09/06/2015 09:57 GMT+7 Email Print Like 0

សប្បាយទិវាបុណ្យមិត្តភាពសាមគ្គីភាពវៀតណាម-បារាំង


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ថ្លែងមតិនៅទិវាបុណ្យ (រូបថត៖Vietnam+)
អង្គការសមាគមវៀតណាម-បារាំងនិងបារាំង-វៀតណាមចំនួនជាង៦០មកពីខេត្តក្រុងនានាលើទូទាំងប្រទេស​បារាំងបានជួបជុំគ្នាក្នុងទិវាបុណ្យមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំង ២ ដែលបានរៀបចំឡើងនា ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ ​ទីក្រុង Montreuil ជាយក្រុងប៉ារីស។ទិវាបុណ្យនេះគឺសំដៅបង្កើនការយល់​ដឹងអំពីវៀតណាម រឹតបណ្តឹងចំណងមិត្តភាពរវាងបណ្ដាអង្គការ និងប្រជាជននៃប្រទេសទាំង ២ និងបានទាក់ទាញការចូលរួមរបស់ជនវៀតណាមនៅបារាំងសិស្សានុសិស្ស និស្សិតវៀតណាមយ៉ាងច្រើនកុះករដែលកំពុងសិក្សារៀនសូត្រនិងធ្វើការនៅបារាំង។ចំណុចលេចធ្លោនៃទិវាបុណ្យនេះ គឺបណ្ដាកម្មវិធីសំដែងក្បាច់គុណ​​ សំដែងម៉ូដអាវផាយ ឧទ្ទេសនាមចំណីអាហារ វត្ថុអនុស្សាវរីយ៍ និងគ្រឿងសិប្បកម្មវិចិត្រសិល្បៈ​វៀត​ណាម​ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ