02/11/2016 15:11 GMT+7 Email Print Like 0

សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌


សកម្មភាពមួយរបស់សមាគមកាកបាទក្រហមវៀតណាម

សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌​។​ ប្រការនេះបានអតីតប្រធានរដ្ឋ លោក Truong Tan Sang ប្រធានកត្តិយសនៃមាគមកាកបាទក្រហម​វៀត​ណាម​អះអាងនៅក្នុងជំនួបធ្វើការជាមួយសមាគមនាព្រឹកថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ។ នៅទីនេះ លោក Truong Tan Sang មានបំណងចង់ឲ្យសមាគមកាកបាទក្រហមវៀតណាម បន្តពង្រីកប្រពៃណីនិងមានគោលគំ​និត​ជាច្រើនថែមទៀត​សំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាព​នូវចលនាមនុស្សធម៌និងសកម្មភាពសប្បុរសធម៌​ផងដែរ។

រីឯប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Nguyen Thi Xuan Thu បានឲ្យដឹងថា រហូតមកដល់ពេល​នេះ សមាគមទទួលបានប្រាក់ចំនួនជាង ៩៣ លាន​ដុងពីអង្គការបុគ្គលនិងដៃគូក្នុងនិងក្រៅប្រទេស។ ពីប្រភពថវិការពោលខាងលើសមាគមបានអនុវត្តនូវគម្រោងការជួយសង្គ្រោះបន្ទាន់សម្រាប់គ្រួសារង ៧៤ ពាន់គ្រួនៅខេត្តចំនួន ១៥ ក្នុងចំណោមខេត្តទាំង២១ដែលត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ លោកស្រី Nguyen Thi Xuan Thu មានបំណងថា អតីតប្រធានរដ្ឋ លោក Truong Tan Sang នឹងបន្តផ្តោតការយកចិត្តទុកដាក់និងចំណាយពេលវេលាចូលរួមរាល់សកម្មភាពនិងព្រឹត្តិការណ៍ធំៗ របស់សមាគមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ