08/08/2016 10:18 GMT+7 Email Print Like 0

សន្និសីទ AEM ៤៨ បង្កើតគ្រឹះស្ថានសំរាប់ការកសាងប្រកបដោយជោគជ័យសហគមន៍សេដ្ឋកិច្ចអាស៊ាន

ក្រោយរយៈពេល ៤ ថ្ងៃប្រជុំ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ សន្និសីទរដ្ឋ​មន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី ៤៨ និងសន្និសីទទាក់ទិននានាបានបិទបញ្ចប់។គណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh បានមានការរួមវិភាគទានសកម្មជាច្រើនក្នុងជោគជ័យនៃសន្និសីទ។


បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីទ AEM ៤៨ (រូបថត៖VOV)

នៅសន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានប្រមូលផ្ដុំពិភាក្សានិងអនុម័តលើក្របខ័ណ្ឌជាច្រើនសំដៅបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចផ្ទៃក្នុងប្លុកអាស៊ានដូចជាក្របខ័ណ្ឌបង្កភាពងាយស្រួលសំរាប់ពាណិជ្ជកម្ម​អាស៊ានក្របខ័ណ្ឌគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារអាស៊ាននិងក្របខ័ណ្ឌអាស៊ានស្ដីអំពីការទាក់​ទង​ជាមួយហិរញ្ញវត្ថុសំរាប់អង្គភាពអាជីវកម្មខ្នាតូចនិងមធ្យមជាដើម។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀត​ណាម​លោក Tran Tuan Anh បានឲ្យដឹងថា៖

 “អាចនិយាយបានថាក្របខ័ណ្ឌទាំងនេះជាគ្រឹះស្ថានសំដៅជួយប្រទេសអាស៊ានទាំងអស់ប្រែគោលជំហរ ខ្លឹមសារក្នុងកិច្ចព្រមព្រៀងផ្ទៃក្នុង ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននោះក្លាយទៅជាការពិត ដោយមានការណែ​នាំ​ជាក់ស្ដែងលើផ្នែកសាធារណៈក៏ដូចជាផ្នែកឯកជន ដែលត្រូវបានដាក់ចេញក្នុងសកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន”។ 

ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ វៀតណាមបន្តជំរុញការផ្ដើមគំនិតស្ដីអំពីកិច្ចសហប្រតិបតិ្តការតំបន់រវាងប្រទេស​ចំនួន៤រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បណ្ដាប្រទេសនៃអនុតំបន់ទន្លេមេគង្គនិងជ​ប៉ុន​៕​

​តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ