07/04/2015 12:06 GMT+7 Email Print Like 0

សន្និសីទរបស់គណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅសន្និសីទ លើកទី២របស់គណៈ​ប្រធាន​គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាម។ គណៈកម្ម ការអចិន្ត្រៃនៃគណៈ​កម្មាធិការមជ្ឈឹមរណសិរ្ស​មាតុ​ភូមិ​​បានប្រកាសសេចក្ដីសំរេចចិត្ត បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន៧អំពីវិស័យនានាដូចជា វិទ្យា​សាស្ត្រ​អប់​រំនិង បរិស្ថាន វប្បធម៌សង្គម  ប្រជាធិបតេយ្យច្បាប់ កិច្ចការ​បរទេស​ជន​វៀត​ណាមនៅ ឯបរទេស ជំនឿ​សាសនា​ ជនជាតិ និងសេដ្ឋកិច្ច។ 

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា សន្និសីទនេះ មានអត្ថន័យដ៏សំខាន់ចំពោះ ការផ្ដល់មតិអំពីពង្រាងច្បាប់រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (ធ្វើវិសោធនកម្ម)​ ពង្រាង ច្បាប់ស្ដីពីការបោះឆ្នោតសមាជិកសភានិងសមាជិកក្រុម​ប្រឹក្សា​ប្រជាជន​​គ្រប់​ជាន់ថ្នាក់ (ធ្វើវិសោធនកម្ម)។លោក Nguyen Thien Nhan បានឲ្យដឹងថា៖

 

លោក​ Nguyen Thien Nhan ថ្លែងមតិនៅសន្និសីទ
“ឆ្នាំនេះ រណសិរ្សមាតុភូមិវៀតណាមត្រូវចូលរួមបដិវាទពង្រាងច្បាប់ជាច្រើនដូចជា​ ក្រមច្បាប់ព្រហ្មទណ្ឌ (ធ្វើ​វិសោធន​កម្ម) ក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ជាដើម។ក្រៅពីនោះ រណសិរ្សមាតុភូមិ​វៀត​ណាម​ ក៏ឃ្លាំមើលនូវការ កំណត់មួយចំនួនរបស់នាយករដ្ឋមន្រ្តីដូចជា គំរោងការណ៍​ទាក់ទាញ​អ្នក​ជំនាញ​ការ​បញ្ហាវ័ន្ត ជាជនវៀតណាមនៅឯបរទេស ចូលរួមការកសាងប្រទេសជាតិ”៕
 
 តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ