13/02/2016 12:47 GMT+7 Email Print Like 0

សន្និសីទសន្តិសុខ Munich លើកទី៥២បានបើកជាផ្លូវការ

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៦ សន្និសីទសន្តិសុខ Munich (MSC) លើក​ទី៥២ បាន បើក​ជាផ្លូវកា​រនៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​មានការចូលរួមរបស់មេដឹកនាំ ចំនួន៣០​រូប និងប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជាច្រើន ក៏ដូច​ជាអ្នក​នយោបាយ នាំ​មុខពិភពលោក​ក្នុង នោះមាននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev រដ្ឋមន្ត្រីការ​បទេស​អាមេរិក​ លោក John Kerry និងអគ្គលេខាធិ ការ NATO លោក Jens Stoltenberg។​

​ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅសន្និសីទនេះ សង្គ្រាមនៅស៊ីរី​ស្ថានភាព នៅ​មជ្ឈឹម​បូព៌ា វិបត្តិជន​អន្តោប្រវែសន៍​នៅ​អឺរ៉ុប ឬ ការ​ប្រយុទ្ធប្រឆាំងអង្គការ ភេរវកម្ម​អន្តរជាតិ សុទ្ធ​តែជាប្រធានបទ​ដែលត្រូវបានតំណាងជាង​៦០០នាក់ ចូល​រួមសន្និ​សីទនេះលើក​យកមកពិភាក្សា​។ មួយថ្ងៃមុននឹងបើក​សន្និសីទនេះ ក្រុមជួប ប្រា​ស្រ័យ​ទទួល​បន្ទុក​អំពី​ស៊ីរី​ បានបើកកិច្ចប្រជុំនៅ Munich ហើយសម្រេច បានកិច្ច​ព្រម​ព្រៀងឈប់​បាញ់ ជាបណ្តុះអាសន្ននៅស៊ីរី និងផ្តល់​ជំនួយមនុស្ស​ធម៌ នៅ​ប្រទេសមជ្ឈឹមបូព៌ាដែលរងសង្គ្រាមបំផ្លាញនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ