19/04/2017 10:25 GMT+7 Email Print Like 0

សម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


ទិដ្ឋភាពនៃសម័យសួរដេញដោល (រូបថតៈ http://baochinhphu.vn/)

សម័យសួរដេញដោលបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ក្នុ​ង​ក្រប​ខ័ណ្ឌ​នៃស​ម័យប្រជុំលើកទី៩ គណៈ​​​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នីតិកាល​ទី១៤​។ ខ្លឹមសារ​សម្រាប់​សួរដេញ​ ដោល​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​យុទ្ធជន​​​ពិការ​ និង​សង្គម​កិច្ច​ លោក Dao Ngoc Dung គឺប្រមូលផ្តុំ​ទៅលើដំណោះ​ស្រាយជម្រុញ​ការដោះ​ស្រាយ​ របប​​សម្រាប់ជនមានគុណូបការៈ និងស្ថានភាព​ជាក់ស្តែង​នៃការ​ងារ​គ្រប់​គ្រង រដ្ឋអំពី​ការ​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​។ ឆ្លើយ​សំណួរ​អំពីការលើក​កំពស់​ទិន្នផល​ផលិតផល រដ្ឋមន្ត្រី លោក Dao Ngoc Dung បានឲ្យដឹងថា៖
 
 “គប្បីប្រមូលផ្តុំលើការរៀបចំឡើងវិញ រចនាសម្ព័ន្ធប្រភពធនធានមនុស្ស ​ដើម្បី​​​ជម្រុញ ទិន្នផលផលិតកម្ម។ ប្រមូល​ផ្តុំ​លើការ​បណ្តុះបណ្តាល​ដោយ​មាន​ការ​តភ្ជាប់ ជាមួយអង្គភាព អាជីវកម្ម។ ជាពិសេស​ផ្លាស់ប្តូរ​ថ្មីនូវ​ការ​អនុវត្ត​​បច្ចេកវិទ្យា​”។
 
ការងារគ្រប់គ្រងប្រកបដោយសុវត្ថិភាពបណ្តាញអ៊ីនធើណែត ការដោះស្រាយ​បញ្ហា បុគ្គល អង្គការ​ដែល​បង្ហោះ​ព័ត៌មាន​​មូលបង្កាច់ខុស ពីការពិតលើមធ្យោ​បាយ​ផ្សព្វផ្សាយ អេឡិចត្រូនិក​ជាខ្លឹមសារ​ដែល​ត្រូវបាន​តំណាង​ជា​ច្រើន​ ផ្តោត​​ការ​យកចិត្ត​ទុកដាក់​នៅក្នុង​ការសួរ​ដេញ ​ដោល​រដ្ឋមន្ត្រី​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម លោក​ Truong Minh Tuan។ លោក​Truong Minh Tuan បានឲ្យ​ដឹង​ថា​៖

 “ក្រសួង​​បានចេញផ្សាយសារាចរលេខ ៣៨ កំណត់លំអិតអំពីការផ្តល់ព័ត៌មាន​សធារណៈ​​ឆ្លងដែន ហើយ​មាន​មូលដ្ឋាន​​ច្បាប់ជាជំហាន​ដំបូង​ ដើម្បីត​ម្រូវឲ្យ​អង្គ​ភាព​អាជីវកម្ម ផ្តល់ព័ត៌មាន​ឆ្លងដែន​ដកចេញ នូវព័ត៌មាន​មិន​ពិត​តាម​ច្បាប់​របស់​វៀត​ណាម។ ចំពោះដំណោះស្រាយបច្ចេកទេស នាពេលខាងមុខ ក្រសួង​នឹង​អនុវត្ត​វិធាន​​ការ ចាំបាច់ ដោយតម្រូវឲ្យអង្គភាព​អាជីវកម្ម ដូចជា Google, Facebook ឲ្យគោរពតាម ច្បាប់វៀតណាម​។​ ដំណោះ​ស្រាយ​មួយ​ទៀត​គឺបង្កើន​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ សំដៅរាំងស្កាត់ព័ត៌មានអាក្រក់ ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ