05/02/2017 10:23 GMT+7 Email Print Like 0

សមាគមវៀតណាម-អាមេរិកជួបប្រាស្រ័យអតីតទាហានអាមេរិកធ្លាប់ចូលរួមការប្រយុទ្ធនៅវៀតណាម


សមាគមវៀតណាម-អាមេរិកជួបប្រាស្រ័យអតីតទាហានអាមេរិកធ្លាប់ចូលរួមការប្រយុទ្ធនៅវៀតណាម
(រូបថតៈ baoquocte.vn)

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិកចំណុះសម្ព័ន្ធសមាគមមិត្តភាព​វៀត​ណាមបានរៀបចំពិធីជួបប្រាស្រ័យជាមួយក្រុមអតីតទាហានអាមេរិកដែលធ្លាប់ចូលរួមការប្រយុទ្ធនៅ​វៀត​ណាម​ (VVA) ដឹកនាំដោយលោកស្រី Marsha Lynn Four ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៣​ ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងដំណើទស្សនកិច្ចនេះ ក្រុមអតីតទាហានអាមេរិកនឹងប្រគល់ឲ្យវៀតណាមនូវព័ត៌មាន ឯកសារពាក់ព័ន្ធនឹងកងទ័ពរំដោះពលីជីវិតក្នុងសង្គ្រាមចំនួន ៦០០ នាក់។ ​នៅក្នុងជំនួបនេះ ប្រធានសមាគមវៀតណាម-អាមេរិកលោក Nguyen Tam Chien បានចាត់ទុកថា កម្មវិធី “គោលគំ​និត​អតីតយុទ្ធជន” (VIP) របស់ក្រុមអតីតយុទ្ធជនអាមេរិកធ្លាប់ចូលរួមប្រយុទ្ធនៅវៀតណាមបានរួមចំណែកជម្រុញការយល់ដឹងគ្នាក្នុងដំណើរការផ្សះផ្សា ប្រក្រតីទំនាក់ទំនងនិងអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋាភិបាលទាំងពីរនឹងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ