29/11/2016 10:15 GMT+7 Email Print Like 0

សម័យប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ ២០១៦ របស់រដ្ឋាភិបាលវៀតណាម


សម័យប្រជុំប្រចាំខែវិច្ឆិកាឆ្នាំ ២០១៦ របស់រដ្ឋាភិបាលវៀតណាម (VNA)

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បាន​ធ្វើ​អធិបតីសម័យ​ប្រជុំប្រចាំ ខែវិច្ឆិកា ឆ្នាំ​២០១៦​ របស់​រដ្ឋាភិបាល​វៀតណាម​។ ក្នុង​សម័យ​ប្រជុំ​ លោក​ Nguyen Xuan Phuc បាន​បញ្ជាណែនាំ​ក្រសួង​ផ្នែក  និងតំបន់ម្ចាស់ការអនុវត្តយ៉ាងឆាប់ៗ បណ្ដាភារកិច្ច​សេដ្ឋកិច្ច​សង្គម​ឆ្នាំ​២០១៧​។ លោកក៏បានបញ្ជាណែនាំអនុវត្តសេចក្តី​សម្រេច​ចិត្ត មជ្ឈឹម​លេខ​៤ របស់​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​ ស្តីពីការបង្កើនការ​កសាង​កែលំ អរបក្ស។ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គមមួយចំនួន បច្ចុប្បន្នដែល​ជះឥទ្ធិពល​ដល់ការ អនុវត្ត​ផែនការសេដ្ឋកិច្ច​សង្គម​ឆ្នាំ​២០១៦ និងឈរមាស​ទី​១ ឆ្នាំ២០១៧​ នាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរឲ្យសមត្ថ​កិច្ច​ដោះស្រាយ​បំណុល​ពិបាក​ទារ និង​រួមបញ្ជូល​បណ្ដាធនា​គារ​ឧន​ខ្សោយ​ យក​ចិត្ត​ទុកដាក់ដល់​បំណុល​សាធារណៈ ហើយវាយរំលៃដ៏ត្រឹមត្រូវឥទ្ធិពល នៃស្ថានភាព​អន្តរជាតិ​ទៅ​លើ​ប្រ​ការ​ផ្ទៃក្នុង​ ជាពិសេស​គឺក្រោយ​ការបោះ​ឆ្នោត​ប្រធានា​ធិប​តី​អាមេរិក​។ ស្តីពី​ការ​ត្រៀម​រៀប​ចំ​ឲ្យពិធី​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​​២០១៧ ខាងមុខ លោក Nguyen Xuan Phuc ស្នើរឲ្យសមាជិកសមាជិការដ្ឋាភិបាល​ពិភាក្សា​អំពី​ការ​ងារ​​ត្រៀម​រៀប ចំពិធី​បុណ្យតេតសំរាប់ប្រជាពលរដ្ឋ នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ និង​តំបន់​រង​គ្រោះដោយ​គ្រោះ​ធម្ម​ជាតិ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ