20/11/2014 11:20 GMT+7 Email Print Like 0

សមាជិកសមាជិកាសភាវៀតណាមសួរដេញដោលនាយករដ្ឋមន្ត្រី

ក្រោយរយៈពេល២ថ្ងៃធ្វើការ សម័យសួរដេញដោលរបស់​បណ្ដាសមាជិក សមាជិកា​សភា​ចំពោះ​សមាជិក សមាជិការដ្ឋាភិបាលបានបញ្ចប់នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយ​មាន​ការឆ្លើយសួរដេញដោល​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ។​ ស្ដីពីបញ្ហាគ្រប់គ្រង​ប្រាក់​​បំណុលសាធារណះ លោក Nguyen Tan Dung បានអះអាងថា៖នេះគឺជាបញ្ហា ​ដែល​ទទួល​​​បាន​ការយកចិត្តទុក​ដាក់ជាពិសេស​ពីបក្ស​ប្រជាជន​។ ស្ដីពី​ដំណោះស្រាយនា​ពេល​ខាង​មុខ​នេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖  “រដ្ឋាភិបាលនឹងគ្រប់គ្រង​ប្រាក់​បំណុល​សាធារណៈ​យ៉ាង​ម៉ត់ចត់ ជា​ពិសេសគឺបណ្ដាខ្ទ​ង់កំចីថ្មី ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ កំរិតប្រាក់បំណុល​សាធារណៈ​ថយចុះ៦០,២% នៃ GDP ។ ត្រូវបង្កើនការត្រួតពិនិត្យ ​ឃ្លាំ​មើល​ការ​ប្រើ​ប្រាស់​ខ្ទង់​កម្ចី​ ម្ចាស់ការរាំងស្កាត់ និងដោះស្រាយយ៉ាងមឹងមាត់រាល់អំពើអសកម្ម។ រៀបចំរចនាសម្ព័ន្ធ​ប្រាក់​បំណុលសាធារណះឡើងវិញ។”

ឆ្លើយការសួរដេញដោលរបស់សមាជិកសមាជិការសភាស្តីអំពីការផ្តួតផ្តើមគំនិត អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ បក្សមាន​សេចក្តី​សម្រេច​ចិត្ត​ស្តីអំ​ពី​យុទ្ធសាស្ត្រ​សមុទ្រ រដ្ឋាភិបាលក៏បានមានផែនការនិងកម្មវិធីធ្វើសកម្មភាព ដែលកំពុងអនុវត្ត។ ទោះ​បីជាទទួលបានលទ្ធផលជាច្រើនក្តី ប៉ុន្តែ យើងត្រូវខំ​ប្រឹង​ប្រែង​ថែម​ទៀត​ក្នុង​ការ​វិនិយោគ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រនិងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។​ ទាក់ទិន​ដល់គោល​នយោបាយ​កិច្ចការបរទេសរបស់វៀតណាមក្នុងកាលៈទេសៈស្ថាន ភាពនៅសមុទ្រខាង​កើត​នា​បច្ចុប្បន្ន​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើក ច្បាស់ថា៖

“          ចំពោះប្រទេសទាំងឡាយ យើងស្វិតស្វាញអនុវត្តគោលមាគ៌ារកិច្ចកាបរទេសមុន​ក៏ដូច​ជា​ក្រោយ​​​រ​បស់បក្សរដ្ឋ។ ចំពោះចិន វៀតណាមជានិច្ចកាលមានគោលបំណងថា៖ ចិន សហ​ប្រតិបត្តិការ​ ដើម្បីអភិវឌ្ឍន៍និងដោះស្រាយការខ្វែងគំនិតខាងខ្សែ​ព្រំដែន​អធិបតេយ្យភាព​និង​បូរណភាព​ដែនដីតាមច្បាប់អន្តរជាតិនិងបណ្ដាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកននៃប្រទេសទាំង ២​។ យើងសហប្រតិបត្តិការផង តស៊ូផង ដើម្បីទទួលបានសន្តិភាព ស្ថិរភាព ហើយ​ការ​ពារ​ផល​ប្រយោជន៍​ដ៏ត្រឹមត្រូវរបស់វៀតណាមទៀតផង។ នាពេលថ្មីៗនេះ ការដែល​ចិន​ផ្លាស់​ប្តូរ​ស្ថាន​ភាព​លើកោះមួយចំនួនចំណុះប្រជុំកោះ Truong Sa របស់វៀតណាម ដែល​បាន​រំលោភ​ដ៏ធ្ងន់ធ្ងរ​ទៅ​លើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀត​ណាម​ប្រឆាំងជំទាស់អំពីនេះរបស់ចិន ព្រមទាំង លើកច្បាស់គោលជំហររបស់​ខ្លួននៅសន្និសីទ​អន្តរជាតិ​ជាច្រើននាពេលថ្មីៗនេះ ផងដែរ។”

នៅសម័យប្រជុំសួរដេញដោល លោកនាយករដ្ឋមន្រ្តី ក៏បាននាំចេញដំណោះ​ស្រាយជា​ច្រើន​ដើម្បី​កាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ក្នុងតំបន់ជនរួមជាតិ​ជន​ជាតិ​​ភាគតិច អភិវឌ្ឍន៍បណ្ដាមណ្ឌលសេដ្ឋកិច្ចស្នូល បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ទាក់​ទាញជនមានទេពកោសល្យជាដើម។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ឆ្លើយការសួរដេញដោល


ថ្លែងមតិសន្និដ្ឋានរយៈពេល២ថ្ងៃសួរដេញដោលសមាជិកសមាជិការរដ្ឋាភិបាល​ប្រធានរដ្ឋ​សភា​វៀត​ណាមលោក Nguyen Sinh Hung បានអះអាងថា ការសួរ​ដេញដោលទាំងនេះទទួល​បាន​ប្រតិកម្ម​ដ៏សកម្មរបស់អ្នកបោះឆ្នោតនិងសមាជិកសមាជិការសភា ហើយសរ​ឲ្យ​ឃើញ​ថា​ការ​ប្ដេជ្ញា​រួមរបស់រដ្ឋាភិបាល គឺខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យភារកិច្ច ដែល​រដ្ឋសភា​ប្រគល់​។ លោក Nguyen Sinh Hung បានស្នើរឲ្យបណ្ដារដ្ឋមន្រ្តី ប្រមុខដឹកនាំផ្នែក បន្ទាប់​ពី​ការ​សួរ​ដេញដោលនេះនឹងអនុវត្តប្រកបដោយជោគជ័យកិច្ចសន្យាទាំងអស់របស់ខ្លួនចំពោះ​មុខអ្នក​បោះ​ឆ្នោត​នៅសម័យប្រជុំបន្ត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ