14/11/2016 09:47 GMT+7 Email Print Like 0

សម្រស់នៃកម្រងសត្វទេពប្រជាប្រិយវៀតណាម

ក្តីចំណូល​ចិត្តស្រ​ឡាញ់​វប្បធម៌​ប្រជា​ប្រិយ​វៀត​ណាម បង​ស្រី ង្វៀន​ធីទូ​អាញ (Nguyen Thi Tu Anh) នៅ​ខណ្ឌ​៩ ទីក្រុង​ហូជីមិញ បាន​ខិត​ខំប្រមូល​ផ្តុំអំឡុង​២០​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​មាន​សត្វ​តោ​១០០​ក្បាល សាង​អំពី​វត្ថុធាតុ​គ្រប់​ប្រភេទ​ដូច ថ្ម សេរាមិច ឈើ ដីឥដ្ឋ ស្ពាន់ គ្រប់ទំហំ គ្រប់​ពណ៌​សម្បុរ​។ល។​

សត្វតោជាសត្វទេព​មាន​លក្ខណៈ​វប្បធម៌​វៀត​ណាម ពីសម័យ​បូរាណ​កាល​មក ហើយ​ក៏ជា​និមិត្ត​រូប​របស់​បញ្ញវន្ត​និង​ចិត្តស្មោះត្រង់​។ សត្វតោសម្តែង​បង្ហាញ​ពីកម្លាំង​អំណាច ការ​គោរព តែង​បាន​ដាក់​តម្កល់​នៅក្នុង​ទីគោរព​បូជា​ដូច​ជា ចេតិយ ទីសក្ការបូជា វត្តអារាមជាដើម។​

ក្នុងផ្ទះ​របស់ខ្លួន សត្វ​តោមាន​អាយុរាប់​រយ​ឆ្នាំ បាន​បង​ស្រី ទូអាញ (Tu Anh) តាំង​តម្កល់​គ្រប់​ទីកន្លែង ចាប់​ពីធ្នើ​ទូ លើ​រាន ឬតាម​កាំ​ជណ្តើរ​។ បច្ចុប្បន្ន បងស្រី​មានសត្វ​តោប្រហែល​ជាង​១០០​ក្បាល ធ្វើ​អំពី​វត្ថុធាតុ​គ្រប់​ប្រភេទ​ដូច​ជាថ្ម​ សេរាមិច ឈើ ដីឥដ្ឋ ស្ពាន់ គ្រប់ទំហំ គ្រប់ពណ៌​សម្បុរ​។ល។ ស្តី​ពីព្រេង​និស្ស័យ​បាន​មក​នូវ​កម្រង​ប្រមូល​ផ្តុំសត្វ​តោដ៏​មាន​តម្លៃ​នេះ បង​ស្រីទូអាញ (Tu Anh) ឲ្យដឹង​ថា ដោយ​ធ្លាប់​បាន​ធ្វើជា​អ្នក​នាំ​ភ្ញៀវទេសចរណ៍ ទើប​បងស្រីមាន​ឱកាសធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​នៅលើភូមិ​ភាគ​ទឹក​ដី។ រាល់​ពេល​ដែល​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅទស្សនា​ទីតម្កល់​សព ទីសក្ការ​បូជា វត្តអារាម​។ល។ សំឡឹង​មើល​សត្វ​តោដែល​មាន​សម្រស់​អតីតកាល បានបំផុតគំនិត​អារម្មណ៍​របស់​បង​ស្រី ឲ្យមាន​ការ​ចំណូល​ចិត្ត​ស្រឡាញ់​ប្រភេទ​សត្វទេព​នេះ​។ បង​ស្រីយល់​ឃើញ​ថា ការ​ប្រមូល​ផ្តុំសត្វ​តោ ក៏ជា​របៀប​មួយ​ដើម្បី​រក្សា​ចំណែក​មួយ នៃ​វប្បធម៌​អរូបីយ៍​ព្រលឹង​ជន​ជាតិ​វៀត​ណាម កាល​ពីសម័យ​បូរាណ។​

សត្វតោ ពិតជានិមិត្តរូបសុទ្ធសាធ​របស់ជន​ជាតិ​វៀត​ណម ពេលខ្លះ​វាមាន​វត្តមាន​នៅក្នុង​កំណាព្យ​ពាក្យ​ស្លោក​ទៀត​ផង​៖ “មនុស្សម្នាក់ៗ​សុទ្ធតែ​ប្រកបមុខ​របរ​មួយ សត្វក្ងោក​រេរាំ សត្វ​តោអ​ង្គុយ​គាល់”។ សត្វ​តោជា​សត្វ​ទេព​ដែល​មាន​ការគួប​ផ្សំពី​សត្វ​ទេព​ផ្សេងៗ​ជា​ច្រើន  បង្ហាញពី​ភាព​ខ្លាំងក្លា ឈ្លាសវៃ និង រហ័ស​រហួន។ នៅ​ទី​នេះ សត្វ​តោមាន​លក្ខណៈរូប​សម្បត្តិនៃប្រភេទ​សត្វ​សុនក ប៉ុន្តែមា​នភាពអង់​អាច​របស់​សត្វខ្លា មាន​ទាំង​រិទ្ធិ​អំណាច កម្លាំង​ខាំងក្លារបស់​នាគ ហើយ​នៅមានលក្ខណៈស្រទន់​បន្តិច របស់សត្វ​ហង្ស សត្វ​ក្រៀល​ទៀត​ផង​។​



សត្វតោជាសត្វទេពមានលក្ខណៈវប្បធម៌វៀតណាមតាំងពីបូរាណកាល។

សត្វតោលាបពណ៌មាសមួយក្បាលមានអាយុកាល២០០ឆ្នាំ ក្នុងកម្រងប្រមូលផ្តុំ។ 

សត្វតោពណ៌ខៀវស្រាលកម្រមាន ដែលមានអាយុកាលពីសម័យរាជការលី (សតវត្សទី១១)។

សត្វតោមួយគូរនាសម័យរាជវង្សត្រឹង (សតវត្សទី១៣) ធ្វើដោយដីឥដ្ឋ។

សត្វតោមានអាយុរាប់រយឆ្នាំ តែនៅរក្សាបានពណ៌សម្បុរដូចដើម មានតម្លៃរឹងមាំនៃសត្វទេពពិសេសមួយប្រភេទ។ 

សត្វតោបីពណ៌មួយគូរ ធ្វើដោយសេរាមិចបាតត្រាង (Bat trang)។ 

សត្វតោមួយគូរដាក់តម្កល់នៅក្បែរសសរទីសក្ការបូជាក្នុងកម្រងប្រមូលផ្តុំ។

សត្វតោមានគុណប្រយោជន៍ទុកសង្កត់ក្រដាស។

សត្វតោមានរូបរាងនៃសត្វខ្លាធំ។

ស្រកានាគដិតជាប់លើសត្វតោថ្មមួយក្បាល។

សត្វតោទាំងគូរៗធ្វើអំពីឈើ។

សត្វតោពិតជានិមិត្តរូបសុទ្ធសាធរបស់ជនជាតិវៀតណាម។

សត្វតោមានរូបរាងរបស់សត្វសុនក ប៉ុន្តែមានភាពអង់អាចរបស់សត្វខ្លា មានរិទ្ធិអំណាច កម្លាំងខ្លាំងរបស់នាគ និងមានភាពស្រទន់បន្តិចរបស់សត្វហង្សនិងសត្វក្រៀល។

សត្វតោជាសត្វទេពមានលក្ខណៈវប្បធម៌វៀតណាមកាលពីសម័យដើម ជានិមិត្តរូបរបស់បញ្ញវន្តនិងចិត្តស្មោះត្រង់ ។

តាមបងស្រី ទូអាញ (Tu Ạnh) ថា៖ “ក្នុង​ជីវភាព​អរូបីយ៍​ជន​ជាតិវៀត​ណាមចា​ត់​ទុក​សត្វតោសំខាន់​ដូច​ជា​នាគ ហង្ស ពីព្រោះ​សត្វ​តោបាន​ទុកដូច​ជា​និមិត្ត​រូប ​នៃប​​ញ្ញា​ពេល​ទៅគាល់​ស្តេច​ ចង្កៀង ទៀន ហើយ​បាន​ដាក់​តម្កល់​នៅ​​ទីគោរព ឬ​ផ្ទះអ្នក​មាន​សក្កិយស​។ ការ​ប្រមូល​ផ្តុំជាក់​ស្តែង ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ធ្វើឲ្យ​ខ្ញុំមាន​អារម្មណ៍​ជក់​ចិត្ត ពេល​បាន​ស្គាល់​នូវ​របៀប​ច្នៃប្រឌិត​សត្វ​តោរបស់​ដូន​តា ដែលមាន​ភាព​ហ្មត់​ចង់​យ៉ាង​ខ្លាំង។ ពួក​គាត់​នៅចេះ​របៀប​ព្រលែង​ព្រលឹង​វិញ្ញាណ​ ចូលទៅក្នុង​រូបអង្គ​ទៀត​ផង ដូច​នេះ​ចរិ​ត​សម្បត្តិ​របស់​សត្វ​តោតែង​បង្កប់​ចរិត​សម្បត្តិ របស់សិប្បករ​ដែល​បាន​បង្កើត​វា សត្វខ្លះ​មាន​កម្លាំង​មាំមួន ខ្លាំង​ក្លា សត្វ​ខ្លះ​បែរ​ជាមាន​ភាព​ស្លួតបូត សុភាព​រាប​សា។ល។” ក្រៅពី​នោះ តាមបង​ស្រីទូអាញ (Tu Anh)  ថ្នាំ​ពណ៌​លាប​នៅ​លើ​សត្វ​តោ​នីមួយៗ ត្រូវឆ្ល​ង​កាត់រាប់​រយ​ឆ្នាំ តែនៅរក្សាបា​ន​ពណ៌សម្បុរ​ដូច​ដើម មាន​តម្លៃ​​​មាំ​របស់​សត្វ​ទេព​ពិសេស​មួយ​ប្រភេទ​។

អាច​និយាយ​បាន​ថា សម័យ​រុងរឿងបំផុត​របស់សត្វទេព​គឺនៅសម័យ​រាជការ​លី មក​ដល់​ចុង​សម័យ​តីសើន-Tay Son (សតវត្សទី១១​ដល់សត​វត្សទី១៨)។ ក្នុងអំឡុង​៨​សតវត្ស សត្វតោបាន​គោរព​ប្រើប្រាស់​គ្រប់​ទីកន្លែង តាំង​ពីទីកន្លែង​គោរព​ដូច​ជា រាជវាំង ទីសក្ការបូជា ទីតម្កល់សព។ល។ ទាំងមាន​នៅក្នុង​ផ្ទះប្រជារាស្រ្ត​សាមញ្ញ ជាសត្វ​មួយមិន​អាច​ខ្វះបាន នៅក្នុង​ទីកន្លែង​បូជា។ ក្នុង​ទីសក្ការ​បូជា ការ​រួម​ប្រាស្រ័យ​វប្បធម៌​យ៉ាង​ខ្លាំង​ធ្វើឲ្យ​សត្វ​តោក៏​មាន​វត្តមាន និង​ជានិមិត្ត​រូប​នៃបញ្ញា ពេល​បានឆ្លាក់​យ៉ាង​ល្អប្រណិត ប្រើសម្រាប់​សង្កត់​ក្រដាស ក្នុង​វត្ត​អារាម​មានពេលខ្លះ​ប្រើសម្រាប់​ធ្វើជាឡេវអាវ​សែន​ព្រេន ឬនៅតាម​ផ្ទះអ្នកមាន​សក្កិយស សត្វ​តោ​មួយ​គូរបាន​ប្រើប្រាស់​សម្រាប់ឈរ​យាម នៅ​ក្បែរ​សស​រផ្ទះទាំង​សង​ខាង​។

បងស្រីទូ​​អាញ (Tu Ạnh) ឧទ្ទេសនាម​នឹងយើងខ្ញុំ​ពីសត្វតោ​ ដែលមាន​តម្លៃ តាម​បង​ស្រី​គឺវិសេស​វិសាល​ណាស់​​ដូច​៖ សត្វតោ​មួយគូរធ្វើ​អំពីដីឥដ្ឋ​នៅសម័យ​រាជវង្ស​ត្រឹន លើខ្នង​មាន​ថូពីរ សម្រាប់​ដាក់​ធូប​ក្រ​អូប សត្វ​តោមួយគូមាន​តាំងពី​សម័យ​បាវដាយ (Bao Dai) ធ្វើអំពី​សេរាមិច​ហឿង​កាញ (Huong Canh)។ល។ នៅឆ្នាំ​២០០៧ កម្រង​ប្រមូលផ្តុំសត្វតោ​របស់​បងស្រីធ្លាប់​បានចូល​រួម Festival ហ្វេ ជាព្រឹត្តិការណ៍​វប្បធម៌-ទេសចរណ៍​គំរូ​មួយ មាន​តម្លៃពី​កេរដំណែល​របស់​វៀតណា​ម។​ បង​ស្រីឲ្យដឹង​ថា៖ “ខ្ញុំមាន​សុភមង្គល​ខ្លាំង​ណាស់ ពេល​កម្រងប្រមូល​ផ្តុំសត្វ​តោរបស់​ខ្លួន បានតាំង​បង្ហាញក្នុង​បរិយាកាស​ដ៏ស្រស់​ស្អាត ក្នុង​ខណៈពេល​ដ៏មាន​អត្ថន័យ​ដូច​នេះ ហើយបា​ន​មិត្តភក្កិអន្តរជាតិ និង អ្នកប្រមូល​ផ្តុំមកទស្សនាយ៉ាង​ច្រើន​កុះ​ករ។ ក្នុង​ឱកាស​នេះ ខ្ញុំបាន​ដឹងថាជន​ជាតិ​វៀត​ណាម មិនទាន់​ស្គាល់ដឹង​សត្វ​តោ ឥឡូវ​នៅបាន​ស្គាល់​សត្វ​ទេព​ប្រជាប្រិយ​វៀតណាម​ ក្រៅពី​សឹង្ហ​នៅមាន​សត្វ​តោ ជាសត្វ​ទេព​ពិសេស​មួយ​មាន​លក្ខណៈ​ពិសេស​នៃ​វប្បធម៌​វៀត​ណាម៕​


 

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ដាំងគីមផឿង
 

បណ្តាអត្ថបទបានផ្សាយ