26/06/2016 10:45 GMT+7 Email Print Like 0

សន្និសីទលើកទី២៦នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២


លោកស្រី Nguyen Phuong Nga ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ

សន្និសីទលើកទី២៦នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអ.ស.ប​ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២បាន​ប្រព្រឹត្ត​ទៅពីថ្ងៃទី​២០​ដល់ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៦​នៅទីស្នាក់ការ​អ.ស.ប ដោយ​មាន​ការ​ចូល​រួម​របស់​ប្រទេស​ជាសមាជិក​ចំនួន​៧៩ អង្គការអន្តជាតិមួយចំនួន និង១០ប្រទេសជាអ្នកសង្កេតការ។

​ថ្លែងមតិនៅសន្និសីទនាថ្ងៃទី២៣មិថុនា ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម​ ប្រចាំអ.ស.ប និង​ជាប្រធានគណៈប្រតិភូវៀតណាម ចូលរួមក្នុង​សន្និសី​ទនេះ លោកស្រី Nguyen Phuong Nga បាន​សង្កត់​ធ្ងន់​ទៅលើសា​រ​សំខាន់ នៃ​អនុ​សញ្ញាច្បា​ប់​សមុទ្រ​ក្នុង​ការ​បង្កើត​ក្រប​ខ័ណ្ឌ​គតិយុត្ត​សំដៅ​កែសម្រួល​នូវ​ផល​ប្រ​យោជន៍ និងកាតព្វកិច្ចរបស់ប្រទេស ជាសមាជិកដែលទាក់ទិន​ទៅ នឹងការប្រើប្រាស់​សមុទ្រ និង​មហាសាគរ​ដោយ​សន្តិភាព យុត្តិធម៌ ស្ថិរភាព ប្រសិទ្ធិភាព ដើម្បីភាព​សម្បូរ​រុងរឿង​រួម របស់មនុស្សលោក។ លោក​ស្រី Nguyen Phuong Nga ក៏បានសម្តែង​នូវការ ព្រួយ​បារម្ភ ចំពោះ​បម្រែ​បម្រួល​យ៉ាង​ស្មុគស្មាញ​នាពេល​ថ្មីៗនេះ នៅសមុទ្រខាង​កើត ជាពិសេស​គឺសកម្មភាព​កែច្នៃ​និងកសាង​ដោយទ្រង់​ទ្រាយ​ធំរួម​ទាំង​ការ​ផ្លាស់​ប្តូរ​សភាព​ដើម​នៅសមុទ្រខាង​កើតនោះ ដែលបង្កើនភាពតានតឹង ជះឥទ្ធិពលយ៉ាងធ្ងន់​ធ្ងរ​ទៅលើ សន្តិភាព ស្ថិរភាព​និងសន្តិសុខក្នុងតំបន់។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាន​អះអាង​នូវ គោល​ជំហរ​របស់​វៀត​ណាម តាម​នោះរាល់ជម្លោះនៅ​សមុទ្រ​ខាងកើត ត្រូវ​បា​នដោះ​ស្រាយ​ដោយសន្តិវិធី សម​ស្រប​ទៅនឹង​ច្បាប់​អន្តជាតិ ក្នុង​នោះមានអនុ​សញ្ញា​អ.ស.ប ហើយភាគី​ទាក់ទិន​នានា​ត្រូវអនុវត្ត​ពេញលេញ​ប្រកប​ដោយ​ប្រសិទ្ធិភាព​សេចក្តី​ថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា​ នៅសមុទ្រខាងកើត (DOC) និង​ទទួល​បាន​យ៉ាង​ឆាប់​ៗ នូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ