19/10/2014 14:56 GMT+7 Email Print Like 0

សមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh ជួបសន្ទនា ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង


លោក Le Hong Anh និងប្រធានព្រឹទ្ធសភាបារាំង Gérarard Larcher
(រូបថតៈ vietnam+)

នាថ្ងៃទី១៧ខែតុលាឆ្នាំ២០១៤ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ និងជា សមាជិកអចិន្ត្រៃយ៍គណៈលេខា រួមជាមួយគណៈប្ររតិភូជាន់ ខ្ពស់បក្សកុម្មុយនិស្តវៀតណាម បានមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាបារាំង Gérarard Larcher និង​តំណាង​របស់​គណៈ​បក្សនយោបាយមួយចំនួន របស់ព្រឹទ្ធសភាបារាំង។ នៅទីនេះ លោក Gérarard Larcher បាន​សង្កត់ធ្ងន់ថា ព្រឹទ្ធសភា និងរដ្ឋសភាបារាំងបានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលក្នុង ដំណើរការពិនិត្យ និងអនុម័តរាល់ឯកសារទាក់ទិនដល់ទំនាក់ទំនង កិច្ចសហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​ បច្ចេកវិទ្យា វប្បធម៌របស់បារាំងចំពោះវៀតណាម ជាពិសេស រាល់ឯកសារ​ទាក់​ទិន​ផ្ទាល់ដល់ដំណើរទស្សនកិច្ចវៀតណាមរបស់ ប្រធានាធិបតីបារាំង លោក Francois Hollande នា​ឆ្នាំ២០១៥ខាងមុខ។ លោក Gérarard Larcher ក៏បានអះអាងថែមទៀតថា លោក និង​គណៈ​បក្ស​ចងសម្ព័ន្ធ ដើម្បីចលនាប្រជាជន នឹងរួមជាមួយគណៈបក្សនយោបាយធំៗរបស់បារាំង ក្នុង​នោះ​មានគណៈបក្សកុម្មុយនិស្តបារាំង ជម្រុញចំណងសាមគ្គីភាពនិងសហ ប្រតិបត្តិការ​រវាង​បារាំង​និងវៀតណាមប្រកបដោយប្រសិទ្ធិភាព៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ