22/10/2016 10:35 GMT+7 Email Print Like 0

សមាជិកសភាជឿជាក់ថា៖រដ្ឋាភិបាលនឹងសម្រេចរាល់គោលដៅដែលបានដាក់ចេញនាឆ្នាំ២០១៧


សមាជិកសភាជឿជាក់ថា៖រដ្ឋាភិបាលនឹងសម្រេចរាល់គោលដៅដែលបានដាក់ចេញនាឆ្នាំ២០១៧

ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋាន​សារព័ត៌មាន អំពីរបាយការណ៍​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ​២០១៦ និងផែនការ​ឆ្នាំ ២០១៧​ ដោយ​នាយករដ្ឋមន្ត្រី​ លោក Nguyen​ Xuan Phuc បង្ហាញ​នៅក្នុងសម័យ​បើកកិច្ច​ប្រជុំរដ្ឋ​សភា នា​ថ្ងៃ​ទី២០​ ខែតុលា ឆ្នាំ២០១៦ សមាជិកស​ភាជាច្រើន​បាន​វាយតំលៃ​ខ្ពស់ ការ​បញ្ជាណែនាំ​ខ្លាំង​ក្លារបស់​រដ្ឋាភិបាល ក្នុង​រយៈ​ពេល​កន្លង​ទៅ។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចវៀត​ណាម បន្តផ្លាស់ប្តូរថ្មីយ៉ាងសកម្ម​ទទួល​សមិទ្ធិផល​សំខាន់​លើគ្រប់វិស័យ​ ជាពិសេស​គឺបង្កលក្ខណះ​ងាយ​ស្រួលសំរាប់​សកម្មភាព​អាជីវកម្ម។ លោក Nguyen Thai Hoc សមាជិក​សភា មណ្ឌលខេត្ត Phu Yen បាន​អោយ​ដឹង​ថា៖

“​របាយការណ៍របស់រដ្ឋាភិបាល បានសរអោយឃើញនូវការផ្លាស់ប្តូររបស់ប្រព័ន្ធន​យោបាយ​ទាំង​មូល​។ បក្ស​កំពុង​ធ្វើការ​កែសម្រួល​ រដ្ឋាភិបាល​កំពុងប្រមូល​ផ្តុំបញ្ជាណែនាំ​រដ្ឋស​ភា​វិញ លើកកំពស់តួនាទីសម្រេចនិង​ឃ្លាំមើល​។ ដោយ​មាន​ការប្តេជ្ញាចិត្ត​ដូច្នេះ​វៀតណាម នឹងសម្រេចរាល់គោលដៅដែល​បាន​ដាក់​ចេញ៕​”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ