05/11/2014 09:27 GMT+7 Email Print Like 0

សមាជិកសភាគិតគូអំពីគោលការណ៍កសាងព្រលានយន្តហោះ អន្តរជាតិ Long Thanh


សមាជិកសមាជិការសភាវៀតណាមជាច្រើនគាំទ្រ គោលការណ៍វិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh (VOV)

ពិភាគ្សាតាមក្រុមៗនារសៀលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៤ ក្នុងក្របខ័ណ្ឌ សម័យប្រជុំ​លើក​ទី៨រដ្ឋ​​សភានីតិកាលទី១៣ សមាជិក សមាជិការសភាវៀតណាមជាច្រើនគាំទ្រ គោលការណ៍​វិនិយោគ​សាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh។ មូល​ហេតុ​​គឺការ​សាង​សង់​ព្រលាន​យន្តហោះអន្តរជាតិ Long Thanh នឹងក្លាយ​ទៅ​ជា​កត្តា​រចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​ចំពោះ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជាតិ។

ទន្ទឹមនឹងកត្តាងាយស្រួលសមាជិកសមាជិការសភាជាច្រើនបានព្រួយ​បារម្ភថា គោលការណ៍​សាង​សង់ព្រលានយន្តហោះអន្តរជាតិ Long Thanh គឺ​ហួសពី​សមត្ថភាព​ចំពោះសេដ្ឋកិច្ច​វៀត​ណាម​ខណៈ ដែលបំណុលសាធារណៈ​កំពុងខ្ពស់ តម្រូវ​ការសាងសង់គឺមិនទាន់ចាំបាច់។ លោក​ Pham Quang Nghi ប្រធាន​ក្រុម​សមាជិកសភាមណ្ឌលហាណូយ បានលើកមតិថា៖​“ពិត​ជាវៀតណាមត្រូវមានព្រលានយន្តហោះមានឋានៈ ប៉ុន្តែបញ្ហា​គឺត្រូវ​គិត​គូ​ម៉ត់ចត់។ ទីមួយ គឺ​ទុន​ពីខាងណា។​ក្នុងរបាយការណ៍របស់រដ្ឋាភិបាល​បាន​និយាយ​ប្រភពទុនចំនួន៣ ថវិការដ្ឋ ODA (ត្រូវបង់ការប្រាក់ទោះជាការប្រាក់​អាទិភាព) ចលនា​ទុន​ពីខាងក្រៅ (ប្រការនេះ​មិនទាន់​ពិត​ប្រាកដឡើយ)។ ទី២ គឺ​កត្តា​​មិនទាន់ពិតប្រាកដ​ ត្រូវគិតគូឡើងវិញ​រាប់ទាំងការរំដោះដីធ្លី៕”

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាអត្ថបទបានផ្សាយ