05/11/2016 14:33 GMT+7 Email Print Like 0

សន្និសីទសេដ្ឋកិច្ចបរទេសឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសម្បូររុងរឿង


សន្និសីទសេដ្ឋកិច្ចបរទេសឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាពនិងសម្បូររុងរឿង

សន្និសីទសេដ្ឋកិច្ចបរទេស ២០១៦ (Vietnam Summit 2016) ដោយ​ក្រសួងការបរទេសវៀតណាមនិងទស្សនាវដ្តី The Economist (អង់គ្លេស) ​រៀបចំ​ឡើងដោយប្រធានបទ៖ ចេញដំណើរប្រកបដោយជោគជ័យ​ ត្រូវ​បានបើកនា​ព្រឹក​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ឆ្លើយសម្ភាសន៍​​មជ្ឈដ្ឋានសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បាន​អោយដឹ​ង​ថា​៖​ សន្និសីទ​សេដ្ឋកិច្ចបរទេសឆ្នាំ ២០១៦ បានទាក់ទាញសហ​គ្រាសជាតិនិងអន្តរជាតិជាច្រើនចូលរួម។ នេះជាឱកាសល្អ ដើម្បីវៀតណាមផ្សព្វផ្សាយព័ត៌មានដល់សហគមន៍សហគ្រាសអន្តរជាតិអំពីការប្តេជ្ញាចិត្តរបស់​វៀត​ណាមអំពីការផ្លាស់ប្តូរថ្មីប្រទេសជាតិ ជមរុញខ្លាំងកំណែទម្រង់សេដ្ឋកិច្ចនិង​ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន​ពីឥឡូវនេះដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនោះ ​សន្និសីទក៏ជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹក​ដី​ មនុស្ស​ សក្ដានុភា និងយថាទស្សន៍អភិវឌ្ឍន៍ និងបរិស្ថានវិនិយោគរបស់វៀតណាម ចំពោះសហគមន៍​សហគ្រាសអន្តរជាតិ ពិសេសគឺក្នុងកាលះទេសះវៀតណាមកំពុងធ្វើ​សមាហរណកម្មយ៉ាងទូលំទូលាយនិងស៊ីជំ​រៅ​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ