21/10/2014 09:41 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនិតិកាលទី១៣ បានប្រារព្ធឡើងនៅក្រុងហាណូយ


សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ (VOV)

សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣ បាន​ប្រារព្ធ​ឡើង នៅក្រុងហាណូយ នា​ព្រឹក​​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០១៤ ដោយមានការចូលរួមរបស់​អគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាម ​​លោក Nguyen​​ Phu Trong ប្រធានរដ្ឋ ​លោកTruong​ Tan Sang នា​យក​រដ្ឋ​មន្ត្រី​លោក​​Nguyen ​Tan​ Dung​ រួម​ជា​មួយ​កម្មាភិបាលបដិវត្តន៍ជើងចាស់ ​សមាជិក​សភា​ដំណាង​អង្គ​ទូត​ អង្គ​​ការ​​​​​​​អន្តរជាតិ​ប្រចាំ​នៅ​ទី​ក្រុង​ហា​ណូយ។

ថ្លែងមតិប្រារព្ធ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​ឲ្យដឹងថា​សម័យ​ប្រជុំ​លើក​ទី៨ បានប្រព្រឹត្តទៅខណៈដែលសេដ្ឋកិច្ចពិភពលោក​ កំពុង​ងើបឡើង ​ប៉ុន្តែនៅតែ​យឺត​យាវ​ សន្តិសុខនយោបាយជំលោះប្រដាប់អាវុធ អាសន្នរោគនៅដំបន់​មួយចំនួនមាន​បំរ៉ែបំរួល​ដ៏ស្មុគ​ស្មាញ ជះឥទ្ធិពលអសកម្មដល់ជីវភាពសេដ្ឋកិច្ចនយោបាយដំបន់និងសកលលោក​ទាំងមូល។​ នៅក្នុងប្រទេស​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពអតិផរណា​ ត្រូវបាន​ទប់ស្កាត់​សេដ្ឋកិច្ច​ ត្រូវ​បាន​​ផ្ទេរ​ប្តូរ​តាម​ទិស​ដៅ​សកម្មកំណើនកំពុងងើបឡើងវិញ។ តួនាទីរបស់វៀតណាមក្នុងដំបន់​និង​លើ​ពិភពលោក​បាន​លើក​កំ​ពស់។ ​ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមនៅមានការ​លំបាក​ជា​ច្រើន​គំរាមកំហែង​ ដល់ការអភិវឌ្ឍន៍​ចីរភាព​នៃប្រទេសជាតិ។ ស្ថានភាពនៅសមុទ្រខាង​កើត​នៅ​មានបំរ៉ែបំរួលស្មុគស្មាញជះឥទ្ធិពលដល់​បុព្វហេតុ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមរបស់​វៀត​ណាម​។​ លើមូលដ្ឋាននោះ ប្រធាន​រដ្ឋ​សភាលោក Nguyen Sinh Hung បានឲ្យដឹងថា នៅ​សម័យ​ប្រជុំ​លើក​​នេះ​ រដ្ឋសភា​នឹង​ពិនិត្យ​សំរេចចិត្ត​លើ​ខ្លឹមសារ​សំខាន់​មួយ​ចំនួន។

“ទីមួយគឺពិនិត្យអនុម័តលើគំរោងច្បាប់ ចំនួន១៨    និងពង្រាងសេចក្តីសំរេច​ចិត្តចំនួន ​៣  ​ ផ្ដល់​មតិ​​អំ​ពី​គំ​​រោង​​​ច្បាប់ចំនួន១២ទៀត។ នេះជាបរិមាណគំរោង​ច្បាប់​ធំបំផុត ត្រូវបាន​ពិនិត្យ​អនុម័ត ​ផ្ដល់​មតិ​នៅសម័យប្រជុំមួយពីមុនមក។ ទី២​គឺពិនិត្យបណ្ដារបាយការណ៍ ស្ដីពីលទ្ធផល​អនុវត្ត​ភារកិច្ច​​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គមឆ្នាំ២០១៤ និងភារកិច្ចឆ្នាំ២០១៥។ ទី៣គឺរៀបចំ​យក​សន្លឹក​ឆ្នោត​ទំនុកទុក​ចិត្ត​ ចំ​ពោះ​អ្នក​កាន់ដំណែង ដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត។ ដោយមាន​មនសិការ​ការ​ទទួល​ខុស​ត្រូវ​និង​ការ​ត្រៀម​រៀបចំដ៏ម៉ត់ចត់ រដ្ឋសភាជឿជាក់ថា​នឹងសំរេច​ល្អ​ភារកិច្ច​សំខាន់​នេះ​ចំពោះ​មុខ​ប្រជាជន​ បក្ស​និង​រដ្ឋ។”

ក្រោយសន្ទរកថាប្រារព្ធ  នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung                បាន​រាយការណ៍ 
រ​បាយ​ការ​ណ៍​​​​ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥​ ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិវៀតណាម លោក Nguyen Thien Nhan បានរាយការណ៍​របាយការ​ប្រមូល​មតិ​សំណើរ​របស់អ្នក​បោះ​ឆ្នោត។ បន្ទាប់នោះ រដ្ឋសភាបាន​ស្ដាប់របាយការណ៍​ពិនិត្យ​ អំពីស្ថានភាព​សេដ្ឋកិច្ច​សង្គមឆ្នាំ២០១៤​ និងភារកិច្ចឆ្នាំ២០១៥ របាយការណ៍​ស្ដីពី​ការងារ​បង្ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយឆ្នាំ២០១៤ ជាដើម ។ នាពេលរសៀល រដ្ឋសភាបាន ស្ដាប់​របាយការណ៍ និងរបាយការពិនិត្យស្ដីពីលទ្ធផលអនុវត្តពង្រាងថវិការរដ្ឋឆ្នាំ២០១៤ ពង្រាង​ថវិការ​រដ្ឋនិងវិធានការបែង​ចែក​ថវិការរដ្ឋមជ្ឈឹមឆ្នាំ២០១៥៕
 

 តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ