07/08/2017 11:27 GMT+7 Email Print Like 0

សន្និសីទ AMM 50៖ ប្រទេសដៃគូអះអាងនូវតួនាទីនិងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០និងបណ្តាសន្និសីទទាក់ទិនដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនូវសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានជាមួយប្រទេសដៃគូ គឺ កាណាដា កូរ៉េខាងត្បូងនិងនូវែលហ្សេឡង់ (អាស៊ាន+១)។


សន្និសីទអាស៊ាន-កូរ៉េខាងត្បូង

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូនីមួយៗគឺសំដៅពិនិត្យឡើងវិញ រាល់ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងការអនុវត្តផែនការសកម្មភាពតាមសសរទ្រូងចំនួន៣របស់អាស៊ាន ជាពិសេស បើកផ្លូវសម្រាប់ការអនុវត្តជាក់ស្តែងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ប្រទេសជាដៃគូក៏បានអះអាងបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធ តំបន់ ព្រមទាំងសន្យាជម្រុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ។ រដ្ឋមន្ត្រីការបរទេសកាណាដា Christia Freeland បានសង្កត់ធ្ងន់ថា៖

“កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេលដ៏ពិសេសគឺអាស៊ានមានអាយុគម្រប់ ៥០ ឆ្នាំនិងទំនាក់ទំនងដៃគូសន្ទនាជាមួយកាណាដាមានអាយុគម្រប់៤០ឆ្នាំ។ នេះជាឱកាសសម្រាប់យើងទាំងអស់បន្តការពិភាក្សា ដើម្បីបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី។ យើងខ្ញុំមានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនិងប្រឆាំងភេរវកម្មជាដើម”។

ក្នុងបណ្តាជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសមភាគីកូរ៉េខាងត្បូងនិងនូវែលហ្សេឡង់ ដៃគូទាំងអស់សុទ្ធតែបានអះអាងនូវតួនាទីរបស់អាស៊ានក្នុងតំបន់មនិងមានបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ