27/08/2016 09:13 GMT+7 Email Print Like 0

សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេក្រហម


សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេក្រហម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត Nam Dinh បានប្រព្រឹត្តទៅសន្និសីទ​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​ប្រជា​ជន បណ្ដា​ខេត្ត ទីក្រុង នៅតំបន់វាល​សណ្តទន្លេ​ក្រហម និង​ តំបន់ Bac Bo លើកទីមួយ អាណត្តិ ២០១៦-២០២០។ ប្រធាន​រដ្ឋសភាវៀតណាម លោក​ស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ចូលរួម​សន្និ​សីទ​។ អង្គ​សន្និ​​សីទ​​បាន​ពិភាក្សា​ អំពីសកម្មភាពសួរដេញដោល និងឆ្លើយការសួរដេញដោល ក្នុង​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​​ប្រជា​ជន ហើយ​ចាត់ទុកនេះគឺជាវេទិកាមួយប្រកបដោយ​ប្រជាធិបតេយ្យ បង្ហាញនូវ​តួនាទី​សកម្ម​របស់​សមាជិក​​​ក្រុម​ប្រឹក្សា​ប្រជាជន​ម្នាក់​ៗ ក៏ដូចជាការទទួលខុសត្រូវ ​របស់​ថ្នាក់ដឹក​នាំស្ថាប័ននានា។ ទន្ទឹមនឹង​នោះ អង្គ​​សន្និសីទ​ក៏បាន​ពិភាក្សា អំពី​សកម្ម​ភា​ព​ឃ្លាំ​មើល​របស់​ក្រុម​ប្រឹក្សា​ប្រជា​ជន​ និង នាំចេញ​ដំណោះ​ស្រាយ​​មួយ​ចំនួន ​ដើម្បី​កាត់​បន្ថយ​កំហិតក្នុងសកម្មភាព​នេះផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ