26/06/2016 10:45 GMT+7 Email Print Like 0

ស.ប.បកូរ៉េមានប្រតិកម្មចំពោះការដែល​ក្រុមប្រឹក្សា​សន្តិ​សុខ​អ.ស.បថ្កោល​ទោស​ការ​បាញ់​បង្ហោះ​កាំ​ជ្រួច​


ការបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រពីនាវាមុជទឹករបស់ស.ប.បកូរ៉េ (រូបថត៖Reuters/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភព​ព័ត៌មាន​នៃទីភ្នាក់​ងារ​សារ​ព័ត៌​មាន​កណ្ដាល​ស.ប.​បកូរ៉េ (KCNA) ឲ្យដឹងថា​ព្យុងយ៉ាង​នាថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៦​ បាន​សំដែងការ​ប្រឆាំង​ជំទាស់​សេចក្ដី​ថ្លែង​ការណ៍ សារព័ត៌មាន​របស់​ក្រុមប្រឹក្សាសន្តិ​សុខ​អ.ស.បដែល​ថ្កោល​ទោសការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​មធ្យម នាពេលថ្មីៗនេះរបស់ព្យុងយ៉ាង។ ក្រោយពីស.ប.បកូរ៉េ នាថ្ងៃ​ទី២២ ខែ​មិថុនា​ដំណើរ​ការ​បាញ់​បង្ហោះ​កាំជ្រួច​រយៈមធ្យម ដែលបានផលិតដោយ ខ្លួនឯងនោះ​ក្រុម​ប្រឹក្សាសន្តិសុខ​បានរៀបចំ​កិច្ចប្រ​ជុំបន្ទាន់​ហើយ​ចេញ​សេចក្ដី ថ្លែង​ការណ៍​សារព័ត៌មាន ដែលចាត់ទុកទង្វើនេះរបស់​ស.ប.បកូរ៉េ ជាអំពើ​រំលោភដ៏ ធ្ងន់​ធ្ងរ​ទៅ​លើសេចក្ដីសំរេច​ចិត្តរបស់អ.ស.ប ស្ដីអំពីការហាមឃាត់ព្យុងយ៉ាងអភិវឌ្ឍន៍កាំជ្រួច។ ក្នុងព្រឹត្តិការណ៍​ទាក់ទិន​មួយទៀត ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា​ប្រទេសនេះរួមជាមួយ​អាមេរិក និង​ជប៉ុននា​ថ្ងៃទី​២៤ ខែមិថុនា បាន​ឯកភាពថា​នឹងបន្ត​សហការនិង​ចែករំលែក​ព័ត៌មាន​ដើម្បីទប់​ទល់​នឹង​ការគំរាម​កំហែង​កាំជ្រួច​និង​នុយក្លេអ៊ែរ​ពីព្យុង​យ៉ាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ