10/01/2017 09:51 GMT+7 Email Print Like 0

សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧


សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧ (VNA)

«សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧» បានបើក ជាផ្លូវការ នាយប់ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង  Sa Dec ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម។ សប្តាហ៍ទេសចរណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ៧ ដល់ទី ១៤ មករា ឆ្នាំ ២០១៧ដែលនឹងឧទ្ទេសនាមដល់ទស្សនិកជនបណ្ដាភូមិ មុខរបរប្រពៃណីនិងរមណីយដ្ឋានល្បីឈ្មោះនៅ​ខេត្ត Dong Thap ។ លោក Vo Thanh Tung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sa Dec បានឲ្យដឹងថា៖

«ប្រជាកសិករដាំផ្កាសប្បាយរីករាយណាស់ដែលបានចូលរួមសប្តាហ៍ទេសចរណ៍លើកនេះ។  គ្រួសារជាច្រើនបានតូបតែងក្លោងទ្វារដោយផ្កាដើម្បីបំរើនិងទាក់ទាញភ្ញៀវទេសចរ។ គេក៏បានរៀបចំមធ្យោបាយងាយស្រួលដើម្បួដឹក ជញ្ជូនភ្ញៀវទេសចរមកទស្សនាភូមិផ្កា ហើយត្រៀមខ្លួនជាស្រេចបើកទ្វារចម្ការផ្កា ដើម្បីទស្សនិកជនអាចចូលថត​រូប​ផងដែរ៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ