07/11/2016 10:16 GMT+7 Email Print Like 0

សន្និសីទស្ដីអំពីសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្តនិងទីក្រុងនៅតំបន់វាលសណ្តរទន្លេ Cuu Long


សន្និសីទស្ដីអំពីសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្តនិងទីក្រុងនៅតំបន់វាលសណ្តរទន្លេ
Cuu Long អំពីការតភ្ជាប់តំបន់

សន្និសីទនេះបានប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្ត Ben Tre (ភាគ​ខាងត្បូងវៀតណាម)។ ដោយប្រធាន​បទ៖ តួនាទីរបស់ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ទីក្រុង នៅតំបន់វាលសណ្ដរទន្លេ Cuu Long ក្នុងការវាយ​តំលៃ ផ្តើមយន្តការ ​គោលនយោបាយជំរុញការតភ្ជាប់ក្នុងតំបន់ក្នុងការកសាងនិងអភិវឌ្ឍន៍កសិកម្ម​គុណភាព។ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សា ផ្តើមគំនិត កសាងយន្តការ គោលនយោបាយ ដើម្បីពង្រីកសក្ដានុភាពរបស់វាលសណ្តរទន្លេ Cuu Long។

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖          “ ក្រុមប្រឹក្សា​ប្រជាជនគ្រប់តំបន់ត្រូវ​រួមសហការជាមួយខេត្ត ទីក្រុងផ្សេងៗ ​នៅក្នុងតំបន់ ។ ការចេញផ្សាយសេចក្ដីសម្រេច​ចិត្តក្រុមប្រឹក្សាប្រជាជនត្រូវគិត​ដល់លក្ខណះអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់និងអភិវឌ្ឍន៍កសិកម្មគុណភាពខ្ពស់​៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ