅហើយ។ (អាយុកើតកូនរបស់ដំរីគឺពី១៥-៤៥ឆ្នាំ)។ ហេតុដូច្នេះគាត់សំរេចអនុវត្តន៍ភ្លាមនូវគម្រោង
ដោយឡែករបស់ខ្លួន ដោយសង្ឃឹមថា៖នឹងបង្កាត់ពូជបានជោគជ័យឲ្យដំរីស្រុក។

ក្នុងដៃមានដំរីឈ្មោល២ក្បាល និងដំរីញី២ក្បាលស្ថិតក្នុងអាយុបង្កើតកូន គាត់មានក្តីសង្ឃឹមយ៉ាងខ្លាំងលើ
គម្រោងរបស់ខ្លួននឹងបានជោគជ័យ។ ក៏ប៉ុន្តែឆ្លងកាត់៨ឆ្នាំមកហើយ ដោយចំណាយប្រាក់កាស និងកម្លាំង
កាយជាច្រើន ប៉ុន្តែគម្រោងការមិនទាន់បានសំរេចនៅឡើយ។ ទោះបីមិនទាន់ជោគជ័យក៏ដោយ ប៉ុន្តែគាត់
នៅ
តែប្តេជ្ញាចិត្តថានឹងធ្វើទាល់តែបាន។ បងអះអាង៖ “ខ្ញុំនឹងធ្វើការបង្កាត់ពូជឲ្យដំរីដល់ពេលណាបានជោគ
ជ័យទើបឈប់” ។

ដកបទពិសោធន៍ពីការអនុវត្តន៍លើកមុនៗ ក្នុងពេលថ្មីៗនេះ គាត់បានរកឃើញនូវកន្លែងដ៏សមស្របមួយ
ដើម្បីធ្វើការបង្កាត់ពូជឲ្យដំរីក្នុងរយៈពេលយូរថ្ងៃ ដោយសង្ឃឹមថា៖ពួកវានឹងបង្កាត់ពូជបានដូចសេចក្តីប្រាថ្នា
របស់ខ្លួន។ 

ភ្ញៀវទេសចរណ៍បានទទួលអារម្មរណ៍ដ៏វិសេសវិសាលនាពេលមកតៃង្វៀន និងបានជិះលើខ្នងដំរីទៅទស្សនាភូមិស្រុក។ រូបថត៖ តឹត សើន។

ដំរីចូលរួមបុណ្យដំរីនៅភូមិដូននាឆ្នាំ២០១៤។ រូបថត៖ តឹតសើន

ការអភិរក្សដំរីតែងតភ្ជាប់នឹងការអភិរក្សបណ្តាតំលៃប្រពៃណី វប្បធម៌ ផ្សាភ្ជាប់នឹងអតីតកាលដ៏អង់អាច ក្លាហាននៃតំបន់ដំរីតៃង្វៀន។ រូបថត៖ តឹត សើន.

ភ្ញៀវទេសចរណ៍ជិះដំរីឆ្លងទន្លេសេរេផូក។ រូបថត៖ តឹតសឹន
ទន្ទឹមនឹងសេចក្តីប្រាថ្នា “បង្កាត់ពូជដំរី” លោកដាំងណាំងឡុង ក៏ជាមនុស្សជោគជ័យមួយក្នុងការធ្វើទម្រង់
រូបភាពអភិវឌ្ឈន៍សេដ្ឋកិច្ច ដោយមុខរបរធ្វើពាណិជ្ជកម្មទេសចរណ៍ ផ្អែកលើការប្រើប្រាស់សមស្របហ្វូងដំរី
របស់ខ្លួន។ ឆ្នាំ២០០៩ គាត់បានបង្កើតក្រុមហ៊ុនទេសចរណ៍វ៉ឹនឡុង មានទីតាំងនៅលើមាត់បឹងឡាក់ដ៏
រ៉ូមែនទិច។ តាមទស្សនៈរបស់គាត់ស្រុកឡាក់ នៅមានដំរីគឺនៅមានឱកាសធំទាក់ទាញភ្ញៀវទេសរណ៍។
ក៏ប៉ុន្តែការប្រើប្រាស់ដំរីក្នុងការអភិវឌ្ឈន៍ទេសចរណ៍ ត្រូវមានផែនការសមស្របទៅនឹងកំលាំងរបស់ដំរី។

ហ្វូងដំរី១០ក្បាលរបស់គាត់បានចែកជា២ហ្វូង ដើម្បីបំរើភ្ញៀវទេសរណ៍តាមកាលកំណត់១ថ្ងៃធ្វើការ ១ថ្ងៃ
សំរាក។ ព្រមទាំហ្មដំរីដែលទទួលភារកិច្ចគ្រប់គ្រងដំរី ត្រូវយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាព ពេលវេលា
កាល់ញីរបស់ដំរី។ បើឃើញដំរីមានសញ្ញាដូចខាងលើត្រូវឲ្យដំរីសំរាកភ្លាម។
ដោយរបៀបធ្វើការខាងលើសង្ឃឹមថា៖ ការងារអភិរក្ស និងអភិវឌ្ឍន៍ដំរីនៅដាក់ឡាក់ និយាយដោយឡែក
និងតៃង្វៀននិយាយជារួម នឹងទទួលបានលទ្ធផលដូចបំណងប្រាថ្នា រួមចំណែកធ្វើឲ្យរស់ឡើងវិញនូវអតីត
កាលដ៏អង់អាចក្លាហានរបស់តំបន់ដំរីប្រពៃណីតៃង្វៀន.../៕
អត្ថបទ៖ តឹត សើន- រូបថត៖ តឹតសើន ទ្រីញវ៉ាន់បូ ។
 

បណ្តាអត្ថបទបានផ្សាយ