28/08/2016 09:01 GMT+7 Email Print Like 0

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាបើកជាផ្លូវការ


សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាបើកជាផ្លូវការ (VNA)

នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញកម្ពុជា ពិធី​បើក​​សប្តាហ៍​វប្បធ​ម៌​វៀត​ណាម​នៅ​កម្ពុជា​បាន​ប្រារព្ធ​ឡើង​។ ថ្លែង​មតិនៅ​ទីនេះ​ រដ្ឋមន្ត្រី​​ក្រសួងវប្បធម៌​វិចិត្រ​សិល្បៈ​កម្ពុជា លោក​ស្រី ភឿង សកុណា បាន​វាយ​​តំលៃ​ខ្ពស់ ចំពោះ​អត្ថន័យ​របស់​សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាដែលជួយ​ប្រជា​ពល​រដ្ឋ កម្ពុជា​យល់​បន្ថែម​ អំពី​វប្បធម៌ទឹកដី​និង​មនុស្សវៀត​ណាម​។ លោកស្រី ភឿង សកុណា បានសង្កត់​ធ្ងន់​ថា៖ ការ​ជួប​ប្រាស្រ័យ​វប្បធម៌​វិចិត្រ​សិល្បៈ រវាងប្រទេស​ទាំងពីរ​គឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួម​ចំណែក​បង្កើន​ចំណង​សាមគ្គី​ភាព ​រវាងប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម ​ឲ្យបានខ្លាំងក្លា​ថែម​ទៀត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ