04/08/2016 11:11 GMT+7 Email Print Like 0

សម្រស់អ៊ីទី

អញ្ជើញទៅ​លេងអ៊ីទី(Y Ty) (ស្រុក​បាត​សាត - Bat Xat ខេត្ត​ឡាវ​កាយ​-Lao Cai) ក្នុង​ប៉ុន្មាន​ថ្ងៃ​នៅ​ខែ​ឧសភា យើងខ្ញុំ​មាន​ការ​ខក​ខាន​ការ​ណាត់​ជួប​ជា​មួយ ”សមុទ្រ​និង​ពពក​” ដ៏ស្រស់​ឆើត​ឆាយ តែត​បមក​វិញ យើង​ខ្ញុំ​បាន​ទស្សនា​នូវ​ដង​ផ្លូវ​បត់​បែន​ព័ទ្ធ​ពេន​ជុំវិញ​ដីស្រែ​នៅ​រដូវ​នាំ​ទឹក​ចូល​ស្រែ ដ៏ស្រស់​អស្ចារ្យ​បាន​ប្រៀប​ដូច​ជា ”កញ្ចក់​កណ្តាល​មេឃា” បង្កើត​បាន​ជាផ្ទាំង​គំនូរ ដែល​ពោរ​ពេញ​ទៅ​ដោយ​ពណ៌​សម្បុរ​ស្រស់​ភ្លឺ​ផ្លេក​ៗ​។​

អ៊ីទី (Y Ty) ជាឃុំ​មួយ​នៅតំបន់​ខ្ពស់ ភូមិ​ស្រុក​ទាំង​នេះស្ថិត​នៅលើ​កម្ពស់​២០០០​ម៉ែត្រ តែមាន​កម្លាំង​ទាក់​ទាញ​ចម្លែក ចំពោះ​អ្នក​ចូលចិត្ត​ស្វែង​យល់ ធ្វើឲ្យ​នរណា​ក៏ចង់​បាន​មក​លេង​ទីនេះ​ម្តង​ដែរ។ ឆ្លង​កាត់​តាម​ដង​ផ្លូវ ដែល​ពិបាក​បត់​ផ្លូវកែង​ផ្លូវ​រលាក់ ឆ្ពោះ​ទៅកាន់​ទីក្រុង​ឡាវ​កាយ (Lao Cai) បាត​សាត (Bat Xat) ទ្រីញ​ទឿង(Trịnh Tuong) លុង​ផោ (Lung Po) អាមូស៊ុង (A Mu Sung) អាលូ (A Lu) ង៉ាយធូវ (Ngai Thau) អ៊ីទី (Y Ty) យ៉ើន​សាង់ (Den Sang) មឿងហុម (Muong Hum) តាយ៉ាង​ភិញ (Ta Giang Phinh)  យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខ្នង​ភ្នំខ្យល់​បក់​ហូៗ កូចវេញពពក​មក​ដណ្តប់​ខ្នង​ភ្នំ នៅទីនេះយើងអាច​គយគន់​សំឡឹង​មើល​ចុះទៅជ្រល​ង​ភ្នំ ដែល​ពោរ​ពេញ​ទៅដោយ​វាលស្រែកាំ​ជណ្តើរធៀ​ន​ស៊ិញ (Thien Sinh) ដ៏ធំធេង​ល្វឹង​ល្វើយ​។
 


ពន្លឺព្រះអាទិត្យហៀបអស្តង្គតបញ្ចាំងស្របចុះ ខាងក្រោយដងភ្នំដែលនៅឆ្ងាយ ធ្វើឲ្យវាលស្រែកាំជណ្តើរអាលូ (A Lu) ក្លាយជាស្រពេចស្រពិលលេចអណ្តែតក្រោមស្បៃពន្លឺ។ រូបថត៖ ង្វៀនថាំង

ថ្នាក់កាំទាំងឡាយ នៃដីស្រែកាំជណ្តើរអ៊ីទី (Y Ty) ក្នុងរដូវនាំទឹកចូលស្រែ។ រូបថត៖ ហ្វាងហា

នារីជនជាតិម៉ុង (Mong) នៅលើវាលស្រែកាំជណ្តើររបស់គ្រួសារ នៅស្រុកអាលូ (A Lu) រងចាំយក​ទឹកចូល​ស្រែត្រៀម​ឲ្យរដូវ​ស្ទូង​ថ្មី។
រូបថត៖ ត្រុងចិញ


ទឹកហូរចេញពីជ្រោះបានជនជាតិម៉ុង (Mong) នៅស្រុកអាលូ (A Lu) នាំចុះនិងរក្សាទុកនៅក្នុងវាលស្រែកាំជណ្តើរ។ រូបថត៖ ត្រុងចិញ


ស្រែកាំជណ្តើរនៅស្រុកអាលូ(A Lu) បញ្ចាំងពន្លឺភ្លឺផ្លេកៗ។ រូបថត៖ ង្វៀនថាំង

វាលស្រែកាំជណ្តើរនៅអ៊ីទី(Y Ty) ឱបព័ទ្ធពេនជុំវិញភូមិស្រុក របស់បងប្អូនជនជាតិម៉ុងនៅស្រុកហាញី (Ha Nhi)។ រូបថត៖ ង្វៀនថាំង

វាលស្រែកាំជណ្តើរនៅជ្រលងភ្នំធៀនស៊ិញ (Thien Sinh) នៅរដូវនាំទឹកចូលស្រែស្រស់ស្អាត ប្រៀបដូចជា​ផ្ទាំងគំនូរ​ប្រណិត។​
រូបថត៖ ង្វៀនថាំង


ដោយលក្ខណៈវាលស្រែកាំជណ្តើរនៅអ៊ីទី(Y Ty) មានផ្ទៃទទឹងចង្អៀត ធ្វើឲ្យពិបាកក្នុងការនាំគោយន្តចុះស្រែ ដូច្នេះវិធិសាស្រ្តរៀបចំដីស្រែបានបងប្អូនអនុវត្តបែបភ្ជួររាស់តាមប្រពៃណីដូចកាលពីដើមដដែរ។ រូបថត៖ ង្វៀនថាំង


ពេលដីស្រែកាំជណ្តើរពេញប្រៀបទៅដោយទឹក ដីទន់ជ្រាយ បងប្អូននៅតំបន់ខ្ពស់អ៊ីទី (Y Ty) ចាប់ផ្តើម​ការភ្ជួររាស់​ត្រៀមរដូវ​ដក​ស្ទូងថ្មី។
រូបថត៖ ហ្វាងហា


នៅរដូវនាំទឹកចូលស្រែ មនុស្សទាំងអស់ក្នុងសង្គមគ្រួសារជាច្រើននៅអ៊ីទី(Y Ty)  សុទ្ធតែចេញទៅពលកម្មនៅលើវាលស្រែកាំជណ្តើរ។
រូបថត៖ វៀតកឿង


បងប្អូនជនជាតិហាញី (Ha Nhi) នៅស្រុកឡាវចាយម៉ោក (Lap Chai 1) ប្រើវិធីសាស្រ្តរៀបថ្មធ្វើជាភ្លឺស្រែ បែងចែកដីស្រែកាំជណ្តើរ។
រូបថត៖ ថុងធៀន


ពេលរក្សាទឹកបានគ្រប់គ្រាន់នៅជើងស្រែ គ្រួសារជនជាតិម៉ុង (Mong) ហាញី(Ha Nhi) នៅអ៊ីទី (Y Ty) ចាប់ផ្តើមចូលរដូវភ្ជួររាស់ ដកស្ទូង។
រូបថត៖ ត្រុងចិញ


ពេលដីស្រែកាំជណ្តើរមានទឹកប៉ប្រះដី បងប្អូនជនជាតិនៅតំបន់ខ្ពស់អ៊ីទី (Y Ty) ចាប់ផ្តើមចូលរដូវដកស្ទូងថ្មី។
រូបថត៖ ង្វៀនថាំង


តាំងពីព្រលឹមព្រាងៗ នារីជនជាតិម៉ុង (Mong) បានធ្វើដំណើរចេញទៅវាលស្រែដកសន្ទូង ត្រៀមស្ទូងរដូវថ្មី។
រូបថត៖ ត្រុងចិញ


កុមារជនជាតិម៉ុង (Mong) តាមម្តាយទៅវាលស្រែកាំជណ្តើរដកសន្ទូងខ្ចី។ រូបថត៖ ត្រុងចិញ

ការធ្វើដំណើរតាមតំបន់ដី​អ៊ីទី (Y Ty) យើងខ្ញុំបានឆៀង​ចូលភូមិស្រុកជាច្រើន​ដូចជា៖ ផានកាន​ស៊ឺ (Phan Can Su) ហុងង៉ាយ (Hong Ngai) ឡាវចាយ (Lao Chai) ស៊ីមសាន (Sim San)។ល។ នៅទីនេះ យើង​ខ្ញុំបាន​រស់​នៅនិង​ពិសោធន៍​សិក្សា​នូវ ទំនៀម​ទម្លាប់​វប្បធម៌​យ៉ាង​ពិសេស របស់បងប្អូនជន​ជាតិ​ហាញី (Ha Nhi) ម៉ុង (Mong) យ៉ាវ (Dao) និងហ្គាយ (Giay)។ ជនជាតិនីមួយៗ​មានលក្ខណៈសកម្មភាព​ដោយ​ឡែក បង្កើត​បាន​ជាផ្ទាំង​គំនូរ​វប្បធម៌​ពិសេស​ឲ្យ “តំបន់​ដី​ទេព” អ៊ីទី(​ Y Ty​)​។

ពិតជាពិសេសអស្ចារ្យ ពេលធ្វើដំណើរតាមដងផ្លូវ យើងខ្ញុំបានជួបប្រទះ​នូវផ្ទះឥដ្ឋរបស់​ជនជាតិ​ហាញី (Ha Nhi)។ ផ្ទះ​បាន​សាង​ឡើង​ដោយ​ដីឥដ្ឋ ត្រជាក់​នៅរដូវ​ប្រាំង និងកក់ក្តៅ​នៅរដូវរងា។ នេះក៏ជាលក្ខណៈ​ពិសេស របស់​តំបន់​ដីអ៊ីទី (Y Ty) ។ សំឡឹង​មើលរូបភាព​ផ្ទះឥដ្ឋ ស្ថិតនៅពាសពេ​ញលើ​វាលស្រែកាំ​ជណ្តើរ។ យើង​ខ្ញុំមាន​អារម្មណ៍​ដូច​ជាខ្លួន​កំពុង​ឈរនៅ ចំពោះមុខផ្ទាំង​គំនូរ ដែល​បាន​គូរឡើង​ដោយ​សិល្បៈ​រៀប​រៀង​ដ៏សាក​សម​ល្អឥត​ខ្ចោះ។ ប្រហែលដូច្នោះហើយ ទើបមាន​មនុស្សជាច្រើន​ នៅតែ​ប្រាថ្នា ចង់​បាន​មក​លេង​នៅតំបន់​ដីជាយ​ដែន​នេះ។ តំបន់ដីមាន​ឈ្មោះហៅដ៏ចម្លែក​គឺ “តំបន់​ដីនៃពពក​មេឃា”​៕



បងប្អូនប្រើការុងជញ្ជូនសន្ទូងពីទីកន្លែងសាបសន្ទូង ទៅស្ទូងលើដីស្រែកាំជណ្តើរ។ រូបថត៖ វៀតកឿង

បុរសម្នាក់ជាជនជាតិម៉ុង(Mong) ស្ទូងស្រូវលើវាលស្រែកាំជណ្តើរ។ រូបថត៖ ថុងធៀន

ជីវភាពរស់នៅលើដីស្រែ របស់គ្រួសារជនជាតិម៉ុង (Mong) ម្នាក់ នៅស្រុកអាលូ (A Lu)។ រូបថត៖ ហ្វាងហា

ឡើងលេងអ៊ីទី (Y Ty) នៅវេលានេះ ក្រៅពីវាលស្រែកាំជណ្តើរ ដែលទាក់ទាញភ្ញៀវទេសចរណ៍ យើងនៅបានស្វែងយល់ពីផ្ទះឥដ្ឋ
នៃជនជាតិហាញី (Ha Nhi) ជ្រកក្រោមម្លប់ព្រៃខៀវស្រងាត់។ រូបថត៖ ង្វៀនថាំង

 

អនុវត្ត៖ ក្លឹបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)

បណ្តាអត្ថបទបានផ្សាយ