26/04/2016 11:15 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ធ្វើជាអធិបតី ភាពសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦ សម័យប្រ​ជុំលើកទី៤៧ នៃគណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភាបា​ន​បើក​ជាផ្លូវ​ការ ក្រោម​អធិបតីភាព​របស់ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan។ នៅទីនេះ អង្គ​ប្រជុំ​បាន​ផ្តល់​មតិ​ទៅលើ​ការ ផ្សព្វ​ផ្សាយ​សេចក្តីសម្រេចចិត្ត ស្តីពីយន្តការ គោលនយោបាយ និងលក្ខខណ្ឌ សម្រាប់ធានា​សកម្មភាព​របស់សមាជិក​ក្រុមប្រឹក្សា​ប្រជាជន។ ធ្វើការពិភាគ្សានៅ ក្នុងសន្និសីទ​នេះ តំណាង​ជាច្រើន​បាន​យល់​ព្រម​ចំពោះ​ភាពចាំបាច់ ក្នុងការបង្កើត​សេចក្តី​សម្រេច ចិត្តមួយកំណត់យន្តការ គោលនយោបាយ និង លក្ខខណ្ឌ​ធានា សកម្ម​ភាពរបស់​សមាជិក ក្រុមប្រឹក្សាប្រជាជនហើយចាត់ទុកថា នេះជាខ្លឹមសារ សំខាន់ Cសំដៅ​កំណត់​លំអិត​ការប្រតិបត្តិ​ច្បាប់ ចាត់តាំងរដ្ឋអំណាចតំបន់។

​បន្តមក​ដោយការយល់ព្រមទាំងស្រុង អង្គប្រជុំក៏បានអនុម័តជាឯកឆ័ន្តនូវ សេចក្តី​សម្រេចចិត្តស្តីពី​យន្តការ គោល​នយោបាយ​និង លក្ខខណ្ឌធានាសកម្មភាព របស់សមាជិកក្រុមប្រឹក្សាប្រជាជនផងដែរ។

​មុននោះ អង្គប្រជុំបានផ្តល់មតិទៅ លើការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត​ ស្តីពីយន្តការនិងលក្ខណៈធានា សកម្មភាព​របស់សមាជិក​ ក្រុមប្រឹក្សាប្រជាជន ផ្តល់មតិទៅលើរបាយការណ៍​របស់ ប្រធាន​តុលាការ​ប្រជាជន​កំពូល​ ស្តីពីឯក​សណ្ឋាននិង​ប័ណ្ណសម្គាល់ខ្លួន​របស់រដ្ឋ អាជ្ញាតុលាការប្រជាជន​ជាដើម។ អង្គ ប្រជុំក៏​បាន​ផ្តល់​មតិ​ទៅលើ​ពង្រៀង​សេចក្តី សម្រេចចិត្តមួយចំនួន​សម្រាប់ ការបែងចែកអង្គភាព​រដ្ឋបាល និងសេចក្តី​សម្រេច ចិត្ត​ស្តីពី​ការបែង​ចែក​នគរ​ផងដែរ។ តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានឹង​ផ្តល់មតិស្តីពី ការ​អនុម័ត​លើសំណើរ​តែងតាំងឯក​អគ្គរដ្ឋទូត​វៀតណាម អាណត្តិ២០១៦- ២០១៩នៅប្រទេសមួយចំនួន​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ