27/02/2016 11:59 GMT+7 Email Print Like 0

សន្និសីទ SOM ASEAN នៅឡាវពិភាក្សា​លើបញ្ហាសំខាន់ជាច្រើន


សន្និសីទ SOM ASEAN នៅឡាវពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ សន្និសីទមន្ត្រីជាន់​ខ្ពស់ (SOM) ASEAN សម្រាប់​ត្រៀម​រៀប​ចំ​ឲ្យសន្និ​សិទ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន។ ចូលរួមនៅសន្និ​សីទ​នេះ មានវត្តមានប្រធាន SOM ASEAN នៃប្រ​ទេស សមាជិក​អាស៊ានទាំង១០ និងតំណាងលេខាធិការដ្ឋានអាស៊ាន។ គណៈប្រតិភូ​វៀត​ណាម ដឹកនាំ​ដោយ​អនុរដ្ឋ​មន្ត្រីការ​បរទេស​វៀត​ណាម លោក Le Hoai Trung។

​ថ្លែងមតិក្នុងពិធីបើកសន្និសីទ  អនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Alounkeo Kitikhoun បានឲ្យដឹង​ថា គោល​ដៅនៃ​សន្និសីទ​នេះ​គឺត្រៀម​រៀប​ចំឲ្យ​សន្និសីទ ចង្អៀតថ្នាក់រដ្ឋមន្ត្រីអាស៊ាន ដែលនឹងប្រព្រឹត្តទៅនា​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។ មុននោះ មន្ត្រី​​ SOM ASEAN ក៏បានពិភាក្សា​លើបញ្ហា​សំខាន់ៗ​ជា​ច្រើន ជាពិសេស​គឺបែប​ផែន និង​វិធាន​ការដើម្បី​អនុវត្តប្រកប​ដោយជោគជ័យ នូវទស្សនវិស័យសហគមន៍​អាស៊ាន ២០២៥ រួមមាន​ការរៀប​ចំអនុវត្ត​ផែន​ការ​មេស្តីពី​សហគមន៍​នយោបាយ​អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូសន្ទនា​អាស៊ាន​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ