08/11/2015 09:11 GMT+7 Email Print Like 0

សន្និសីទ​រដ្ឋមន្ត្រីការ​បរទេស ASEM វាយតំលៃ​ខ្ពស់​ចំពោះ​ការផ្តើម​គំនិត​របស់​វៀត​ណាម


សន្និសីទរដ្ឋមន្ត្រីការបរទេស ASEM វាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់វៀតណាម (Image: VNA)

ក្រោយរយៈពេល២ថ្ងៃ ធ្វើការ​សន្និសីទរដ្ឋមន្ត្រីការបរទេសនៃ​វេទិការសន្ទនាអាស៊ី-អឺរ៉ុប (ASEM) លើកទី​១២ បាន​បិទ​បញ្ចប់​ប្រកប​ដោយជោគ​ជ័យនៅ Luxembourg នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ វាយ​តំលៃ​លទ្ធផល​នៃ​សន្និសីទ​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son ដែលដឹកនាំគណៈប្រតិភូ​វៀតណាម ចូលរួមសន្និសីទ បាន​ឲ្យដឹង​ថា៖ សន្និសីទបានចេញសេចក្តីថ្លែងការ​ណ៍រួម​ដោយ​បណ្ដា​ទិស​ដៅនិង​វិធាន​ការ​ជាក់​ស្តែង​សំដៅ​នាំ​កិច្ច​សហ​ប្រតិបត្តិ​ការ​ រវាងអាស៊ីនិងអឺរ៉ុបអភិវឌ្ឍន៍ដ៏ស៊ីជម្រៅនិ​ងមានប្រសិទ្ធភាព។

​ទាក់ទិនដល់ការរួមវិភាគទានរបស់វៀតណាមនៅសន្និសីទលើកនេះ ​អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បាន​ឲ្យដឹង​ថា៖ វៀតណាមទទួល​បាន​ការគាំទ្រដ៏ទូលំទូលាយ ចំពោះការ​ផ្តើម​គំនិត “ការ​គ្រប់​គ្រង​និង​កាត់​បន្ថយ​គ្រោះអាសន្ន ដោយគ្រោះធម្មជាតិ៖ ការច្នៃប្រឌិតនិង​បច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍​ឲ្យបាន​ខ្លាំងក្លា​និង​និរន្តភាព»​។​ បណ្ដាការ​ផ្តើមគំនិតរបស់វៀតណាមស្តីពីការ​កាត់ បន្ថយ​ភាព​ក្រីក្រ​ការបណ្តុះ​បណ្ដាល​ជំនាញ​ប្រែទៅ​ជាដល់​រូប​សណ្ឋាន​កំណើន​បៃតង ក៏ត្រវបានសមាជិកនានាសន្យាបន្តអនុវត្តក្នុងឆ្នាំ ២០១៦។ អង្គសន្និសីទ​នានា ក៏បាន​គាំទ្រ​ការ​ផ្តើម​គំនិត​របស់វៀតណាម ក្នុងការលើក​កំពស់ការរួមវិភាគទាន​របស់ ASEM ក្នុងការ​បង្រួញ​គំលាត​អភិវឌ្ឍន៍​និង​ការ​បង្កើនការតភ្ជាប់មហាអនុតំបន់ទន្លេ មេគង្គ ជាដើម៕ 

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ