07/04/2015 12:06 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី៣៧ របស់​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភាវៀតណាមបានប្រារព្វឡើងក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។ ​សម័យប្រជុំនេះ បានលៃទុកពេល វេលាភាគច្រើនសំរាប់ការងារកសាងច្បាប់ លាតត្រដាង​អនុវត្ត​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣។

 
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីគំរោងច្បាប់ចំនួន៩ រួមមានក្រមច្បាប់ ព្រហ្មទណ្ឌ (ធ្វើ​វិសោធនកម្ម​) ក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ក្រមច្បាប់ ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់ ជា​ដើម។ ក្នុងសកម្មភាពឃ្លាំមើល គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភានឹង​ផ្ទៀងស្ដាប់​និង​ផ្ដល់​មតិ​អំពី​របាយការណ៍​ឃ្លាំមើលស្ដីពីស្ថានភាព កំហុស អយុត្តិធម៌ក្នុងការអនុវត្តច្បាប់ស្ដីពីព្រហ្មទណ្ឌ នីតិវិធី​ព្រហ្មទណ្ឌ​​ និងការសំណង ជួសជុលការខូចខាតសំរាប់អ្នកទទួលរងភាពអយុត្តិធម៌។ទន្ទឹមនឹងនោះ គណៈ​កម្មាធិ​ការ​ អចិន្ត្រៃរដ្ឋសភាក៏នឹងផ្ដល់មតិអំពីរបាយការណ៍ស្ដីពីលទ្ធផលនៃមហាសន្និបាត IPU ១៣២ ដែល​ទើប​នឹងបានរៀបចំឡើងនៅទីក្រុងហាណូយនិងខ្លឹមសារផ្សេងៗមួយ ចំនួនទៀតផង៕
 
 តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ