26/04/2016 11:15 GMT+7 Email Print Like 0

សន្សំសម្ចៃទឹកក្នុងការផលិតនិងប្រើប្រាស់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ


លោក Nguyen Thien Nhan ថ្លែងមតិនៅជំនួបធ្វើការជាមួយក្រសួងធនធាននិងបរិស្ថាន

 

នារសៀលថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៦ នៅរដ្ឋធានីហាណូយ ក្រុមឃ្លាំមើលនៃ​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀត​ណាម ដឹកនាំដោយប្រធានគណៈកម្មា​ធិការមជ្ឈឹម​រណសិរ្ស លោក Nguyen Thien Nhan បាន​ជួបធ្វើកា​រ​ ជាមួយ ក្រសួងកសិ​កម្មនិងអភិវឌ្ឍន៍ជនបទ ស្ដីអំពីការអនុវត្តន៍គោលនយោបាយបង្ការ ប្រឆាំង​គ្រោះ​ធម្ម​ជាតិ​និង​ទប់ទល់​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ។ ថ្លែងមតិនៅទីនេះ លោក Nguyen​ Thien Nhan បាន​ចាត់​ទុក​​ថា ដើម្បីទប់​ទល់​ទៅនឹង​បម្រែ បម្រួល​អាកាសធាតុ ត្រូវ​ផ្លាស់ប្ដូរទង្វើរលើវិស័យជាច្រើន​ មុនបង្អស់​នោះគឺត្រូវ សន្សំ​​សម្ចៃ​ទឹក​ក្នុង​ផលិត​កម្ម​ និងក្នុងការប្រើប្រាស់។ ចំពោះវិស័យកសិកម្ម ត្រូវមាន​បដិវត្តន៍​គឺប្ដូរពីខឿន​កសិកម្ម​ប្រើ​ប្រាស់​​ទឹក​ច្រើន​ទៅជាខឿន​កសិកម្ម​ប្រើ​ប្រាស់​ទឹកតិច។ នាព្រឹកថ្ងៃដដែល​ក្រុមឃ្លាំមើល នៃគណៈកម្មាធិការ មជ្ឈឹម​រណ​សិរ្សមាតុភូមិ​វៀត​ណាម​ បានជួបធ្វើ​ការជាមួយក្រសួងធនធាន​និង បរិស្ថាន។ នៅទីនេះ លោក Nguyen Thien Nhan បាន​ស្នើរ​ឲ្យក្រសួង​ធនធាន និង​បរិស្ថាន​ត្រូវនាំ​ចេញ​ដំណោះ​ស្រាយ​ដោយ​ព្រម​ៗ​គ្នា អំពី​ការគ្រប់​គ្រង​ទឹក​នៅ ថ្នាក់​ចំនួន​៣នោះគឺថ្នាក់​ជាតិ តំបន់និ​ងគ្រួសារ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ