10/10/2016 10:27 GMT+7 Email Print Like 0

សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ


សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២បានបើកនៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ សន្និសីទលើកទីបួនគណៈកម្មាធិការមជ្ឈឹម​បក្ស​នីតិកាលទី១២បានបើកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក ​Nguyen Phu Trong បានអញ្ជើញជាអធិតីសន្និសីទ។ នៅទី​នេះ​ អង្គសន្និសីទបានពិភាក្សា ផ្តល់​មតិ​អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០១៦ គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​កិច្ច ឆ្នាំ ២០១៧ គោលនយោបាយ គោលការណ៍ធំៗមួយចំនួនសំដៅផ្លាស់ប្តូរថ្មីរូប​សណ្ឋានកំណើន លើកកំបស់គុណភាពកំណើន បង្កើនកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។ អង្គសន្និសីទក៏បានពិភាក្សាអំពីការអនុវត្តដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាមផងដែរ។

ស្ដីអំពីរូបសណ្ឋានកំណើន លើកកំពស់គុណភាពកំណើននិងកម្លាំងប្រកួត​ប្រជែងរបស់ខឿនសេដ្ឋកិច្ចអគ្គលេខា​បក្ស លោក Nguyen Phu Trung បាន​សង្កត់​ធ្ងន់​ថា៖ នេះគឺជាបញ្ហាសំខាន់មានអត្ថន័យយុទ្ធសាស្ត្រកំណត់ការជោគជ័យរបស់បុព្វ​ហេតុផ្លាស់ប្តូរថ្មី។           “ ខ្ញុំស្នើអោយមជ្ឈឹម ត្រូវពិភាក្សាអំពីរូបសណ្ឋានកំ​ណើន​​ដំណើការជំហាន​ជាបន្តក្នុងរយៈបេល ៥ ឆ្នាំ - ១០ ឆ្នាំខាងមុខនេះ ហើយចក្ខុវិស័យដល់ឆ្នាំ ២០៣០​ បណ្ដាគោលការណ៍ គោលនយោបាយ ដំណោះស្រាយជំរុញតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា …លៗ”

ស្ដីអំពីដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល អគ្គលេខាបក្សបានលើកច្បាស់ថា៖ បណ្ដាឆ្នាំជិតៗនេះ​ វៀត​ណាមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា​ច្រើននឹងបើកចេញឱកាស និងបង្កលក្ខណះងាយស្រួលជាច្រើនផងនិងនាំមកនូវ​ការលំបាកសាកល្បងផង។ ដូច្នេះ អគ្គលេខាបានស្នើអោយមជ្ឈឹមត្រូវវាយតំលៃលើគ្រប់​ជ្រុងជ្រោយ នាំចេញដំណោះស្រាយធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងការ​កសាង ការពារមាតុប្រទេសក្នុងរយៈពេល៥ឆ្នាំដល់១០ឆ្នាំខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ