31/03/2017 10:18 GMT+7 Email Print Like 0

សន្និសីទ ASEM ស្តីអំពី​ការអប់រំច្នៃប្រឌិត​និងកសាង​ធនធានមនុស្ស​ដើម្បីអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​


លោក Vu Duc Dam បានអះអាងក្នុងពិធីប្រារព្ធសន្និសីទ ASEM ស្តីអំពីការអប់រំច្នៃប្រឌិតនិងកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(Đình Thiệu- Lê Hiếu/VOV)

នាព្រឹកថ្ងៃទី​៣០ ខែមិនា ឆ្នាំ២០១៧ នៅទី​ក្រុង Hue ខេត្ត Thua Thien – Hue​(ភាគ​​កណ្ដាល​វៀតណាម) បាន​ប្រារព្ធ​ឡើងសន្និសីទ ASEM ស្តីអំពី​ការ​អប់រំ​ច្នៃប្រឌិត​​ និងកសាងប្រភព​ធនធាន​មនុស្ស ​ដើម្បី​អភិវឌ្ឍន៍​ប្រកប​​ដោយ​​និរន្តរភាព​។ នេះ​ជាសន្និសីទអន្តរ​តំបន់​សំខាន់​បំផុត ​នៅក្នុងក្របខ័ណ្ឌ ASEM​ដោយ​វៀតណាម ​ជាម្ចាស់​ផ្ទះសំដៅអនុវត្តការផ្ដើម​គំនិត រ​បស់​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​​លោក Nguyen Xuan Phuc ហើយ​ក៏ជាការ​ផ្ដើម​គំនិត​ដំបូង ស្ដីអំពី ការអប់​រំ​និងការអភិវឌ្ឍន៍ប្រភពធន​ធានមនុស្ស នៅក្នុងទសវត្សរ៍​ទីបីនៃ ASEM ។ នៅក្នុង​ពិធីប្រារព្ធ ​លោក Vu Duc Dam បានអះអាងថា៖
 
​"ASEM ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់រវាងបណ្ដារដ្ឋ រដ្ឋាភិបាល អង្គភាព​អាជីវកម្ម​​និងប្រជាជន​នៃទ្វីប​ទាំងពីរ ដើម្បី​សន្តិភាព​កិច្ចសហប្រតិបត្តិការ​ការ​អភិវឌ្ឍ​ និងភាពសំបូររុងរឿង។ ASEM បានចូល​រួមចំណែក​យ៉ាង​សកម្ម​ ក្នុងការ​លើក​​កម្ពស់​ការ​អប់រំ និងបណ្ដុះបណ្ដាលអភិវឌ្ឍន៍​ធនធានមនុស្ស រវាងទ្វីប​ទាំង​ពី​រ​​គឺ​​អាស៊ី និងអឺរ៉ុប។ ហើយ​យើង​បានឃើញការ​ផ្ដើមគំនិត និង គម្រោងការណ៍​អំពីការ​អភិវប្រភពធន​ធាន​មនុស្ស​​ជាច្រើន ដែល​ត្រូវបានបំផុស អំ​ពីប្រទេស​សមាជិក​​ជាច្រើន​។ រាល់ការផ្ដើមគំនិត និង​គំរោងការណ៍​​ពោល​ខាង​​លើនេះ​ បាន​នាំមក​​នូវកម្លាំងចលករសម្រាប់ ទំនាក់ទំនងសហ​ប្រតិបត្តិការ ​នៅក្នុងវិស័យអប់រំ បណ្ដុះ​​​បណ្ដាល​”។
 
​ក្នុងរយៈពេល​២​ថ្ងៃ បានប្រព្រឹត្តិទៅ អង្គសន្និសីទ​បាន​ពិភាក្សា ​លើខ្លឹម​សារ​ដូច​ជា៖ តួនាទី​នៃការអប់រំ​និង​ប្រភព​​ធនធានមនុស្ស ក្នុងសតវត្សរ៍ទី ២១ សម្រាប់​គោល​ដៅនៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ បង្កើន​កិច្ច​​សហប្រតិបត្តិការ​រវាង​​អាស៊ី​ និងអឺរ៉ុបក្នុង​វិស័យ​អប់រំច្នៃប្រឌិត និងការ​កសាងប្រភពធនធាន​មនុស្ស សំដៅ​​អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព​ និង​នាំចេញវិធាន​ការ​ជាក់​ស្ដែង​ជំរុញ​ កិច្ច​សហប្រតិបត្តិការ​ក្នុង ASEM ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ