12/02/2016 10:32 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុន Tata របស់ឥណ្ឌាវាយតំលៃវៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់


(រូបថត៖ ndtv.com)

វៀតណាមនិងមីយ៉ាន់ម៉ាជាទីផ្សារសំខាន់ដែលត្រូវការជ្រៀត ចូល​បើកទូលាយអាជីវកម្មចំពោះក្រុមហ៊ុនចំនួន៧ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន Tata Sons។ អ្នក​នាំពាក្យ​សម្ព័ន្ធ​ក្រុមហ៊ុ​ន​នេះបាន​មាន​ប្រសាស​ន៍ ​ដូច្នេះ​ក្នុង​ការ​ឆ្លើយ​សម្ភាស៍​ដែល​ត្រូវ​បាន​ចុះផ្សាយលើកាសែត The Economic Times និង International Business Times​របស់​ឥណ្ឌា។ តាម​សម្ព័ន្ធក្រុមហ៊ុនេះថា វៀតណាមនិងមីយ៉ាន់ម៉ាមាន​ខឿន​សេដ្ឋកិច្ច​ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លា បរិមាណ​ប្រជាជន ដែលមានកំរិតចំណូល មធ្យមកាន់​តែច្រើន​ឡើង​យ៉ាង​ខ្លាំង​ក៏ដូច​ជានឹង​ទទួល​បាន​ការ​ជះឥទ្ធិពល​ដ៏សកម្មពី កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗ​និង​ការកាត់​បន្ថយពន្ធ​គយ។ កត្តា​ទាំង​នេះ​ធ្វើឲ្យប្រទេសទាំងពីរ ពោលខាងលើក្លាយទៅជាទីផ្សារសំខាន់ ចំពោះក្រុមហ៊ុន​នានាដែល​មានគោល​បំណង​ទាក់ទង​ ជាមួយទីផ្សារអាស៊ានក៏ដូចជាទីផ្សារពិភព​លោក។

សម្ព័ន្ធក្រុមហ៊ុន Tata ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៦៨ ហើយកំពុងធ្វើអាជីវ​កម្មនៅប្រទេសជាង​១០០។ ក្នុងឆ្នាំ​២០១៤ និងឆ្នាំ២០១៥ ក្រុមហ៊ុនកូនៗរបស់ Tata​ ទទួលបានប្រាក់ចំណេញឡើងដល់​ទៅជិត​១០៩ពាន់លាន​ដុល្លាអាមេរិក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ