10/11/2014 09:18 GMT+7 Email Print Like 0

សន្និសីទ APEC ឯកភាពបង្កើនទំនាក់ទំនងដៃគូ


សន្និសីទ APEC ឯកភាពបង្កើនទំនាក់ទំនងដៃគូ

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ សន្និសីទថ្នាក់រដ្ឋមន្រ្តីការទូត សេដ្ឋកិច្ចនៃវេទិការសហ​ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៦ បានឈានដល់ថ្ងៃធ្វើការ​ចុងក្រោយ​។ រដ្ឋ​មន្រ្តីទាំងអស់ បានស្តាប់អគ្គនាយកអង្គការពាណិជ្ជ កម្មពិភពលោក​ WTO បង្ហាញ​អំពី​ស្ថានភាព​លាតត្រដាង “កញ្ចប់បាលី” ដែលសន្និសីទ ថ្នាក់រដ្ឋមន្រ្តី WTO លើកទី៩ បានអនុម័ត​នា​ខែ​ធ្នូឆ្នាំ២០១៣ ។ លេខាធិការដ្ឋាន  APEC ក៏បានជូន​ដំណឹង អំពីលទ្ធផលអនុវត្ត​សកម្មភាព​ឆ្នាំ​២០១៤ផងដែរ។ សន្និសីទ ក៏បានឯកភាព បង្កើនការរួមវិភាគទានរបស់ APECចូលក្នុងការ​ជម្រុញ​ប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ចងសម្ព័ន្ធសេដ្ឋកិច្ចផ្សាភ្ជាប់តំបន់ជាដើម។ APEC ត្រូវ ពង្រីកតួនាទីនាំមុខ ក្នុងការជម្រុញអនុវត្តន៍ រាល់សេចក្តីសម្រេចដែលទទួលបាន នៅប៉ាលី (ឥណ្ឌូនេស៊ី)។

ក្នុងបទថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោកPham Binh Minh បានស្នើរប្រទេសជាសមាជិក APECកប្បី ខំប្រឹងប្រែងបង្កើន​ការ​យល់ដឹ​ង​គ្នា​ទៅ​វិញទៅមកជាងទៀត។​ទន្ទឹមនឹងនោះ APEC ត្រូវ ជម្រុញតួរនាទីរបស់ខ្លួន ក្នុង​ការកសាង​រចនាសម្ព័ន​តំបន់១ ដ៏ចីរភាពនិងតម្លាភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ