16/04/2015 13:29 GMT+7 Email Print Like 0

សន្និសីទសមាជិករដ្ឋសភាជំនាញប្រារព្វឡើង


ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិបើកសន្និសីទ (រូបថត៖TTXVN)


 
នាព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបាន បើកសន្និសីទ​សមាជិក​រដ្ឋ​សភា​ជំនាញ។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានវាយ​តំលៃ​ខ្ពស់​ចំពោះ​ការខំប្រឹងប្រែងរបស់បណ្ដា ស្ថាប័ននៃរដ្ឋាភិបាលនិងស្ថាប័នមាន​សមត្ថកិច្ច​នានា​ដែល​បាន​សហការ​ជាមួយ​ស្ថាប័ននៃរដ្ឋសភាក្នុងការកសាងគំរោងច្បាប់ ជាពិសេសគឺការលាតត្រដាងអនុវត្តរដ្ឋធម្ម​នុញ្ញ ឆ្នាំ២០១៣។ ​លោក Nguyen Sinh Hung បានលើកច្បាស់ថា នៅសន្និសីទលើកនេះ បណ្ដា តំណាង​និង​ផ្ដល់​មតិ​អំពីគំរោង​ច្បាប់​ចំនួន៤រួមមាន គំរោងច្បាប់ស្ដីពីការចេញផ្សាយ ឯកសារច្បាប់ ច្បាប់ស្ដីពី​ការ​ចាត់​តាំង​រដ្ឋាភិបាល​ (ធ្វើ​វិសោធនកម្ម​) ច្បាប់ស្ដីពីការ ចាត់តាំងរដ្ឋអំណាចតំបន់​និង​ច្បាប់​ស្ដីពី​ថវិកា​រដ្ឋ (ធ្វើវិ​សោធន​កម្ម​)​៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ