31/10/2015 09:59 GMT+7 Email Print Like 0

សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ


សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ

នារសៀលថ្ងៃទី២៩ខែតុលាឆ្នាំ​២០១៥ នៅក្រុង​ហាណូយ ក្រសួងធនធាននិង​បរិស្ថាន​បាន​រៀប​ចំសន្និ​សីទ​កាសែត​ប្រកាស​លទ្ធផល​សន្និសីទរ​ដ្ឋមន្ត្រី​បរិស្ថានអាស៊ាន​លើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថាន​អាស៊ាន+៣​លើកទី១៤។ នៅ​សន្និសីទកាសែត​លោក Nguyen Van Tai ប្រធានអគ្គនាយកដ្ឋានបរិស្ថាន(ក្រសួង​ធនធាននិង​បរិស្ថាន)បាន​ឲ្យដឹង​ថា សន្និសីទ​បាន​អនុម័ត​លើសេចក្តី​ថ្លែងការណ៍រួមអាស៊ាន ស្ដីពីបំរ៉ែបំរួល​អាកាស​ធាតុឆ្នាំ២០១៥។ បណ្ដា​ប្រទេស​អាស៊ាន​បាន​កត់សម្គាល់ និងវាយតំលៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមអំពីការកសាង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍អាស៊ាន ស្ដីពីរបៀបវារៈនិរន្តរ​ភាពបរិស្ថាន និងបំរ៉ែបំរួលអាកាសធាតុក្រោយ​ឆ្នាំ២០១៥។ រដ្ឋ​មន្ត្រី​នានាក៏បាន​ប្រជុំជាមួយ​សមភាគី​ប្រទេស​សន្ទនា​ចិន ​ជប៉ុន ​និង​កូរ៉េខាង​ត្បូង​ក្នុង​ការ​អនុវត្ត​កម្មវិធី​សហប្រ​តិបត្តិ​ការ​ទីក្រុង​គំរូនិរន្តរ​ភាព អំពីបរិស្ថាន​អនុវត្តគំរោងការណ៍រាយនាមពហុបែប ជីវសាស្ត្រ​នៅដំបន់​អាស៊ាន។ បញ្ហា​មួយ​​ក្នុងចំណោម​បញ្ហា​សំខាន់ត្រូវ​បានរដ្ឋមន្ត្រីប្រទេសអាស៊ានផ្តោត ទៅ​លើនៅ​សន្និសីទ​គឺ​បញ្ហាបំ​ពូល​ផ្សែង​អ័ព្វ​ដ៏ធ្ងន់​​ធ្ងរ​នៅឥណ្ឌូនេ​ស៊ី បណ្ដាលឥទ្ធិពលដល់​ដំបន់។ លោក Le Luong Minh អគ្គលេ​ខាធិការ​អាស៊ាន​បានឲ្យ​ដឹង​ថា៖

“សន្និសីទបានមានការសំរេចចិត្តសំខាន់នឹង ចាប់ផ្ដើមដំណើរការដើម្បីឈាន​ទៅសហគមន៍​អាស៊ាន​ មួយ​គ្មាន​ផ្សែង​អ័ព្ទ​នា​ឆ្នាំ២០២០។ សន្និសីទក៏អនុម័ត​លើ​សំណុំ​បែប​បទ​បទដ្ឋាន ​អំពី​ការ​ដំណើរ​ការ​វិធាន​ការ​ទប់ទល់​រួមចំ​ពោះ​បាតុភូ​ត​បំពូល​ផ្សែងអ័ព្ទ​ឆ្លង​ព្រំដែន ក៏ដូចជាអនុម័តលើការណែនាំ អំពីការអនុវត្តវិធានការ​សម្រប​សម្រួល​តាម​ដាន ​វាយ​តំលៃ​វិធាន​ការទប់ទល់រួម ចំពោះបាតុភូតបំពូលផ្សែង​អ័ព្ទឆ្លងព្រំដែន។”

អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានឲ្យ​ដឹងថា រាល់​បញ្ហា​ទាក់​ទិន​ដល់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹកបង្ហូ​ទឹក​ជំនន់​បំពូល​ប្រភពទឹក​បានផ្តោត​សំខាន់​ក្នុងសន្និសីទ។

“នាពេលកន្លងទៅវៀតណាមបានចូលរួមកិច្ចព្រមព្រៀង អំពីអាជីវកម្មនិងប្រើ​ប្រាស់ប្រភព​ទឹក​របស់​បណ្ដា​ទន្លេ​ឆ្លង​កាត់​ប្រទេស​។ ប្រទេសជា​ច្រើនក្នុងសមាគម​អាស៊ាន​ មិនទាន់ចូល​រួមកិច្ច​ព្រមព្រៀងនេះ​។ នេះ​ជា​បញ្ហា​កំពុង​ដាក់​ចេញ​ចំពោះ​ប្រទេស​នា​នា ក្នុងអាស៊ានដើម្បីមានគោលនយោបាយការកំណត់​គតិយុត្តិ អំពីបញ្ហា​អាជីវកម្ម​និង​ប្រើប្រាស់​ប្រភព​ទឹក​មានព្រំដែនរួម។” សន្និសីទរដ្ឋមន្ត្រីបរិស្ថាន​អាស៊ានលើកទី​១៤នឹងបាន​រៀប​ចំនៅប្រ​ទេស​ប៊្រុយ​ណេ​ នាឆ្នាំ២០១៧៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ