27/10/2016 10:25 GMT+7 Email Print Like 0

សន្និសីទ CLMV និង ACMECS បានប្រារព្ធឡើងដ៏មហោឡារិកនៅទីក្រុងហាណូយ


ទិដ្ឋភាពប្រារព្ធសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម លើកទី៨ (CLMV 8) និងសន្និសីទយុទ្ធសាស្ត្រនៃទន្លេទាំងបី អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS7)

សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ​ កម្ពុជា ឡាវ​ មីយ៉ាន់​ម៉ា និងវៀត​ណាម​លើកទី៨​ (CLMV​ 8​) និង​សន្និសីទ​យុទ្ធសាស្ត្រ​នៃទន្លេទាំង​បី អាយ៉េយ៉ាវ៉ាឌី​-​ចៅប្រាយ៉ា​-មេគង្គ​លើក​ទី​៧ ​(ACME​CS7)​បាន​ប្រារព្ធ​យ៉ាង​ឱឡារិក​នៅ​ទី​ក្រុង​ហា​ណូយ។ ថ្លែងមតិ ក្នុងពិធីបើក នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Nguyen Xuan​ Phuc បាន​លើក​ច្បាស់​ថា កិច្ច​សហប្រតិបត្តិការ​ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀត​ណាម និង​កិច្ចសហប្រតិបត្តិការ​ យុទ្ធសាស្ត្រ​នៃ​ទន្លេ​ទាំង​បី អាយ៉េយ៉ាវ៉ា​ឌី-ចៅ​ប្រាយ៉ា-មេគង្គ គឺទទួលបានលទ្ធផល​សំខាន់ ជាច្រើន រួមចំណែក​ចូល​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​​ របស់ប្រទេសនីមួយៗនិងរួមចំ​ណែក​ចូលក្នុង​ការក​សាង​សហគមន៍​អាស៊ាន​ព្រម​ទាំង​ពង្រឹង​នូវ​ទំនាក់​ទំនង​អ្នកជិត​ខាង​ ល្អ សន្តិ​ភាពនិង​ស្ថិរភាព​ក្នុង​តំបន់​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ​អញ្ជើញ​មាន​អនុសាសន៍ថា៖

​“យើងកំពុងប្រឈមមុខនឹងរាល់ឱកាសងាយស្រួលសម្រាប់ការអភិវឌ្ឍន៍​ របស់កិច្ចសហប្រតិបត្តិការ​ CLMV និង​ ACMECS ។ នៅក្នុង​សន្និសីទ​ទាំងអស់​នេះ​យើង​នឹង ធ្វើការពិភាក្សា​​អំពី​បរិយាកាស​អភិវឌ្ឍន៍​ថ្មី ឯកភាព​លើកម្ម​វត្ថុ​មួយ​ចំនួន​និង​ដាក់ចេញ​នូវ វិធានការសហប្រតិបត្តិការ ដើម្បីកសាងតំបន់សេដ្ឋកិច្ចមួយសកម្ម​មាន​ការប្រកួត​ប្រ​ជែង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលវៀត​ណាម​ផ្តោតការ​យក​ចិត្ត​ទុក ដាក់​ជាពិ​សេស​លើកិច្ច​សហប្រតិបត្តិការ​ CLMV និង​ ACMECS ហើយត្រៀមជាស្រេច រួម​សហការ​ជាមួយ​ប្រទេស​សមាជិក​នានា​ ក៏ដូច​ជាដៃគូ​អភិវឌ្ឍន៍​ដើម្បីសន្តិភាព​ ស្ថិរភាព ការ​អភិវឌ្ឍន៍​និរន្តរភាព និង​ភាព​សម្បូរ
រុង​រឿង​រួម​ក្នុង​តំបន់”​។

​ប្រធានបទនៃសន្និសីទជាន់ខ្ពស់ CLMV លើកទី៨ គឺ “ចាប់យកឱកាស​កសាង​ អនា​គត​” ចំពោះ​សន្និ​សីទ​ជាន់​ខ្ពស់​ ACMECS លើកទី៧​វិញ​ គឺពិភាក្សា​ទៅលើ​ប្រធាន​បទ "ឆ្ពោះ​ទៅអនុតំបន់​មេគង្គ​មួយ ប្រកប​ដោយ​ឋាម​ភាព​ និង​វិបុល​ភាព”។ ប្រធាន​បទ ទាំងអស់នេះបានស្តែងចេញ​ នូវគោលដៅរួមរបស់ប្រ​ទេស​នីមួយៗ​ព្រម​ទាំង​កំណត់​នូវ ទិស​ដៅសមស្រប​សម្រាប់​ កិច្ចសហប្រតិបត្តិ​ការនាដំណាក់​​កាលខាង​មុខ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ