05/11/2015 10:04 GMT+7 Email Print Like 0

សន្និសីទ COST លើកទី ៧០ បានបើកទៅប្រទេសឡាវ


សន្និសីទ COST លើកទី ៧០ បានបើកទៅប្រទេសឡាវ (Image: VNA)

សន្និសីទគណៈ​កម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាស៊ាន​លើកទី ៧០ (COST ៧០) បានបើកជាផ្លូវ​ការ​នៅ​រដ្ឋធានី​វៀង​ច័ន្ទ​របស់ឡាវ។ ខ្លឹមសារនៃសន្និសីទលើកនេះគឺការពិភាក្សា បណ្ដាបញ្ហាសំដៅ​បង្កើ​នថែមទៀតនូវ កិច្ច​សហប្រតិបត្តិ​ការ​ លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាស៊ាន​ ក៏ដូច​ជា​អាស៊ាន+៣ក្នុងកាលៈទេសៈ សមាគមន៍​អាស៊ាន នឹងត្រូវបានបង្កើត​ឡើងនាចុងឆ្នាំ​២០១៥​នេះ។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រីក្រសួងវិទ្យសាស្ត្រ​និង​​បច្ចេ​កវិទ្យា​ឡាវ លោក Borviengkham Vongdara បានសង្កត់ធ្ងន់ថា៖ វិទ្យា​សាស្ត្របច្ចេកវិទ្យា និង ការ​ផ្លាស់​ប្តូរ​ថ្មី​គឺ​ជាកំលាំងពលំសំខាន់ ដើម្បីអភិវឌ្ឍន៍។ បណ្ដាប្រទេសអាស៊ាន គប្បីស្រុះ​ចិត្ត​គំនិត​ស្វែង​រក​វិធាន​ការ​សំរាប់​កិច្ច​សហប្រតិបត្តិ​ការខាងវិទ្យសាស្ត្រ និងបច្ចេកវិទ្យាក្នុងរយៈពេល ១០​ឆ្នាំខាងមុខ។ លោក Vongdara បានសង្ឃឹមថា៖ អង្គ​សន្និសីទនឹងពិភាក្សា​កសាង និងកែលំ​អរ​ផែនការធ្វើសកម្មភាព របស់អាស៊ាន ស្តីពី​វិទ្យសាស្ត្រ​និង​បច្ចេក​វិទ្យា​ដំណាក់​កាល ២០១៦-២០១៥ ដើម្បីដាក់ជូន​សន្និសីទរដ្ឋមន្ត្រី​អាស៊ាន ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​លើកទី ១៦ អនុ​ម័ត បង្កើតមូលដ្ឋានអនុវត្តជាក់ស្តែងបណ្ដាផែន​ការធ្វើ​សកម្មភាព​ និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​អាស៊ាន​ននា ក៏ដូចជារវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ