03/02/2016 08:36 GMT+7 Email Print Like 0

សន្និសីទអនុវត្តការងារបោះឆ្នោត​សមាជិក​សភា​នីតិកាល​ទី​១៤ និង​សមាជិក​ក្រុម​ប្រឹក្សា​ប្រជា​ជន​អាណត្តិ​២០១៦​-២០២១​


សន្និសីទអនុវត្តការងារបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនអាណត្តិ២០១៦-២០២១

នាព្រឹកថ្ងៃទី២ ខែ​កុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហា​ណូយ បានប្រព្រឹត្តទៅ​សន្និសីទទូទាំង​ប្រទេស អនុវត្ត​ការងារ​បោះ​ឆ្នោត​​សមាជិក​​សភា នីតិកាល​ទី១៤ និង​សមាជិកក្រុម​ប្រឹក្សាប្រជាជនគ្រប់​ជាន់​ថ្នាក់ អាណត្តិ ២០១៦-២០២១។ ថ្លែង​មតិ​នៅទី​នេះ អគ្គ​លេខាបក្សលោក Nguyen Phu Trong បាន​លើកច្បាស់ថា៖ ការបោះឆ្នោតលើកនេះ​គឺជាព្រឹត្តិ​ការណ៍​នយោបាយ​សំខាន់ និងជាវគ្គជីវភាពនយោបាយ គតិយុត្តិ ប្រជាធិប​តេយ្យនៅក្នុង​ប្រជាជនគ្រប់ជាន់​ថ្នាក់។ នេះគឺ​ជា​ឱកាស​ដើម្បី​ប្រជាជន​អនុវត្តសិទ្ធិ​ជាម្ចាស់​របស់ខ្លួន តាមរយៈការជ្រើស​តាំងអ្នក​ឆ្នើម មានសីលធម៌ ប្រាជ្ញា សម​ស្រប​ជាអ្នក​ដំណាង​អោយ​ប្រជាជននៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា​ប្រជាជន​គ្រប់ជាន់ថ្នាក់​។ នេះក៏គឺជា​ឱកាស​ដើម្បី​បន្ត​កសាង​ ពង្រឹងនិងពង្រីកនីតិរដ្ឋ​សង្គម​និយម របស់ប្រជា​ជន​ដោយ​ប្រជា​ជន និងដើម្បីប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ