06/10/2015 09:35 GMT+7 Email Print Like 0

សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែង


ប្រធានគណៈកម្មាធិការមជ្ឈឹម​ រណសិរ្យមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan

នាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ កម្មវិធី៖ សប្ដាហ៍កំណត់​មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាមដ៏សម្បូរបែបនិងជាក់ស្ដែងត្រូវ​បាន​បិទបញ្ចប់។ ថ្លែងមតិនៅទីនេះ ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម​ រណសិរ្យមាតុ​ភូមិវៀតណាម លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ ចំពោះការរួម​វិភាគ​ទាន​នៃ​កម្មវិធីនេះ។ តាមនោះ ជួយអង្គភាពអាជីវកម្មផ្សព្វផ្សាយ ឧទ្ទេស​នាម​អំពីផលិតផលមុខទំនិញ ដោយអង្គភាពអាជីវកម្មវៀតណាមផលិតកម្ម។ លោក​Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖

“ ខ្ញុំមានគោលបំណងថា៖ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម រួមសហការជាមួយ​អង្គភាពអាជីវកម្ម សមគមន៍អង្គភាពអាជីវកម្ម បន្តមានកម្មវិធីសកម្មភាពច្រើន​ថែមទៀត ដើម្បីបង្កើនការងារផ្សព្វផ្សាយផលិតផលរបស់​វៀត​ណាម​ ជួយឧបត្ថម្ភអ្នកប្រើប្រាស់ស្គាល់ដល់ផលិតផលថ្មី សេវាកម្មមានកិត្យានុភាពនិងផលិតផលដ៏វិសេសវិសាលរបស់វៀតណាម។ តាមនោះ ជ្រើសរើសបានត្រឹមត្រូវមុខទំនិញ។ ខ្ញុំ​សូមអំពាវនាវអោយអង្គភាពអាជីវកម្ម ផលិតកម្ម អាជីវកម្មវៀតណាមត្រូវខំប្រឹងប្រែងថែមទៀត លើកកំពស់គុណភាពផលិតផល កាត់បន្ថយចំណាយផលិតកម្មបើកទូលាយប្រព័នចែកចាយ ដើម្បីទំនិញវៀតណាមទទួលបានទំនុកទុកចិត្ត​របស់អ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេស កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។”

សប្ដាហ៍កំណត់មុខទំនិញវៀតណាម-មោទនភាពទំនិញវៀតណាម​ទទួល​បានសមិទ្ធិផលសកម្មជាច្រើន។ ក្នុងរយៈពេល៥ថ្ងៃប្រព្រឹត្តទៅមនុស្សចំនួនជាងពីរម៉ឺននាក់មកចូលរួមនិងទិញទំនិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ